ព័ត៌មានជាតិ
មន្ត្រីចុះបង្រ្កាបបទល្មើស និងផ្សព្វផ្សាយស្តីពីច្បាប់ជលផលនៅខេត្តចំនួន៤
លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកម្លាំងអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប ដោយប្រើប្រាស់កម្លាំង៣៨នាក់ និងមធ្យោបាយកាណូត៨គ្រឿង ចុះបង្ក្រាបបទល្មើសនៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តកំពង់ធំ។
វត្ថុតាងដែលក្រុមការងារចម្រុះបានរុះរើកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់នៅក្នុងខេត្តទាំងនោះ រួមមាន៖ ចំណុចឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរុះរើកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ បាន២ករណី សាច់មង ១៥៥០ម៉ែត្រ បង្គោល២៧០ដើម ឡុកចាប់ត្រី៦គ្រឿង និងបានលែងកូនត្រីចម្រុះ៤០គីឡូក្រាមចូលក្នុងដែនបឹងធម្មជាតិវិញ។
ចំណុចគន្លងតាពត ស្ថិតក្នុងភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរខេត្ដពោធិ៍សាត់ ប្រទះឃើញជនសង្ស័យ០១នាក់ កំពុងធ្វើសកម្មភាពនេសាទដោយឧបករណ៍ឈ្នក់ ក្រឡាក្រោម១,៥សម រួមផ្សំនុយ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមក ស្នាក់ការសង្កាត់រដ្ឋបាលជលផលកំពង់លួង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ស្ដីពីជលផល។
រីឯចំណុច ជ្រោយវែង ចុងអូរ បឹងក្បាលព្រោះ ដងទង់ សាមពាង រហូតដល់វត្តកំពង់ចំលង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បង្រ្កាបបានរួមមាន៖ របាំងសាច់អួនចំនួន០៧ ខ្សែប្រវែង២៤៥០ម៉ែត្រ លបសាច់អួន ចំនួន១៤មាត់ បង្គោលចំនួន២៧០ដើម និងបានលែងត្រីចម្រុះចំនួន២៣គីឡូក្រាម ចូលក្នុងដែនបឹងធម្មជាតិវិញ។
ទន្ទឹមនឹងនេះ ប្រជានេសាទមានការសប្បាយរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រសួងកសិកម្ម សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសមត្ថកិច្ចជលផលគ្រប់ជាន់ថ្នាក់ និងក្រុមអន្តរាគមន៍ថ្នាក់ជាតិ ដែលបានខិតខំបំពេញកិច្ចការងារបង្រ្កាបបទល្មើសជាប្រចាំ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៣ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ