ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ និង UNDP បើកនូវទំព័រថ្មីតាមរយៈកិច្ចសហការលើកកម្ពស់នីតិរដ្ឋ
ក្រសួងយុត្តិធម៌ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (ហៅកាត់ថា UNDP) កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលជាការបើកនូវទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ សំដៅលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា។
ពិធីនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពរវាងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី Alissar Chaker អ្នកតំណាងរបស់ UNDP ប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូបទៀត នៅទីស្តីការក្រសួងយុត្តិធម៌។
ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះ, លោក កើត រិទ្ធ បានលើកឡើងថា ការចុះអនុស្សរណៈ នាពេលនេះ គឺជាការបើកនូវទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និង UNDP លើការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ សំដៅលើកកម្ពស់នីតិរដ្ឋ អភិបាលកិច្ចល្អ និងការបង្កើនជំនឿទុកចិត្តលើ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
លោកបញ្ជាក់ថា៖«ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏បានបង្ហាញច្បាស់អំពីការបន្តគាំទ្ររបស់ UNDP ដល់ក្រសួងយុត្តិធម៌ ជាពិសេសលើការដ្ឋាន “កែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌” ដែលជាកិច្ចការ អាទិភាពដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។
បើតាមសេចក្តីប្រកាសព័ត៌មានរួម បញ្ជាក់ទៀតថា អនុស្សរណៈនេះ នឹងផ្ដោតសំខាន់លើ (ទី១)- ការគាំទ្រដល់ អ.ដ.ក. ដោយផ្តោតសំខាន់លើការពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការរៀបចំផែនការ, ការអភិវឌ្ឍលិខិតបទដ្ឋានគតិយុត្ត, ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសំណុំរឿង ដោយយកចិត្តទុកដាក់ជាពិសេសលើជនងាយរងគ្រោះ រួមមាន ស្ត្រី កុមារ ជនមានពិការភាព និងជនជាតិដើមភាគតិច ជាដើម។
(ទី២)- ការគាំទ្រប្រព័ន្ធជំនួយផ្នែកច្បាប់ ដោយការប្រើប្រាស់ប្រព័ន្ធឌីជីថល និងឱ្យស្របតាម ឧត្តមានុវត្តន៍ជាអន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌។ (ទី៣)- ការជំរុញការផ្សព្វផ្សាយផ្នែកច្បាប់ដល់សាធារណជន ដើម្បីពង្រឹងការយល់ដឹងអំពីច្បាប់ សិទ្ធិបុគ្គល និងការពង្រឹងប្រព័ន្ធជំនួយផ្នែកច្បាប់សាធារណៈ តាមរយៈការអភិវឌ្ឍ និងការបញ្ជ្រាបការយល់ដឹង ផ្នែកច្បាប់ និងការរៀបចំគ្លីនិកផ្នែកច្បាប់ចល័ត ក្នុងកិច្ចសហប្រតិបត្តិការជាមួយសាលាច្បាប់ សាកលវិទ្យាល័យសាធារណៈ និងអង្គការសង្គមស៊ីវិលនានា ។
ចំណែកចំណុចសំខាន់ទី៤ គឺការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈដល់មន្ត្រីផ្នែកច្បាប់ និងមន្ត្រីតុលាការ ព្រមទាំងមន្ត្រី រាជការក្នុងវិស័យយុត្តិធម៌ ដោយរួមបញ្ចូលគោលការណ៍នៃការឆ្លើយតបយេនឌ័រ (Gender Responsive) ទៅក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់ការលើកកម្ពស់យេនឌ័រ និងការដោះស្រាយវិសមភាពយេនឌ័រ សម្រាប់ការទទួលបានយុត្តិធម៌ ប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្ន៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ