ព័ត៌មានជាតិ
អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ
មន្រ្តីជាន់ខ្ពស់របស់អាកាសចរណ៍ស៊ីវិលបានថ្លែងប្រាប់កម្ពុជាថ្មីថា អាកាសយានដ្ឋានតារាសាគរ នៃខេត្តកោះកុង គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្នសម្រាប់កិច្ចស្វាគមន៍ជើងហោះហើរ ឆាតទើរ (Charter/ជើងហោះហើរជួល) ដែលជាកម្មវិធីហោះហើរសាកល្បងក្នុងស្រុកជំហានដំបូង។

លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២០ ខែធ្នូនេះថា អាកាសយានដ្ឋាននឹងបើកការហោះហើរសាកល្បងជាលក្ខណៈសាមញ្ញសម្រាប់កិច្ចស្វាគមន៍ជើងហោះហើរជួល ឆាតទើរ ក្នុងស្រុកដំបូងតែប៉ុណ្ណោះ។
លោកបានថ្លែងបញ្ជាក់ថាបើគ្មានអ្វីប្រែប្រួលទេនោះអាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង គ្រោងនឹងដាក់សម្រាប់ការស្វាគមន៍ការជើងហោះហើរជួល « ឆាតទើរ» (ឆាតទើរ គឺជាជើងហោះហើរជួលក្រៅកម្មវិធីហោះហើរ) ក្នុងស្រុកជំហានដំបូង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ-មន្ត្រីជំនាញ ថ្នាក់ដឹកនាំ-មន្ត្រីក្រុមហ៊ុន ថ្នាក់ដឹកនាំ-មន្ត្រីសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធប្រមាណ១៥០នាក់។

លោកថា ព្រលាននេះក៏នឹង មានគម្រោងនឹងបើកជើងហោះ ឆាតទើរ ក្នុងស្រុក (Domestic Charter Flight) ពេញលេញ ស្របតាមអនុលោមភាព លក្ខខណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេសនាពេលខាមុខ។
លោកបានថ្លែងថា៖«នៅពេលដែលមានតម្រូវការទីផ្សារហោះហើរ ឆាតទើរ អន្តរជាតិ ទើបអាកាសយានដ្ឋានតារាសាគរនឹងឈានទៅបើកជើងហោះហើរ ឆាតទើរ ជាលក្ខណៈ អន្តរជាតិ (International Charter Flight) បន្ថែមទៀត»។

តាមការអះអាងរបស់ក្រុមហ៊ុនវិនិយោគ និងប្រតិបត្តិករ (ក្រុមហ៊ុនខូសថល អ៊ែរផត អ៊ិន វេសមិន (CAI) អាកាសយានដ្ឋានដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរ ខេត្តកោះកុង ។ អាកាសយានដ្ឋាននេះត្រូវបានអភិវឌ្ឍន៍ក្នុងដំណាក់កាលទី១ លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ២០០លានដុល្លារ (ពីរយលានដុល្លារ)។
យោងតាមផែនការមេ ស្តីពីការអភិវឌ្ឍន៍អាកាសយានដ្ឋានតារាសាគររយៈពេលខ្លី និងមធ្យម (ក្នុងករណីមានការបើកការហោះហើរជាលក្ខណៈពាណិជ្ជកម្ម ក្នុងស្រុក និងអន្តរជាតិពេញលេញ) អាកាសយានដ្ឋាននេះរំពឹងទទួលបានអ្នកដំណើរ៧លាននាក់ និងទំនិញ១ម៉ឺនតោន ក្នុង១ឆ្នាំ និងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោន ក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ