Connect with us

ព័ត៌មានអន្ដរជាតិ

[វិភាគ] ​សង្គ្រាម​រុស្ស៊ី-​អ៊ុយក្រែន​​អាចផ្តើម​​បញ្ចប់​ចន្លោះ​ត្រាំឡើង​កាន់​អំណាច​និង​ខួប៣ឆ្នាំ​នៃសង្គ្រាម​

បានផុស

នៅ

ខួប​៣ឆ្នាំ​នៃ​​សង្គ្រាម​រុស្ស៊ី-​អ៊ុយក្រែន​​នឹង​កើត​ឡើង​​​ត្រឹម​ប្រហែល​​​១ខែ​​​ប៉ុណ្ណោះ​ ក្រោយ​ការ​​ឡើង​កាន់​អំណាច​ជាថ្មី​​​​​របស់​លោក ដូណាល់​ ត្រាំ​ ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​​ទី​៤៧ ដែល​ធ្លាប់​បាន​​​សន្យា​​នាំ​ភាគី​​​​ជម្លោះ​​​​បញ្ចប់សង្គ្រាម​​​​​ឲ្យ​បាន​ឆាប់​បំផុត​​តាមដែល​អាច​ធ្វើ​ទៅ​បាន​។

លោក ពូទីន លោក ហ្សេលេនស្គី និង លោក ដូណាល់ ត្រាំ​។​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ដូណាល់ ត្រាំ ដែល​នឹង​​ឡើង​កាន់​អំណាច​ជាផ្លូវការ​នៅថ្ងៃ​ទី​២០ខែមករា ​២០២៥ ខណៈដែល​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន​ក៏​នឹង​ដល់​ខួប​៣ឆ្នាំ​នៅ​នៅថ្ងៃទី​២៤ខែ​កុម្ភៈឆ្នាំ​២០២៥​ដែរ។ ចន្លោះ​ពេល​​ លោក ត្រាំ ឡើងកាន់​អំណាច​ផ្លូវការ និង​ខួប​សង្គ្រាម​​ដែល​មើល​ទៅ​ភាគី​ជម្លោះ​ហាក់​ខ្សោះ​ខ្យល់​ដើម្បី​បន្តទៅមុខ​ ដូចនេះបទឈប់​បាញ់​ទំនង​កើត​ឡើង​ចន្លោះ​ពេលនោះ ហើយ​​ការ​ចរចា​​​​រកដំណោះស្រាយ​​សង្គ្រាម​នឹង​បន្ត​​ទៅមុខ​។

ចាប់​តាំងពី​​ដឹង​ថា លោក ដូណាល់ ត្រាំ ជាប់​ឆ្នោត​​​ដឹក​នាំ​​សេតវិមាន​ជាថ្មី​​ក្នុងការ​បោះឆ្នោត​​កាល​ថ្ងៃទី​៥ខែ​វិច្ឆិកា សង្គ្រាម​​នៅអ៊ុយក្រែន​បានផ្ទុះ​កក្រើក​ខ្លាំង​ខុសពីធម្មតា​ រួ​ម​ជាមួយ​​គោល​ជំហរ​ឈាន​ទៅ​រក​ការ​ចរចា​​របស់​ភាគី​​​ជម្លោះ​ក្នុងសង្គ្រាម និង​ភាគី​​ដែល​​មាន​ឥទ្ធិពល​​លើ​សង្គ្រាម​នេះ​។

​ខណៈ​ភាគី​​​រុស្ស៊ី និង​បស្ចឹមប្រទេស​ដែល​គាំទ្រ​​អ៊ុយក្រែន បាន​សម្ញែង​អានុភាព​សព្វាវុធ​​របស់​ពួក​គេ​រៀងៗ​ខ្លួន ចាប់​តាំងពី​​ខែ​វិច្ឆិកា​មក ប្រមុខ​​មេដឹកនាំ​ប្រទេស​ក្នុងសង្គ្រាម​​​​នេះ ក៏បាន​បង្ហាញ​ជំហរ​ឆ្ពោះ​ទៅរក​ការ​ចរចា​​ជាបន្ត​បន្ទាប់​ ដែល​អាច​និយាយបាន​ថា ពួក​គេ​បាន​ត្រៀម​ខ្លួន​ចរចា​ដូចគ្នា ដោយ​គ្រាន់តែ​រង់ចាំ​ពេលវេលា​ ទីកន្លែង​និង​អ្នក​សម្របសម្រួល​​ដ៏ខ្លាំង​ពូកែ​​ប៉ុណ្ណោះ។

​​​​​​អនាគត​រដ្ឋបាល​របស់​ប្រធានាធិបតី លោក ដូណាល់ ត្រាំ​ ទំនង​​​ក្លាយជា​​អ្នកសម្រួបម្រួល​ដ៏​មានឥទ្ធិពល​បំផុត​ក្នុងការ​ទាញ​រុស្ស៊ី​​ឲ្យ​ចូលតុចរចា និង​​​សង្កត់​ភាគី​អ៊ុយក្រែន​​ឲ្យ​ទទួល​យក​លក្ខខណ្ឌ​​​ជា​ថ្នូរ​​នឹង​ការ​​កា​រពារ​សន្តិសុខ​​ពី​មហាអំណាច​​សហរដ្ឋ​អាមេរិក និង​មហា​អំណាច​អឺរ៉ុប​។

ក្នុង​សង្គ្រាម​ជិត​​៣​ឆ្នាំ​កន្លង​មកនេះ លោក ពូទីន និង​មន្ត្រី​ជាន់ខ្ពស់​វិមាន​ក្រឹមឡាំង​របស់​លោក តែ​ងតែ​បរិហារ​​​សហរដ្ឋអាមេរិក​ក្រោម​ការ​ដឹក​នាំ​ របស់​ប្រធានាធីបតី​ ចូ បៃដិន ដែល​ជា​អ្នក​​​ផ្គត់ផ្គង់​​ដ៏សំខាន់​ដល់​​​​ប្រទេសអ៊ុយក្រែន​​សម្រាប់​​ធ្វើសង្គ្រាម​​​។ បើ​តាម​​រដ្ឋមន្ត្រី​ការ​បរទេស​​ លោក Antony Blinken ​ក្នុង​​សង្គ្រាម​​ជិត​​​៣ឆ្នាំ​​មកនេះ សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន​​​មានតម្លៃ​ជាទឹកប្រាក់​ប្រហាក់​ប្រហែល​១០០​​ពាន់​លាន​ដុល្លារ​​។

រៀង​រាល់​លើក​នៃ​ការ​ប្រកាស​ផ្តល់​ជំនួយ​​ដល់​ភាគី​អ៊ុយក្រែន រុស្ស៊ី​​​តែ​ងតែ​ប្រតិកម្ម​តប​ត​ដោយ​វោហារស័ព្ទ​ការទូត​ខ្លាំងៗ និង​បរិហារ​​​គោល​ជំហរ​របស់​សហ​រដ្ឋ​​ក្នុង​ការ​បញ្ឆេះ​សង្គ្រាម​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​។

​ប៉ុន្តែ​​​នៅថ្ងៃ​ទី​១៩​ខែ​ធ្នូ​នេះ វា​​ជារឿង​​​កម្រ​បំផុត​ដែល​ប្រធានាធិបតី​រុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន ​បាន​និយាយ​ដោយ​បើក​ចំហទៅ​រក​ការ​ចរចា​ដោយ​ត្រង់​​ៗ​ជាមួយ​លោក ដូណាល់ ត្រាំ ដែល​តែង​តែ​បញ្ចេញ​វោហារ​ស័ព្ទថា លោក​មាន​សមត្ថភាព ក្នុង​ការ​​​​បញ្ចប់សង្គ្រាម​​​រុស្ស៊ី​និង​អ៊ុយក្រែន​​។

លោក ពូទីន បាន​រំឭក​ដល់​ប្រវត្តិ​នៃ​ការ​មិន​បាន​និយាយ​គ្នា​អស់រយៈពេល​ជាង​៤ឆ្នាំដែល​លោក ​ដូណាល់ ត្រាំ មិន​នៅក្នុង​អំណាច ​និង ក៏បាន​លើក​ថា លោក បាន​ត្រៀម​ខ្លួន​​​ជាស្រេច​​ក្នុងការ​ជួបចរចា​​​ជា​​លោក ត្រាំ ពេលណា​ដ៏គាត់​ចង់​បាន។

ងាកទៅ​មើល​ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេលេនស្គី​​វិញ ក៏បាន​បង្ហាញ​ជំហរ​​ងាក​ទៅរក​ការ​ចរចា​​ក្រោម​រដ្ឋបាល​លោក ដូណាល់ ត្រាំ ដែរ ប៉ុន្តែ​កត្តាសំខាន់​គឺ ​​ការ​ធានាសន្តិសុខ​ពី​សហរដ្ឋអាមេរិក និង​​សហភាព​អឺរ៉ុប ដោយសារ​​លោក​ពុំជឿ​លោក​ពូទីន ឬ​ប្រទេសរុស្ស៊ី​ដែល​នឹង​ផ្តល់​ឲ្យ​អ៊ុយក្រែន​នូវសន្តិភាព​ពិត​ឡើយ។

​លោក ហ្សេលេនស្គី បាន​និយាយ​កាល​ថ្ងៃទី​១៩ធ្នូថា ​ក្នុងករណី​​មាន​បទ​ឈប់បាញ់ណាមួយ​កើត​ឡើង នោះ​​កា​រ​ដាក់​​​ពង្រាយ​កង​ទ័ព​​ពី​សហភាព​អឺរ៉ុប​ដែល​ស្នើ​ដោយ​ភាគី​បារាំង​គឺ​ជារឿង​ចំបាច់​។

ប្រធានគណៈ​កម្មការ​អឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ចាប់​តាំងពី​ជម្លោះ​កើត​ឡើង ​សហភាពអឺរ៉ុ​ប​បាន​ផ្តល់​ជំនួយ​យោធា និង​ជំនួយសង្គម​ដល់​អ៊ុយក្រែន​មានតម្លៃ​​ប្រមាណ​១៣០​ពាន់​លាន​ដុល្លារ។​ ចំនួន​កញ្ចប់​ទឹក​ប្រាក់​នេះ​គឺ​ច្រើន​ជា​ង​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​​សម្រាប់​ប្រទេសអ៊ុយក្រែន។  

​អង្គការ​ណាតូដែល​ប្រទេស​ជាសមាជិក​ភាគ​ច្រើន​លើសលប់​​ស្ថិតនៅតំបន់​អឺរ៉ុប ​បាន​ព្យាយាម​​ផ្គត់ផ្គង់​​​អ៊ុយក្រែនដើម្បី​ឲ្យ​មាន​ប្រៀប​ក្នុងការ​ប្រយុទ្ធ​​នៅ​ក្នុងសមរភូមិ។ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ក៏បាន​ព្យាយាម​បញ្ចុះបញ្ចូល​​​អ៊ុយក្រែន​ឲ្យ​ចូលរួមជាមួយរុស្ស៊ី ក្នុងការសន្ទនាសំដៅទៅរកសន្តិភាព​ផង​ដែរ ប៉ុន្តែបានស្នើឲ្យ​ប្រទេសនេះធ្វើវា នៅពេលដែលខ្លួនស្ថិតក្នុងទីតាំង​មាន​ប្រៀប​ជាង​នៅលើសមរភូមិ៕​

ដោយ រ៉ាន់ រើយ​

ដ្រូន​ដឹក​គ្រាប់ផ្ទុះ​​នៅខាងភាគី​អ៊ុយក្រែន។ FB of zelensky
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​កូរ៉េខាងត្បូង​ប្រឈមរឿង​នយោបាយ​ក្តៅ​ជាច្រើន​​នៅថ្ងៃសុក្រនេះ

ព័ត៌មានជាតិ៦ នាទីutes មុន

ក្រសួង​សាធារណការ​​ ឲ្យ​បង្កើន​ការ​​ប្រុងប្រយ័ត្ន​ការ​ធ្វើ​នាវាចរណ៍​នៅ​ការដ្ឋាន​ស្ពាន​ថ្មគរ ​សាង​សង់​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿនលឿន​បាវិត

សន្តិសុខសង្គម៧ នាទីutes មុន

នាយកដ្ឋានព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ពីរនាក់ ពាក់ព័ន្ធករណីកាប់សម្លាប់

កីឡា១១ នាទីutes មុន

ក្រសួងមហា​ផ្ទៃ​ឈរ​លេខ​១ ​ក្នុង​ការ​ប្រកួត​ប្រដាល់​សកល​ជើង​​​ឯក​ជាតិ​ឆ្នាំ​២០២៤

ព័ត៌មានជាតិ១៥ នាទីutes មុន

កម្ពុជាបានអនុម័តស្តង់ដារចំនួន៣៦ដើម្បីលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និងជំរុញការនាំចេញ

Sokha Hotels

ព័ត៌មានពេញនិយម