Connect with us

ព័ត៌មានអន្ដរជាតិ

រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល

បានផុស

នៅ

ជារឿងដ៏រន្ធត់មួយ ដែលមនុស្សចំនួន១០នាក់នៃគ្រួសារតែមួយ ត្រូវស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះក្នុងតំបន់ពាណិជ្ជកម្មនៃប្រទេសប្រេស៊ីល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤, យន្តហោះខ្នាតតូច Piper PA-42-1000  ​បានហោះបុកអគារចំនួន២ រួចក៏ធ្លាក់ចូលទៅក្នុងហាងលក់គ្រឿងសង្ហារិម បង្កជាអគ្គិភ័យនៅទីក្រុង Gramado។ ក្រៅពីមនុស្សស្លាប់ ក៏មានមនុស្សចំនួន១៧នាក់​ រងរបួសផងដែរ ខណៈក្នុងនោះមាន២នាក់ របួសធ្ងន់។

យោងតាមរបាយការណ៍, លោក Luiz Claudio Galeazzi គឺជាអ្នកជំនួញនិងអ្នកបើកយន្តហោះ ដឹកប្រពន្ធកូននិងសមាជិកគ្រូសារ ធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុង Jundiaí នៃរដ្ឋ São Paulo។

យន្តហោះ Piper PA-42-1000 (រូបថត៖ Private Jet Finder)

យន្តហោះនេះ ទើបធ្វើដំណើរបាន៣គីឡូម៉ែត្រប៉ុណ្ណោះ នៅពេលវាធ្លាក់ ប៉ុន្តែភ្លាមៗ អាជ្ញាធរប្រេស៊ីល មិនទាន់បញ្ជាក់ឡើយថាតើ គ្រោះថ្នាក់នេះបណ្តាលមកពីអ្វី។

សូមបញ្ជាក់ថា Gramado គឺជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងប្រទេសប្រេស៊ីល ដែលមានភ្ញៀវទេសចរយ៉ាងច្រើនកុះករក្នុងរដូវបុណ្យណូអែល។

រម្លឹកទៅខែសីហា ឆ្នាំ២០២៣ ប្រទេសប្រេស៊ីល ក៏ជួបប្រទះសោកនាដកម្មអាកាសចរណ៍ដ៏អាក្រក់បំផុតក្នុងរយៈពេល១៧ឆ្នាំផងដែរ នៅពេលយន្តហោះដឹកមនុស្ស ៦២នាក់ ធ្លាក់នៅទីក្រុង Vinhedo ក្នុងរដ្ឋ Sao Paulo ដោយសម្លាប់មនុស្សទាំងអស់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ធ្លាក់​យន្តហោះ​ដឹកទំនិញ​ ​បុក​ផ្ទះ​ប្រជាជន​នៅជិត​ព្រលានយន្តហោះក្នុង​តំបន់​អឺរ៉ុប​ខាងកើត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

មុន​ផុត​អាណត្តិនៅម៉ោង១២យប់នេះ លោក បៃដិន លើក​លែងការចោទប្រកាន់​ទាំងអស់​ដល់​មនុស្សសំខាន់​ៗ​

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍៤ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

Sokha Hotels

ព័ត៌មានពេញនិយម