Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសថៃ ចាប់ខ្លួន បុរសអូទ្រីស ដែលបើកម៉ូតូទឹកបុកជនជាតិរុស្ស៊ី ស្លាប់

បានផុស

នៅ

បុរសជនជាតិអូទ្រីសម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង Krabi បន្ទាប់ពីបើកម៉ូតូទឹក បុកបុរសជនជាតិរុស្ស៊ីម្នាក់ស្លាប់នៅឯឆ្នេរ Karon ក្នុងខេត្ត Phuket ប្រទេសថៃ កាលពីថ្ងៃអង្គារ។ នេះបើយោងតាមការការចេញផ្សាយរបស់សារព័ត៌មាន​Bangkok Post នៅថ្ងៃសុក្រទី២០ខែធ្នូឆ្នាំ២០២៤។

(រូបភាព៖ Khaosod English)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិស និងមន្ត្រីអន្តោប្រវេសន៍បានចាប់ខ្លួនលោក David Robert Herbst អាយុ ២៥ ឆ្នាំនៅលើកោះ Phi Phi បន្ទាប់ពីមានការស៊ើបអង្កេតលើឧបទ្ទវហេតុដ៏សាហាវនេះ។ ឧបទ្ទវហេតុនេះត្រូវបានរាយការណ៍នៅម៉ោងប្រហែល ៧យប់ថ្ងៃអង្គារដោយអ្នកលក់នៅតូបអាហារនៅក្នុងតំបន់ Karon។ អ្នកទេសចរបរទេសដែលបានឃើញហេតុការណ៍ក៏បានផ្តល់វីដេអូនៃឧបទ្ទវហេតុនិងបានចែករំលែកជាមួយអាជ្ញាធរផងដែរ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​ភ្លាម ប៉ូលិសថៃបាន​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។ នៅម៉ោង១២ៈ៤៥ ព្រឹកថ្ងៃពុធ អ្នកនេសាទក្នុងតំបន់បានរកឃើញសាកសពបុរសជនជាតិរុស្សីអាយុ ៥៨ឆ្នាំម្នាក់នៅជិតថ្ម និងរង់ចាំការជូនដំណឹងពីអត្តសញ្ញាណរបស់ជនរងគ្រោះពីក្រុមគ្រួសារ។

(រូបភាព៖ Khaosod English)

គួរបញ្ជាក់ថាជនជាតិរុស្សីរូបនេះបានមកដល់ប្រទេសថៃនៅថ្ងៃទី ១១ ខែធ្នូ ហើយគ្រោងស្នាក់នៅតែម្នាក់ឯងនៅ Lae Lay Suites Karon រហូតដល់ថ្ងៃអាទិត្យ។ យោងតាមការស៊ើបអង្កេតរបស់ប៉ូលិស គេឃើញគាត់ដើរចេញពីកន្លែងសម្រាកទៅឆ្នេរ Karon ដើម្បីហែលទឹកនៅម៉ោងប្រហែល ៥ៈ១៥ ល្ងាចថ្ងៃអង្គារ។

​​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បឋម​​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ពុំ​មាន​វត្ថុ​រឹង​ណាមួយ​វាយ​នោះ​ទេ ហើយ​ក៏​ពុំ​ឃើញ​មាន​បាក់​ឆ្អឹង​ដែរ ប៉ុន្តែបន្ទាប់មកប៉ូលិសបានបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃការស្លាប់របស់គាត់។

ប៉ូលិស​បាន​ពិនិត្យ​មើលកាមេរ៉ាសុវត្ថិភាពនិង​កំណត់​ទីតាំង​តាមការរៀបរាប់របស់សាក្សី​។ យោងតាមសាក្សី បុរស​ជនជាតិ​រុស្សី​រូប​នេះត្រូវបានបុកដោយម៉ូតូទឹក ខណៈ​វីដេអូ CCTV ក៏បាន​បង្ហាញ​ពី​បុរស​ជិះ​ម៉ូតូទឹកក្នុង​ល្បឿន​លឿន​បុក​គាត់​ផងដែរ។ បន្ទាប់ពីប្រមូលភស្តុតាងគ្រប់គ្រាន់ ប៉ូលិសក៏សុំឲ្យតុលាការ ចេញដីកាចាប់ខ្លួនអ្នកបើកម៉ូតូទឹក។ បុរស​ជនជាតិ​អូទ្រីសដែលត្រូវចាប់ខ្លួននឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ប៉ូលិស​ក្រុង Karon ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

(រូបភាព៖ CCTV)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

អាមេរិក ចង្អុលចំមុខរុស្ស៊ី ថា អាចជាអ្នកបាញ់ទម្លាក់យន្តហោះអាស៊ែរបៃហ្សង់ ស្លាប់មនុស្ស៣៨នាក់

ព័ត៌មានជាតិ២៤ នាទីutes មុន

លោក វង្សី វិស្សុត រម្លឹកថ្នាក់ដឹកនាំ និងមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី គោរពតាមអភិក្រមទាំង៥របស់សម្ដេចតេជោ

ព័ត៌មានជាតិ៣៣ នាទីutes មុន

សមត្ថកិច្ចបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាបបាន៣ទីតាំងទៀត ក្នុងស្រុកឯកភ្នំ

ព័ត៌មានជាតិ៤៩ នាទីutes មុន

អភិបាលខេត្តកណ្ដាល ប្រាប់ពលរដ្ឋឃុំឈ្វាំង និងឃុំជ្រៃលាស់នៃស្រុកពញាឮ មកផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ឈ្មួញព្យាយាម​ទម្លាក់​តម្លៃ កសិករកែច្នៃម្ទេសស្រស់​ជា​​ម្ទេសហុយ ១គីឡូក្រាម​លក់​បានពី ១៥ ០០០ ទៅ ១៧ ០០០ រៀល

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ព្រាប សុវត្ថិ នាំយកតួអង្គយក្ខឡើងឆាកតន្ត្រី បំផុសការគាំទ្រល្ខោនបាសាក់ខ្មែរ

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម