ព័ត៌មានជាតិ
ឆ្លៀតពេលដ៏មមាញឹក! ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ ផ្ដល់អាហារ កាដូ ជូនកុមារនៅ អង្គការផ្ទះបាយកុមារ
ឆ្លៀតពេលដ៏មមាញឹក ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ នេះ បានអញ្ជើញចែកកាដូដល់កុមារដែលមានជីវភាពខ្វះខាតនៅអង្គការផ្ទះបាយកុមារ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាជ័យជំនះ ភូមិសាស្ត្រសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្នុងឱកាសបុណ្យណូអែល។អញ្ជើញអមដំណើរវត្តមានឯកឧត្ដម ហ៊ុន ម៉ានី រួមមានលោក លោកស្រីសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើនរូប។
ក្នុងឱកាសសំណេះសំណាលជាមួយកុមារ ឯកឧត្ដមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានណែនាំផ្ដាំផ្ញើកុមារា កុមារី ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងត្រូវចៀសចាកឆ្ងាយពីអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។
ឯកឧត្ដម ហ៊ុន ម៉ានី បាននាំយកអំណោយជាថវិកា១០២៩១ដុល្លារអាមេរិក និងអង្ករ១តោន ដែលបានមកពីការបរិច្ចាគរបស់លោក លោកស្រី សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់អង្គការផ្ទះបាយកុមារ ដើម្បីឱ្យអង្គការបានបន្តបេសកម្មជួយកុមារខ្វះខាតបន្តទៅទៀត។
ឯកឧត្ដមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ ដែលបានបន្តឆន្ទៈ ក្នុងការប្រឹងប្រែងជួយគាំទ្រដល់កុមារទាំងអស់។ឯកឧត្ដម ហ៊ុន ម៉ានី បានចាត់ទុកបេសកម្មរបស់អង្គការផ្ទះបាយកុមារថាជាបេសកម្មមួយដ៏អស្ចារ្យ ព្រោះបានផ្ដល់ភាពកក់ក្ដៅ និងជំនឿចិត្តដល់កុមារជាច្រើនរូប។
សម្រាប់កុមារជាសមាជិកនៃអង្គការផ្ទះកុមារជាង៦រយនាក់ គឺទទួលបានតុក្កតាចំនួន១ និងចំណែកកុមារជាង៥រយនាក់ទទួលបានតុក្កតាមួយផង និងរូបថតអនុស្សាវរីយ៍ជាមួយឯកឧត្ដម ហ៊ុន ម៉ានី មួយទៀត ដែលជារូបថតកាលពីពេលកន្លងទៅ។
គួរឱ្យដឹងថា ជារៀងរាល់ឆ្នាំ ឯកឧត្ដម ហ៊ុន ម៉ានី តែងតែឆ្លៀតពេលដ៏មមាញឹកជួបជាមួយកុមារនៅអង្គការផ្ទះបាយកុមារចំនួន២លើកក្នុងមួយឆ្នាំ លើកទីមួយ គឺនៅថ្ងៃទី០១ ខែមិថុនា ទិវាសិទ្ធិកុមារអន្តរជាតិ និងលើកទី២ គឺថ្ងៃបុណ្យណូអែល៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?