Connect with us

ព័ត៌មានអន្ដរជាតិ

ករណីឆ្លងជំងឺផ្ដាសាយ​រីករាលដាល​​ខ្លាំង​នៅ​អាមេរិក

បានផុស

នៅ

ជំងឺគ្រុនផ្តាសាយនៅទូទាំងសហរដ្ឋអាមេរិកកំពុងកើនឡើងគួរឲ្យកត់សម្គាល់ ខណៈយុទ្ធនាការចាក់វាក់សាំងមានភាពយឺតយ៉ាវដែល​បង្កការ​ក្តី​បារម្ភ​​ចំពោះ​​​សុខភាព​សាធារណៈ​។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានកត់សម្គាល់ពីការកើនឡើងយ៉ាងខ្លាំងនៅក្នុងវិធានការមួយចំនួន រួមទាំងការធ្វើតេស្តមន្ទីរពិសោធន៍ និងការសង្គ្រោះបន្ទាន់។ រដ្ឋចំនួន១៣​បានរាយការណ៍ថាមានកម្រិតខ្ពស់នៃជំងឺផ្តាសាយកាលពីសប្តាហ៍មុន។

វេជ្ជបណ្ឌិត លោក William Schaffner អ្នកជំនាញជំងឺឆ្លងនៅសាកលវិទ្យាល័យ Vanderbilt បាននិយាយថា ទីមួយគឺរដ្ឋ Tennessee ដែលជាកន្លែងជំងឺកំពុងកើនឡើងនៅតំបន់ Nashville និងនៅរដ្ឋ Louisiana ក៏មានការកើនឡើងខ្លាំង​​ដែរ។

ស្របពេលមានការកើនឡើងជំងឺផ្ដាសាយនេះក៏មានមេរោគមួយចំនួនដែលបណ្តាលឱ្យក្តៅខ្លួន ក្អក ឈឺបំពង់ក និងរោគសញ្ញា​ផ្សេងទៀតដូចជាជំងឺផ្តាសាយផងដែរ។ មួយគឺ COVID-19 និងមួយទៀតគឺ RSV ឬមេរោគ syncytial ផ្លូវដង្ហើម ដែល​មាន​រោគសញ្ញាទូទៅដូចជំងឺផ្តាសាយ ប៉ុន្តែអាចបង្កគ្រោះថ្នាក់ដល់ទារក និងមនុស្សចាស់។

(រូបភាព៖ AP)

គួរបញ្ជាក់ថា CDC​ បានហៅរដូវនេះថា ជាការចាប់ផ្តើមនៃរដូវផ្តាសាយ ដោយផ្អែកលើសូចនាករជាច្រើន រួមមានលទ្ធផលមន្ទីរពិសោធន៍សម្រាប់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ និងភាគរយនៃការទៅជួបផ្នែកសង្គ្រោះបន្ទាន់ដែលមានការចេញរោគ​វិនិច្ឆ័យ​ជំងឺផ្តាសាយ។

រដូវផ្តាសាយកាលពីរដូវរងារឆ្នាំមុនត្រូវបានចាត់ទុកថាជា «មធ្យម»ប៉ុន្តែវាមានរយៈពេល ២១​សប្តាហ៍ ហើយ CDC បានប៉ាន់​ប្រមាណថា មានអ្នកស្លាប់ដោយសារជំងឺគ្រុនផ្តាសាយ​២៨០០០នាក់។ វាមានគ្រោះថ្នាក់ជាងគេសម្រាប់កុមារ ដោយកុមារចំនួន ២០៥នាក់បានស្លាប់ ដែលនោះគឺជាចំនួនខ្ពស់បំផុតដែលមិនធ្លាប់មាន។

ស្របពេលជាមួយគ្នានេះកត្តាមួយទៀតគឺកង្វះការចាក់វ៉ាក់សាំងដែលនាំឲ្យមានការកើនឡើងច្រើន។ ក្នុងចំណោមកុមារដែលបានស្លាប់មានអាយុគ្រប់គ្រាន់សម្រាប់ការទទួលថ្នាំបង្ការជំងឺគ្រុនផ្តាសាយ តែ៨០% នៃពួកគេមិនត្រូវបានចាក់វ៉ាក់សាំងពេញលេញនោះទេ។

អត្រានៃការចាក់ថ្នាំបង្ការសម្រាប់កុមារគឺទាបនៅឆ្នាំនេះ ដោយគិតត្រឹមថ្ងៃទី ៧​ខែធ្នូ មនុស្សពេញវ័យប្រហែល ៤១%​បានទទួលថ្នាំបង្ការជំងឺគ្រុនផ្តាសាយ ស្រដៀងនឹងកាលពីឆ្នាំមុន ប៉ុន្តែសម្រាប់កុមារ គឺធ្លាក់ចុះធៀបនឹងឆ្នាំមុន ដោយមាន​តែ​៤៤% ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនផ្តាសាយ។ នេះបើយោងតាមទិន្នន័យរបស់ CDC​៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម