Connect with us

ព័ត៌មានជាតិ

បិទការនេសាទត្រីកាម៉ុង ក្នុងដែនជម្រកសុវត្ថិភាព​ត្រីកាម៉ុងនៅពាមក្រសោប

បានផុស

នៅ

លោកស្រីអភិបាលខេត្តកោះកុង បានប្រកាសជូនដំណឹងបិទការនេសាទត្រីកាម៉ុង ក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងនៅពាមក្រសោបលើផ្ទៃទឹកទំហំ ១ ២៨៣ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងឃុំកោះកាពិ ស្រុកកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលិខិតជូនដំណឹងចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដល់ប្រជានេសាទទាំងអស់ថា ការធ្វើនេសាទត្រីកាម៉ុង នៅក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោបត្រូវបានហាមឃាត់ការនេសាទ ព្រោះថាជារដូវត្រីបន្តពូជ និងពងកូន ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

លោកស្រីអភិបាលខេត្តបន្ថែមថា ការបិទសកម្មភាពនេសាទត្រីកាម៉ុង ធ្វើឡើងលើផ្ទៃទឹកទំហំ ១ ២៨៣ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងឃុំកោះកាពិ ស្រុកកោះកុង។ ដូច្នេះ សូមប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុងនៅក្នុងតំបន់គ្រប់គ្រង ដែនជម្រកសុវត្តិភាពត្រីកាម៉ុងពាមក្រសោបទាំងអស់ មេត្តាបញ្ឈប់សកម្មភាពធ្វើនេសាទត្រីកាម៉ុងជាកំហិត។ ប្រជានេសាទទាំងអស់ នឹងបន្តធ្វើនេសាទជាធម្មតាឡើងវិញនៅពេល ផុតរយៈពេលនៃការ បិទការនេសាទនេះ។

លោកស្រី មិថុនា ភូថង សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទទាំងអស់នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដើម្បីរួមចំណែកគ្រប់គ្រងផលស្តុក ត្រីកាម៉ុងឱ្យមាននិរន្តរភាព ស្របតាមគោលនយោបាយវិស័យជលផលជាតិ និងធានាបាននូវប្រព័ន្ធអេកូឡូស៊ីដែនជម្រកសុវត្ថិភាពត្រីកាម៉ុងឱ្យល្អប្រសើរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋានការពារអភិរក្ស និងប្រើប្រាស់ត្រីកាម៉ុងប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយវិស័យជលផលជាតិ។ ករណីប្រជានេសាទ មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

នៅពាក់កណ្តាលឆ្នាំ២០២៤នេះ ទិន្នផលនេសាទដែលប្រមូលសរុបក្នុងខេត្តកោះកុងមាន ២៤.២៤១តោន ក្នុងនោះមានផលនេសាទទឹកសាប និងទឹកប្រៃ។ បើធៀបនឹងរយៈពេលដូចគ្នាថយចុះបន្តិចបន្តួចប៉ុណ្ណោះ ព្រោះតែតម្រូវការបញ្ជាទិញលក់មិនសូវច្រើន។

លោកនាយខណ្ឌរដ្ឋបាលផលជលខេត្តកោះកុងបន្ថែមថា ទិន្នផលនេសាទដែលប្រមូលបានច្រើនជាងគេ គឺខ្យងចំពុះទាមានចំនួន ៧ ពាន់តោន និងគ្រែងឈាមចំនួន ៨៩៧ តោន ហើយក៏មានការកែច្នៃជាផលិតផលក្រៀមៗផងដែរ មានដូចជា៖ បង្គងក្រៀម កាពិ មឹកក្រៀម និងទឹកត្រីជាដើម ដើម្បីបញ្ចេញយកទៅលក់បន្តនៅរាជធានី និងបណ្តាខេត្តផ្សេងៗទៀត៕

អត្តបទ៖ សិរីវឌ្ឍន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២៧ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣៥ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម