Connect with us

នយោបាយ

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ចាត់ទុកការញុះញង់របស់ទណ្ឌិត សម រង្ស៊ី ឱ្យពលរដ្ឋធ្វើបដិវត្តនៅកម្ពុជា ជាអំពើ«ភេរវកម្ម»

បានផុស

នៅ

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិលនៃសមាគមយុវជនខ្មែរមហានគរ រួមទាំងបណ្តុំអង្គការ សមាគមសង្គមស៊ីវិល បានចាត់ទុកការបំបះបំបោរ និងការញុះញង់របស់ទណ្ឌិត សម រង្ស៊ី ឱ្យប្រជាពលរដ្ឋខ្មែរធ្វើបដិវត្តពណ៌នៅកម្ពុជាតាមរយៈគម្រោង «ផ្ការីក» ថា គឺជាអំពើ«ភេរវកម្ម»សុទ្ធសាធ។ការចាត់ទុកបែបនេះ បន្ទាប់ពីលោកសង្កេតឃើញលោក សម រង្ស៊ី ដែលជាជនក្បត់ជាតិ  និងជាអ្នកនយោបាយមានវ័យចាស់ជិតចូលក្តារមឈូសទៅហើយនោះ បានបំផុសបំផុល ញុះញង់ និងបំបះបំបោរឱ្យពលរដ្ឋធ្វើបដិវត្តពណ៌«ផ្ការីក»ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សំណាង បានថ្លែងថា៖ «ចលនាក្បត់ជាតិរបស់សម រង្ស៊ី តែងតែបង្កើតបំផុស ញុះញង់ ឱ្យមានព្រឹត្តិការណ៍ជាអាទិ៍ថ្មីៗនេះ  ដូចប្រជាពលរដ្ឋ និងមហាជនបានដឹងហើយថា  ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺតែងតែបានជួបជុំគ្នាធ្វើការថ្កោលទោស និងវាយបកត្រឡប់ទៅវិញពីការបើកវាំងនននយោបាយខ្មៅកខ្វក់ អំពីមនោគមន៍វិទ្យាខ្មៅកខ្វក់ ដើម្បីឱ្យមហាជនបានដឹង» ។

លោកបញ្ជាក់ទៀតថា កាលពីពេលថ្មីៗនេះ ការបំផុសសារជាថ្មីរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូច តែងតែមានចរិតកោងកាចសាហាវទៅៗ ដោយមិនខ្វល់ពីសុខសន្តិភាព និងការអភិវឌ្ឍដែលប្រជាពលរដ្ឋ និងឥស្សរជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលបានស្វះស្វែងបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាពជូនប្រជាពលរដ្ឋខ្មែរ ទាំងមូលរហូតមកទល់នឹងបច្ចុប្បន្ននេះ ។

ក្នុងនាមជាយុវជនសកម្មនយោបាយក្នុងការដឹកនាំក្រុមយុវជន និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បញ្ជាក់បន្ថែមថា ថ្មីៗនេះ ក្រុមសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បណ្តាគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា គឺបានធ្វើសកម្មភាពថ្កោលទោសក្នុងរូបភាពផ្សេងៗ លើក្រុមជ្រុលនិយមដែលមានចរិតជាភេរវកម្មនេះ ជាពិសេស ពួកគាត់បានស្នើសុំ និងអំពាវនាវទៅដល់រដ្ឋាភិបាលនីតិកាលទី ៧ ដើម្បីពិនិត្យមើលលទ្ធភាពតាក់តែងច្បាប់ ដើម្បីចាត់វិធានការទៅលើក្រុមជ្រុលនិយមដែលមានចរិតជាភេរវកម្មដែលហៅថា«ច្បាប់ភេរវកម្ម»នោះ។

មេដឹកនាំសង្គមស៊ីវិល លោក ហេង សំណាង នៅតែប្រកាសដឹកនាំក្រុមយុវជន និងក្រុ​មសេដ្ឋកិច្ចក្រៅប្រព័ន្ធវជនខ្មែរមហានគរ រួមបណ្តុំអង្គការសមាគមសង្គមស៊ីវិល បន្តធ្វើសកម្មភាព វាយបករុញច្រាននយោបាយខ្វៅកខ្វក់របស់ក្រុមទណ្ឌិត សម រង្ស៊ី ដើម្បីឱ្យមហាជនបានដឹងអំពីក្រយៅរបស់មេដឹកនាំទាំងនោះ ពិសេស ធ្វើការអំពាវនាវដល់អ្នកដែលមាននិន្នាការប្រឆាំង សុំកុំចូលសូងចាញ់ឧបាយកល់ទុច្ចរិតរបស់ទណ្ឌិរូបនេះ ព្រោះកាលដែលធ្វើសកម្មភាពណាមួយពាក់ព័ន្ធនឹងទណ្ឌិតក្បត់ជាតិ រមែងនឹងមានបញ្ហាដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ព័ត៌មានជាតិ២៤ ម៉ោង មុន

តុលាការផ្ដន្ទាទោស ជនដៃដល់ ស្រី ស៊ីណា វ័យ៥១ឆ្នាំ ដាក់ពន្ធនាគារ ៣១ ឆ្នាំ និងសងសំណងជូនអ្នកស្លាប់២លានដុល្លារ និងអ្នករងរបួស៥០ម៉ឺនដុល្លារ

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម