Connect with us

ជីវិតកម្សាន្ដ

តារាសម្តែង សាឡាត់ ស្រីឡាង ទម្លាយរឿងផុងខ្លួនក្នុងបំណុលនិងផ្តាំកុំឱ្យឆាប់ទុកចិត្តលើមនុស្ស

បានផុស

នៅ

ក្រោយបាត់មុខពីអាជីពសិល្ប:មួយរយ:ពេលនេះ ស្រាប់តែតារាសម្ដែងកញ្ញា សាឡាត់ ស្រីឡាង បានលេចមុខទម្លាយថានាងកំពុងតែមានបញ្ហារឿងបំណុលជាច្រើន ក្រោមហេតុផលរកស៊ីខាត និងជួបបញ្ហាផ្សេងៗទៀត។

ជាមួយការទម្លាយនេះដែរ តារាស្រី សាឡាត់ ស្រីឡាង បានផ្តាំទៅមហាជននិងអ្នកសិល្ប:ដូចគ្នាថាកុំឆាប់ទុកចិត្តលើមនុស្សពេក។ ម្យ៉ាងទៀត សាឡាត់ ស្រីឡាង ក៏បានស្នើសុំការយោគយល់ពីសំណាក់ម្ចាស់បំណុល ខណ:នាងអះអាងថា នឹងរកដំណោះស្រាយក្នុងបញ្ហាទាំងអស់មិនគេចវេសទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាឡាត់ ស្រីឡាង បានបញ្ជាក់ថា មួយរយ:នេះ “ខ្ញុំពិតជាមានបញ្ហារឿងបំណុលមែន បញ្ហាខាតរឿងបើកហាងរកសុីហើយនិងបញ្ហាផ្សេងច្រើនទៀត កន្លងមកនេះខ្ញុំពិតជាព្យាយាមក្នុងការរកដំណោះស្រាយក្នុងបញ្ហាទាំងអស់ ខ្ញុំមិនគេចវេសទេ តែខ្ញុំសូមពេលក្នុងការដោះស្រាយបញ្ហាទាំងអស់ហ្នឹងមែន (ម្ចាស់បំណុលខ្លះ ខ្ញុំបានដោះស្រាយជូនបានខ្លះនិងខ្លះទៀតគឺនៅ)។

តារាសម្តែង ស្រីឡាង បានបញ្ជាក់ថា នាងពិតជាសូមទោសដែលយឺតយាវដោយសារបញ្ហាមកជាបន្តបន្ទាប់ ហើយពិតជាអរគុណដល់អ្នកដែលយោគយល់ ហើយទុកពេលខ្លួនបានដោះស្រាយ ក៏ដូចជាផ្តល់ការងារដើម្បីឱ្យបានចំណូលយកមកដោះស្រាយ។

កញ្ញា សាឡាត់ ស្រីឡាង បានលើកឡើងបន្ថែមដោយផ្តាំផ្ញើដូច្នេះថា សូមកុំឆាប់ទុកចិត្តលើមនុស្សខុស គឺពិបាកកែណាស់ខាតទាំងលុយបាត់ទាំងកិត្តិយស ហើយបាក់ទាំងទឹកចិត្ត។ បំណុលគឺខ្ញុំទទួល ហើយក៏មិនគេចវេសដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម