ព័ត៌មានជាតិ
កម្ពុជារំពឹងថានឹងទទួលបានលំហូរវិនិយោបន្ថែមជាមួយការកាត់បន្ថយអត្រាការប្រាក់របស់អាមេរិក
ស្របពេលដែលធនាគារកណ្តាលសហរដ្ឋអាមេរិក(Fed)បានសម្រេចការកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួន អ្នកជំនាញអះអាងថា បណ្តាប្រទេសនានានៅក្នុងតំបន់រួមទាំងកម្ពុជាអាចនឹងទទួលបាននូវលំហូរវិនិយោគថ្មីបន្ថែមទៀតនានាពេលខាង ប៉ុន្តែវាទាមទារឱ្យធនាគារកណ្តាលនៃប្រទេសទាំងនោះត្រូវដាក់ចេញនូវគោលនយោបាយបត់បែនដើម្បីទាញយកប្រយោជន៍ បញ្ជៀសនូវការកើនឡើងនៃអតិផរណា និងការប្រែប្រួលអត្រាប្តូរបាក់។
ធនាគារកណ្ដាលសហព័ន្ធសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (១៨ ធ្នូ) បានកាត់បន្ថយអត្រាការប្រាក់ជាថ្មីប្រមាណ ២៥ ពិន្ទុ ឬ ០,២៥ ភាគរយ ដែលធ្វើឱ្យអត្រាគោលធ្លាក់មកត្រឹមចន្លោះ ៤,២៥-៤,៥០ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNBC។
ការកាត់បន្ថយជាថ្មីនេះមានន័យថា ធនាគារកណ្ដាលអាមេរិកបន្តបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុតឹងរឹងរបស់ខ្លួន ដោយកាត់បន្ថយអត្រាខ្ចីប្រាក់ ដើម្បីជំរុញសេដ្ឋកិច្ច ចំពេលដែលអតិផរណាថយចុះឈានជិតដល់ចំណុចគោលដៅ ហើយវិស័យការងារបង្ហាញពីសញ្ញានៃកម្សោយ។
នេះគឺលើកទី៣ហើយក្នុងឆ្នាំ ២០២៤ ដែលធនាគារកណ្តាលបានកាត់បន្ថយអត្រាការ ហើយសរុបរួមគឺ ១ ភាគរយ។ ក្នុងនោះរួមមានទាំងការកាត់បន្ថយអត្រាការប្រាក់ ០,៥ ភាគរយ នៅខែកញ្ញា និង ០,២៥ ភាគរយ នៅខែវិច្ឆិកា។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២១ថា សម្រាប់ការកាត់បន្ថយឬតម្លើងអត្រាការប្រាក់ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកគឺជារឿងតែងតែងកើតឡើងជារឿយៗនៅពេលដែលពួកគាត់ចង់កាត់បន្ថយអត្រាអតិផរណាក្នុងប្រទេសខ្លួន។
លោកបានពន្យល់ថា៖«កាលពីដើមឡើយសហរដ្ឋអាមេរិកទទួលរងនូវការកើនឡើងនៃអត្រាអតិផរណាខ្ពស់ ដូច្នេះសម្រាប់ការតម្លើងអត្រាការប្រាក់នេះគឺប្រាកដណាស់វានឹងប៉ះពាល់ដល់ប្រទេសយើងច្រើន។ ដូច្នេះអ្នកវិនិយោគមួយចំនួនដែលដាក់ប្រាក់បញ្ញើរប្រហាក់ប្រហែលឬកទាបជាង ដូច្នេះពួកគាត់នឹងដកលុយនេះទៅវិនិយោគនៅក្រៅប្រទេសវិញ»
«ប៉ុន្តែនៅពេលដែលពួកគាត់បញ្ចុះអត្រាការប្រាក់មកវិញគឺវាផ្តល់ផលល្អច្រើនជាងផលអាក្រក់ ធ្វើឱ្យសេដ្ឋកិច្ចជាទូទៅមានលំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ចកាន់តែច្រើនឡើងវិញ។ ដូច្នេះសម្រាប់កម្ពុជាយើងគឺកាន់តែល្អ ដោយសារតែនៅពេលអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិកកាន់តែទាប ដូច្នេះសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុអាចមានលទ្ធភាពខ្ចីលុយពីក្រៅប្រទេសកាន់តែថោក ដូច្នេះគាត់អាចផ្តល់កម្ចីដល់អតិថិជនក្នុងអត្រាកាន់តែទាបបានផងដែរ»។ នេះបើយោងតាមលោក តូច ចៅចេក។
លោក Matteo Lanzafame អ្នកវិភាគសេដ្ឋកិច្ចរបស់ ADB បានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់ខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិកានេះថាការកាត់បន្ថយអត្រាការប្រាក់របស់Fed អាចនឹងធ្វើឱ្យ បណ្តាធនាគារកណ្តាលនៅក្នុងតំបន់នេះ ប្រឈមមុខភាពស្មុគស្មាញ នៅពេលដែលពួកគេឆ្លើយតបនឹងការផ្លាស់ប្តូរគោលនយោបាយនេះ។
លោកថា៖«ការកាត់បន្ថយអត្រាការប្រាក់នេះ មានការអនុញ្ញាតឱ្យធនាគារកណ្តាលអាចបន្ធូរបន្ថយគោលនយោបាយសេដ្ឋកិច្ច ដើម្បីលើកកម្ពស់តម្រូវការក្នុងស្រុកនិងការកើនឡើងតាមរយៈការ មិនធ្វើឱ្យមានការបង្ហូរទុននិងការធ្វើឱ្យធ្លាក់ចុះអត្រាប្តូរប្រាក់»។
លោកថា អ្នកធ្វើគោលនយោបាយត្រូវតែប្រើប្រាស់នូវវិធីសាស្រ្តនានាដើម្បីរក្សាបាននូវតុល្យភាពនិងស៊ីសង្វាគ្នាដើម្បីអនុវត្តន៍នៅក្នុងប្រទេស ដើម្បីរៀបចំយុទ្ធសាស្រ្តទប់ទាល់នៃការដែលអាចកើនឡើងអត្រាអតិផរណា ការប្រែប្រួលនៃអត្រាប្តូរប្រាក់ និងលំហូរវិនិយោគ។
លោកបានគូសបញ្ជាក់ថា អត្រាការប្រាក់ទាបនៅសហរដ្ឋអាមេរិក អាចជំរុញឱ្យលំហូរទុនទៅកាន់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ជំរុញកំណើនទីផ្សារមូលបត្រនិងតំលៃភាគហ៊ុនក្នុងតំបន់នេះ។ ការណ៍នេះអាចផ្ដល់ចន្លោះដកដង្ហើមសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ។ ប៉ុន្តែសម្រាប់ការរផ្លាស់ប្តូរគោលដៅដ៏ធំ ក្នុងការវិនិយោគរយៈពេលខ្លី អាចបង្កើនភាពអស្ថិរភាពនៃទីផ្សារហិរញ្ញវត្ថុ។
លោកបានថ្លែងបន្តទៀតថា៖«ជារួម ការកាត់បន្ថយអត្រាការប្រាក់នាពេលថ្មីៗនេះដោយធនាគារកណ្តាលសហរដ្ឋអាមេរិកបង្ហាញពីឱកាស និង បញ្ហាប្រឈមសម្រាប់ធនាគារកណ្តាលនៅអាស៊ី និងប៉ាស៊ីហ្វិក។ អ្នកបង្កើតគោលនយោបាយត្រូវតែប្រកាន់យកនូវវិធីសាស្រ្តប្រកបដោយតុល្យភាពនិងជាក់លាក់សម្រាប់ប្រទេស ដើម្បីដោះស្រាយសម្ពាធអតិផរណា ការប្រែប្រួលអត្រាប្តូរប្រាក់ និងលំហូរចូលមូលធន ដែលអាចកើតមាន»៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់