ព័ត៌មានជាតិ
តាមការស្រង់មតិ ការផ្តល់សេវាសាធារណៈជូនពលរដ្ឋនៅរាជធានីទទួលបានការពេញចិត្តពីប្រជាពលរដ្ឋប្រមាណ៨២%
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្លងតាមការស្រង់មតិរបស់ថ្នាក់ជាតិ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋប្រមាណ៨២%។
ការបញ្ជាក់របស់លោក ឃួង ស្រេង បែបនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខណ្ឌ នាយករដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក្នុងឱកាសនោះបានថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ជាមួយនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរកន្លងមកនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ពាក់ព័ន្ធនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនេះ ថ្នាក់ជាតិបានចុះធ្វើការស្រង់មតិ ហើយជាមួយនឹងការស្ទង់មតិនេះ រាជធានីភ្នំពេញទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋដែលមកទទួលសេវានេះប្រមាណ៨២%។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកស្នើឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតទាំងការរក្សាការពារសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យក្នុងឆ្នាំ២០២៥ខាងមុខនេះ រាជធានីភ្នំពេញអាចទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋកាន់តែខ្លាំងឡើងថែមទៀត។
លោក ឃួង ស្រេង បានបន្តទៀតថា កន្លងមកនេះរដ្ឋបាលខណ្ឌមួយចំនួនបញ្ចេញរបាយការណ៍មករដ្ឋបាលរាជធានី មានភាពយឺតយ៉ាវ។ ចំពោះបញ្ហានេះត្រូវតែកែសម្រួលឡើងវិញជាបន្ទាន់ មានបញ្ហាអ្វីដោះស្រាយមិនចេញ ត្រូវសុំគោលការណ៍ ឬសុំមតិដឹកនាំពីថ្នាក់រាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាអោយការងារនោះដំណើរការទៅដោយរលូន និងទទួលបាននូវភាពជោគជ័យ។
ពិធីនេះត្រូវបានប្រកាសតែងតាំង ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន១៤រូប ក្នុងនោះ៖
១-លោក ជ គឹមស៊ អភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ ឱ្យមកបម្រើការងារនៅរដ្ឋបាលរាជធានីភ្នំពេញ។
២-លោក សាំង សុភៈវិចិត្រ អភិបាលរងនៃគណៈអភិបាលខណ្ឌសែនសុខ ឱ្យមកបម្រើការងារនៅរដ្ឋបាលរាជធានីភ្នំពេញ។
៣-លោក ឡុង ង៉ែត អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌឫស្សីកែវ។
៤-លោក ជា សុធារ៉ា អភិបាលរងនៃគណៈអភិបាលខណ្ឌ៧មករា ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌទួលគោក។
៥-លោកស្រី ឈុន ស៊ុននី អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌ៧មករា។
៦-លោក ប្រាជ្ញ សីហា អភិបាលរងនៃគណៈអភិបាលខណ្ឌឫស្សីកែវ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌសែនសុខ។
៧-លោក ទៀវ សំអឿន អភិបាលរងនៃគណៈអភិបាលខណ្ឌទួលគោក ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ។
៨-លោកស្រី ហួត ឃឹម អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ។
៩ លោក ទុយ ច័ន្ទ ជាអភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
១០ លោក ញ៉ែម គឹមអាង ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ។
១១ លោក បែល សក្តិភក្តី ឱ្យកាន់មុខតំណែងជាអភិបាលរងនៃ គណៈអភិបាលខណ្ឌដង្កោ។
១២ លោកស្រី លឹម លាងហួរ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃ គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។
១៣ លោក អ៊ី ពៅ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា។
១៤ លោកជា វង្សចិន្តា ជានាយករដ្ឋបាលសាលាខណ្ឌមានជ័យ៕
អត្ថបទ៖ ស្រីរ័ត្ន
-
នយោបាយ៤ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ចរាចរណ៍៦ ម៉ោង ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)