Connect with us

ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន​ នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត

បានផុស

នៅ

លោក AKIBA Takeo ទីប្រឹក្សាសន្តិសុខជាតិជប៉ុន បានគោរពជម្រាបជូននាយករដ្ឋមន្ត្រីកម្ពុជាថា រាជរដ្ឋាភិបាលជប៉ុននឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ស្របតាមស្មារតីនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជប៉ុន-កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគូសបញ្ជាក់ដូច្នេះ នៅក្នុងជំនួបដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប, លោកទីប្រឹក្សា បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំង និងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ដោយលោកបានគូសបញ្ជាក់ថា កម្ពុជាជាដៃគូដ៏មានសារៈសំខាន់របស់ជប៉ុន ទាំងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ជប៉ុនដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសុខសន្ដិភាពនៅកម្ពុជា,​ការស្ដារ និងកសាងប្រទេសឡើងវិញ​ ព្រមទាំង​ការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។

សម្ដេចបវរធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អ​ និងរីកចម្រើនលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ពិសេសភាពរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសន្ដិសុខ។

សម្ដេចបវរធិបតី និងលោកទីប្រឹក្សាក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ​មួយចំនួន​ ដែលមាន​សារៈសំខាន់​ដល់សន្តិភាព, ស្ថេរភាព​ និងវិបុលភាព នៅក្នុងតំបន់​ និង​ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤៨ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម