Connect with us

សេចក្ដីជូនដំណឹង

ពិតជាហ៊ានណាស់! ក្រុមហ៊ុន Move និងនាំយករថយន្តស៊េរីទំនើបជាមួយបច្ចេកវិទ្យា​ DMI ជំនាន់ទី៥មកបម្រើសេវាកម្មដឹកអ្នកដំណើរដំបូងគេនៅកម្ពុជា!!!

បានផុស

នៅ

ក្រុមហ៊ុន Move និងក្រុមហ៊ុន SDB Group បានចុះអនុស្សារណៈយោគយល់គ្នា​ (MOU) និងនាំយករថយន្តអគ្គីសនីទំនើបចុងក្រោយគេបង្អស់​ BYD-Qin ដែលបំពាក់ជាមួយបច្ចេកវិទ្យា DMI​​ (Equipped with BYD’s fifth-generation DM technology) ជំនាន់ទី៥​ មកបម្រើសេវាកម្មដឹកអ្នកដំណើរដំបូងគេនៅកម្ពុជា​ក្នុងគោលបំណង
អភិវិវឌ្ឍន៍ទីផ្សារដឹកអ្នកដំណើរឲកាន់តែរីកចម្រើនប្រសើរឡើងមួយកម្រិតទៀតដោយផ្ដោតលើការថែរក្សាបរិស្ថាន​ ​(Move to Green) ដើម្បីកាត់បន្ថយផ្សែងពុលក្នុងប្រទេសដោយផ្ដល់ជូននូវសេវាកម្មដឹកអ្នកដំណើរជាមួយរថយន្តអគ្គិសនីថ្មីទំនើបទាន់សម័យក្នុងតម្លៃសមរម្យដល់អតិថិជន និងដើរឲទាន់សម័យកាលបច្ចេកវិទ្យាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបផងដែរថា Move ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរដ៏សម្បូរបែបនៅកម្ពុជា និងធ្វើការផ្លាស់ប្តូររថយន្តតាក់ស៊ីរបស់ខ្លួន​គឺ MoveClassic ដែលជាប្រភេទរថយន្តប្រើប្រាស់សាំងទៅជារថយន្តអគ្គិសនីទំនើបប្រភេទ BYD-Qin បំពាក់បច្ចេកវិទ្យា DMI ( Dual Mode Intelligence ) ចុងក្រោយដែលអាចប្រើប្រាស់បានទាំងអគ្គិសនី និងសាំង ជាមួយការរចនាដ៏ទំនើបស្រស់ស្អាត ស៊ីវិល័យ សមស្របសម្រាប់សេវាកម្មដឹកអ្នកដំណើរដ៏ប្រណីត ផ្ដល់នូវភាពងាយស្រួល សុវត្ថិភាព និងផាសុខភាពខ្ពស់ដល់អតិថិជន។​​​

អំពី SDB Cambodia គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មលក់​និងគ្រប់គ្រងថែទាំរថយន្តដ៏ធំមួយគេនៅកម្ពុជា​។ ហើយក្រុមហ៊ុនតែងតែត្រួតពិនិត្យយានយន្តយ៉ាងល្អពីសំណាក់អ្នកជំនាញបន្ទាប់ពីទិញរថយន្តពីក្រុមហ៊ុនដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ថាយានយន្តតែងតែដំណើរការប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់។​

តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតនេះក៏ជាការត្រួសត្រាយផ្លូវផ្នែកសេវាកម្មដឹកអ្នកដំណើ​ឲ្យកាន់តែទូលំទូលាយរីកចម្រើនជាងមុនមួយកម្រិតទៀតនិងពង្រឹងសមត្ថភាពសេវាកម្មដឹកអ្នកដំណើរក្នុងប្រទេសយើងដើរឲទាន់សម័យកាលជឿនលឿន ដោយផ្ដល់ជូនអតិថិជននូវសេវាកម្មដែលទំនើប ផាសុខភាព សុវត្ថិភាពខ្ពស់ ការកាត់បន្ថយផ្សែងបំពុលបរិស្ថាន និងសន្សំសំចៃខ្ពស់ផងដែរ។

លោក ZHENG Pei​ (Perry) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Move បានលើកឡើងថា៖ «ភាពជាដៃគូនេះគឺជាការវិវត្តន៍ដ៏ធំមួយទៅកាន់ទំនើបភាវូបកម្មនិងជាការបើកទំព័រថ្មីទៅកាន់ភាពជឿនលឿននិងល្អប្រសើរមួយកម្រិតទៀតក្នុងវិស័យសេវាកម្មដឹកអ្នកដំណើរក្នុងប្រទេសយើងនិងដើរឲទាន់សម័យកាលផងដែរ។ ជាមួយការប្តេជ្ញាចិត្តខ្ពស់ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ធ្វើដំណើរដ៏ល្អប្រណិតជាមួយរថយន្តស៊េរីទំនើបថ្មីមួយនេះអតិថិជននឹងទទួលបានអារម្មណ៍ប្លែករំភើបរីករាយក្នុងការធ្វើដំណើរជាក់ជាមិនខាន។

ជាមួយសេវាកម្មដ៏សំបូរបែបរបស់ Move អតិថិជនអាចកក់រថយន្តបានច្រើនជម្រើសដូយជាការកក់ហៅជិះភ្លាមៗ កក់ទុកមុនដើម្បីចៀសវាងការខកម៉ោង(Reservation)​ សេវាកម្មទទួលអតិថិជនពីព្រលានយន្តហោះ ឬជូនអតិថិជនទៅកាន់ព្រលានយន្តហោះ (Airport Transfer) ជួលឡានជាម៉ោងក្នុងក្រុង(City Rental)និង ឆ្លងខេត្ត(Intercity) ដោយជួលមានតៃកុងក៏បាន ឬអត់តៃកុងក៏បានក្នុង App ធ្វើដំណើររបស់ Move ឬក៏ទាក់ទង់ទៅកាន់បុគ្គលិកផ្នែកបម្រើសេវាអតិថិជន24 ម៉ោងដែលប្រចាំការបម្រើអតិថិជនដែលអាចនិយាយបានទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនបានយ៉ាងស្ទាត់ជំនាញ។

កុំភ្លេចកក់ជិះ ​MoveClassic ជាមួយរថយន្តថ្មីទំនើបទាំងអស់គ្នាដើម្បីទទួលយកបទពិសោធន៍ថ្មីនៃការធ្វើដំណើរ
ដែលទំនើបទាន់សម័យ ផាសុកភាព សេវាកម្មល្អជាងគេនៅកម្ពុជា​ និងសេវាកម្មបម្រើអតិថិជន24ម៉ោង។
ទាញយកAppMove:https://cardownload-v4.movesuperapp.com/temp_pages/store/
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មរបស់ Move សូមចូលទៅកាន់​ www.movesuperapp.com
ឬ​ទំព័រហ្វេកប៊ុកផ្លូវការ​ https://www.facebook.com/MoveByLMCAR

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម