Connect with us

ព័ត៌មានជាតិ

ពិព័រណ៍ម្ហូបអាហារខ្មែរអ្នកបាត់ដំបង ត្រៀមរៀបចំ​អបអរ​ឆ្លងឆ្នាំសកល ២០២៤-២០២៥ នៅ​ខេត្តបាត់ដំបង

បានផុស

នៅ

មន្ទីរទេសចរណ៍​ខេត្ត​បាត់ដំបង បានអំពាវនាវឲ្យប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមឲ្យបានច្រើនកុះករក្នុងពិធីតាំងពិព័រណ៍ម្ហូបអាហារខ្មែររយៈពេល ៣ ថ្ងៃ ដែលរដ្ឋបាលខេត្តបានត្រៀមជាស្រេចដើម្បីអបអរសាទរក្នុងពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បានឲ្យដឹងថា ការដាក់តាំងពិព័ណ៌ម្ហូបអាហារនំចំណីនេះ គឺដើម្បីផ្សព្វផ្សាយពីមុខម្ហូបខ្មែរដ៏សម្បូរបែបរបស់អ្នកបាត់ដំបង ដែលមានរសជាតិគ្រប់មុខម្ហូប និងសំដៅបង្កើនការទាក់​ទាញភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាខេត្តបាត់ដំបងឲ្យកាន់តែច្រើនបន្ថែមទៀត ខណះលោកថា ខេត្តបាត់ដំបងបានរៀបចំពិព័រណ៍ម្អូប អាហារខ្មែរចំនួន ២ ឆ្នាំជាប់ៗគ្នារួចមកហើយ ក្នុងឆ្នាំ២០២២និង២០២៣។

នៅឆ្នាំ២០២៤នេះ ពិព័រណ៍ម្ហូបអាហារខ្មែរអ្នកបាត់ដំបងនឹងធ្វើឡើងរយៈពេល ៣​ ថ្ងៃចាប់ពីថ្ងៃទី ២៩-៣១ ខែធ្នូ ក្នុងនោះមានតាំងបង្ហាញនូវមុខម្ហូបខ្មែរប្រចាំតំបន់ជាច្រើនមុខផងដែរ។

លោក ហម អរុណ បន្ថែមថា ក្រៅពីតាំងពិព័រណ៍ម្ហូបអាហារខ្មែរ រដ្ឋបាលខេត្តក៏មានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗជាច្រើនទៀតដើម្បីកម្សាន្តផងដែរ ក្នុងនោះមានដូចជា ព្រឹត្តិការណ៍ភូមិខ្មែរ ពិព័រណ៍ភូមិផលិតផលមួយ ស្ដង់ពិព័រណ៍ចម្រុះ ការប្រគុំតន្ត្រី ការអុជកាំជ្រួច និងរាប់ថយក្រោយឆ្លងឆ្នាំ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ជាការអបអរសាទរការឈានចូលឆ្នាំថ្មីឆ្នាំសកល ដើម្បីបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានណែនាំឲ្យតាមបណ្តាខេត្ត ត្រូវរៀបចំព្រឹត្តិការណ៍ ផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកលេងកម្សាន្ត ឲ្យបានកាន់តែមានកំណើនខ្ពស់ សម្រាប់ប្រទេសកម្ពុជា។

លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាចូលរួមទាំងអស់គ្នាឲ្យបានច្រើនកុះករក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរអ្នកខេត្តបាត់ដំបងនេះ ខណះដែលក្រុងបាត់ដំបងបានជាប់ជាបណ្ដាញទីក្រុងដែលមានភាពច្នៃ ប្រតិដ្ឋផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ វិនាទី មុន

ពិព័រណ៍ម្ហូបអាហារខ្មែរអ្នកបាត់ដំបង ត្រៀមរៀបចំ​អបអរ​ឆ្លងឆ្នាំសកល ២០២៤-២០២៥ នៅ​ខេត្តបាត់ដំបង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែធ្នូ ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រុម​ស៊ើប​​អង្កេត​ចម្រុះ ពង្រីក​ការ​ចាប់ខ្លួន​មន្ត្រី​យោធា​​ជាប់​ពាក់​ព័ន្ធ​​អនុវត្ត​ច្បាប់​អាជ្ញាសឹក​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ គ្រោង​នឹងដាក់ឱ្យ​ដំណើរការ បញ្ជរ​សេវាសាធារណៈ​ចល័ត​១០០គ្រឿង សម្រាប់ប្រើប្រាស់ជំហានទី១ ដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សភា​​តៃ​វ៉ាន់​វាយ​ប្រតប់​គ្នា​​ក្នុងកិច្ច​ប្រជុំ​​​​នៅ​ថ្ងៃ​សុក្រ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

នយោបាយ១៦ ម៉ោង មុន

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល អំពាវនាវឱ្យធ្វើយុទ្ធនាការផ្ការីក ដើម្បីសន្តិភាព និងថ្កោលទោសចលនាផ្ការីកបែប«ភេរវកម្ម»

Sokha Hotels

ព័ត៌មានពេញនិយម