Connect with us

ព័ត៌មានជាតិ

កម្ពុជាបាន​ចំណាយ​ជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុង​រយៈពេល១១ខែ

បានផុស

នៅ

ប្រទេសកម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង ១,៨ ពាន់​លាន​ដុល្លារ​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូត ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក​តក្នុង​រយៈពេល១១ខែឆ្នាំ២០២៤ កើនឡើងជាង១១ ភាគរយ ​បើ​ធៀប​នឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំ​២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹង​តម្លៃ​នាំចូល​សរុប​នេះ ក្នុងនោះ តម្លៃ​នៃ​ការ​នាំចូល​ប្រេងម៉ាស៊ូត​មានតម្លៃជាង ១,៣  ​​លាន​ដុល្លារ កើនឡើង ១០ ភាគរយ ហើយ​តម្លៃ​នៃ​ការ​នាំចូល​ប្រេងសាំង មានតម្លៃ ៨៧៦ លាន​ដុល្លារ កើនឡើង ១៣ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​។​

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា (CCC) បានឱ្យដឹងថា ការកើនឡើងនៃការនាំ​ចូល​ប្រេងឥន្ធនៈ​មក​កម្ពុជា គឺ​ដោយសារតែ​តម្លៃ​ប្រេងនៅទីផ្សារអន្តរជាតិហាក់បានឡើងថ្លៃ​​ដោយសារតែភាពប្រសើរឡើងនៃ​សង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​នៅតែ​ដំណើរ​ការល្អ​។​

​លោក​ថ្លែងថា​៖ «​ទោះបី​ជាមាន​កត្តា​ខាងក្រៅ​មួយចំនួន​ប៉ះពាល់​ដល់​តម្រូវការ​ស​កល​ក៏ដោយ ក៏​យើង​មើលឃើញថា​វិស័យ​ផលិតកម្ម​របស់​យើង​នៅតែ​រឹងមាំ​។ ការណ៍នេះជំរុញឱ្យយើង​នាំចូល​ប្រេងឥន្ធនៈមានកំណើនជាង​ឆ្នាំមុន​»​។​

លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួង​ធ្លាប់បាន​លើកឡើង​ពី​ប្រទេស​សិង្ហ​បុរី ថៃ និង​វៀតណាម​ថា​ជា​ប្រភព​នាំចូល​ប្រេង​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។​

​ប្រទេស​កម្ពុ​ជាមាន​គោលបំណង​បង្កើន​ចំណែក​ថាមពល​កកើតឡើង​វិញ​របស់ខ្លួន​ឱ្យបាន​យ៉ាងហោចណាស់ ៧០ ភាគរយ ត្រឹម​ឆ្នាំ ២០៣០ ដោយ​រួមចំណែក​ដល់​គោលដៅ​បរិស្ថាន និង​កំណើនសេដ្ឋកិច្ច ដោយ​ផ្តោតលើ​ប្រសិទ្ធភាព​ថាមពល​។​

​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​គូសបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ខែធ្នូ​ឆ្នាំមុន​ថា ប្រភព​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដូចជា ថាមពល​សូ​ឡា ខ្យល់ វា​រី​អគ្គិសនី និង​ជីវម៉ាស នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​គោលដៅ​បរិស្ថាន និង​សេដ្ឋកិច្ច​របស់​ប្រទេស​។​

លោក​បញ្ជាក់ថា​៖ «​នៅពេលដែល​យើង​ផលិត​អគ្គិសនី​កាន់តែច្រើន​ពី​ប្រភព​កកើត​ឡើងវិញ យើង​មើលឃើញ​អត្ថប្រយោជន៍​ពិត​នៃ​ថាមពល​ប្រកបដោយ​និរន្តរភាព​។ ការណ៍​នេះ​រួមបញ្ចូល​ទាំង​អគារ​បៃតង ឧបករណ៍ប្រើប្រាស់ យានជំនិះ​អគ្គិសនី និង​អគ្គិសនី​នៃ​ឧស្សាហកម្ម និង​កសិកម្ម​ផងដែរ​»​។​

​ក្រសួង​រ៉ែ និង​ថាមពល​បាន​ព្យាករ​ថា តម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​នឹង​កើន​ឡើងដល់ ៤,៨​លាន​តោន​ត្រឹម​ឆ្នាំ​២០៣០ កើនឡើង​ពី​២,៨​លាន​តោន​កាលពី​ឆ្នាំ​២០២០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ណែនាំសិក្ខាកាមវគ្គសុក្រឹតការ ចងចាំពីតួនាទីភារកិច្ច ដើម្បីការពារប្រយោជន៍កម្មករនិយោជិត និងនិយោជក

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) នៅដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការចិន កាត់ទោសប្រហារជីវិត បុរស​ដែល​បើក​រថយន្ត​បុករះមនុស្សស្លាប់៣៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម