ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា ចង់ផឹកទឹកតែជាមួយអតីតមេដឹកនាំពិភពលោក៣រូប ដែលបាត់បង់ជីវិត
ក្នុងកិច្ចសម្ភាសន៍សំណួរ-ចម្លើយប្រចាំ លោក វ៉ា្លឌឺមៀរ ពូទីន មេដឹកនាំរុស្ស៊ី បានបង្ហើបឲ្យដឹងថា លោកចង់ផឹកតែជជែកគ្នាជាមួយអតីតមេដឹកនាំចំនួន ៣រូប ដែលបានបាត់បង់ជីវិតទៅហើយ។

យោងតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៤ លោកពូទីន បាននិយាយថា គាត់មានការចងចាំដ៏កក់ក្តៅចំពោះអតីតអធិការបតីអាល្លឺម៉ង់ លោក Helmut Kohl, អតីតប្រធានាធិបតីបារាំង លោក Jacque Chirac និងអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi ។
លោកបានពណ៌នាអំពី លោក Kohl ដែលបានមើលការខុសត្រូវនៃការបង្រួបបង្រួមនៃប្រទេសអាល្លឺម៉ង់ខាងកើត និងខាងលិចថាជា «បុគ្គលសំខាន់នៃអន្តរជាតិ»។ លោក ពូទីន បានប្រាប់ថា៖ «ការសន្ទនារបស់យើងខ្លះគួរឲ្យចាប់អារម្មណ៍។ ពួកវាមានប្រយោជន៍សម្រាប់ខ្ញុំ»។
យោងទៅតាមសម្ដីពូទីន លោក Chirac ក៏ជាអ្នកដឹកនាំ «គួរឲ្យចាប់អារម្មណ៍» និងជា «សព្វវចនាធិប្បាយរស់» ដែលមានគំនិតមុត និងច្បាស់លាស់។ មេដឹកនាំរុស្ស៊ី បន្តថា៖ «ខ្ញុំបានរៀនច្រើនពីគាត់។ គាត់មានភាពកក់ក្តៅក្នុងការទំនាក់ទំនង និងស្វាហាប់»។
លោក ពូទីន បានបន្តសរសើរលោក Berlusconi សម្រាប់កេរ្តិ៍តំណែលរបស់គាត់ ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរុស្ស៊ី-អ៊ីតាលី។
លោកប្រធានាធិបតី បានបន្ថែមថា៖ «ពួកគេទាំងអស់ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ពួកគេមានបុគ្គលិកលក្ខណៈ និងគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ដែលកំពុងស្វែងរកការពង្រឹងអធិបតេយ្យភាពរបស់ប្រទេសរបស់ពួកគេ»៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?