នយោបាយ
មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល អំពាវនាវឱ្យធ្វើយុទ្ធនាការផ្ការីក ដើម្បីសន្តិភាព និងថ្កោលទោសចលនាផ្ការីកបែប«ភេរវកម្ម»
ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលដឹកនាំដោយលោក ហេង សំណាង នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤នេះ បានជួបជុំសមាជិកសមាជិកា តំណាងប្រធានផែន ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសមាគមសង្គមស៊ីវិលប្រមាណជាង ៥០នាក់ រៀបចំយុទ្ធនាការ «ផ្ការីក» ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ក្រោមដំបូលសុខសន្តិភាពក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលនីតិកាលទី ៧។
ការរៀបចំនៃយុទ្ធនាការ«ផ្ការីក» នេះ គឺឆ្លើយតបទៅនឹងលោក សម រង្ស៊ី ដែលជាជនក្បត់ជាតិ និងជាអ្នកនយោបាយមានវ័យចាស់ជិតចូលក្តារមឈូសដែលតែងតែបំផុសបំផុល ញុះញង់ និងបំបះបំបោរឱ្យពលរដ្ឋធ្វើបដិវដ្តពណ៌តាមផែនការរបស់ខ្លួន«ផ្ការីក»ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាត់ទុកខ្លឹមសារ«ផ្ការីក នាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមដំបូលសន្តិភាពសម្តេចតេជោ ហ៊ុន សែន» និងថ្កោលទោសចំពោះទណ្ឌិត សម រង្ស៊ី ដែលបង្កើតចលនាជាតិតស៊ូ ផ្ការីក ផ្ការោយ ពីមុននោះ គឺចលនាព្រះអាទិត្យរះ ព្រះអាទិត្យលិច បច្ចុប្បន្ន លិចលែងរះ និងរោយលែងរីក។
លោក ហេង សំណាង បានថ្លែងថា ក្រុមយុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធជួបជុំគ្នានៅថ្ងៃនេះ គឺដើម្បីថ្កោលទោសចំពោះក្រុមទណ្ឌិតជ្រុលនិយម ដែលមានចរិតជា«ភេរវកម្ម» ដែលយករូបមន្ត«ផ្ការីក» បំផុសបំផុល និងញុះញង់ឱ្យពលរដ្ឋអនុវត្តតាមខ្លួន ដើម្បីបង្កភាពវឹកវរនៅក្នុងសង្គមជាតិកម្ពុជាទាំងមូល។ លោកសង្កត់ធ្ងន់ថា៖ «ក្រុមយុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រៀបចំយុទ្ធនាការ«ផ្ការីក»នេះ ដើម្បីបង្ហាញអំពីសក្តានុពល និងវឌ្ឍនភាពសង្គម ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឥស្សរជនជាន់ខ្ពស់របសគណបក្សប្រជាជនកម្ពុជា ក៏ដូចជាក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន»។
ក្នុងនាមជាមេដឹកនាំយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកហេង សំណាង បានថ្កោលទោសដល់ទណ្ឌិត សម រង្ស៊ី យ៉ាងដាច់អហង្ការ ដែលតែងតែបង្កើត បំផុសញុះញង់ឱ្យប្រជាពលរដ្ឋធ្វើបដិវត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលសកម្មភាពនេះ គឺជាចរិតនយោបាយខ្វៅកខ្វក់ និងជា«ភេវរកម្ម» មិនអាចអត់ឱនបានជាដាច់ខាត។ ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើ និងអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ជាពិសេស សកម្មជនដែលមាននិន្នាការជ្រុលនិយម សូមកុំចាញ់កល ចូលស៊ង បោកបញ្ឆោតនូវនយោបាយខ្មៅកខ្វក់របស់ទណ្ឌិត សម រង្ស៊ី ព្រោះអាចបណ្តាលឱ្យមានបញ្ហាដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល៕
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
សុខភាព១ សប្តាហ៍ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)