ព័ត៌មានអន្ដរជាតិ
វៀតណាម នឹងជួបព្យុះភ្លៀងនៅថ្ងៃបុណ្យណូអែល
មជ្ឈមណ្ឌលឧតុនិយមវៀតណាមព្រមានថា នៅថ្ងៃបុណ្យណូអែលខាងមុខ តំបន់ភាគខាងត្បូងនិងកណ្តាលប្រទេស នឹងជួបព្យុះភ្លៀងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃអាទិត្យទី២២ខែធ្នូឆ្នាំ២០២៤។

តាមការព្យាករ, ព្យុះភ្លៀងនេះគឺបណ្តាលមកពីប្រព័ន្ធព្យុះត្រូពិក ដែលខិតមកជិតប្រជុំកោះ Spratly និងជះឥទ្ធិពលដល់ឆ្នេរសមុទ្រវៀតណាមចាប់ពី ខេត្ត Phu Yen ដល់ខេត្ត Ca Mau។
បញ្ហាអាកាសធាតុនេះ ចាប់ផ្តើមជះឥទ្ធិពលដល់ប្រទេសវៀតណាម ជាបណ្តើរៗហើយ ដោយនៅព្រឹកថ្ងៃចន្ទ វានាំមកជាមួយកម្លាំងខ្យល់បក់ពី ៦២ទៅ៧៤គីឡូម៉ែត្រក្នុងមួយម៉ោង ឬអាចមានខ្យល់កន្ត្រាក់កម្លាំង ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវានឹងឈានដល់ចំណុចខ្ពស់ បង្កឲ្យមានព្យុះភ្លៀងខ្លាំងនៅតំបន់មួយចំនួន រួមទាំងទីក្រុងហូជីមិញផងដែរ ចាប់ពីរាត្រីថ្ងៃទី២៣ដល់ទី២៦ខែធ្នូ។

ទឹកភ្លៀងត្រូវគេព្យាករថា នឹងធ្លាក់ចុះក្នុងកម្រិតពី ១០០ទៅ៣០០មិល្លីម៉ែត្រ នៅថ្ងៃទី២៤ដល់២៥ខែធ្នូ ហើយភ្លៀងនឹងធ្លាក់រាយប៉ាយដល់ប៉ែកខាងកើតនិងខាងលិច និងតំបន់ខ្ពង់រាបភាគកណ្តាល។
សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំមក សមុទ្រចិនខាងត្បូងបានបង្កើតខ្យល់ព្យុះចំនួន៩ ដោយក្នុងនោះ ព្យុះព្រះភិរុណ យ៉ាកជី ស៊ូលិក ត្រាមី និង យិនស៊ីង បានប៉ះពាល់ដោយផ្ទាល់ដល់ដីគោករបស់វៀតណាមយ៉ាងធ្ងន់ធ្ងរ។
ជាពិសេសព្យុះទីហ្វុង យ៉ាកជី ដែលបោកបក់លើភាគខាងជើង ធ្វើឲ្យប៉ះពាល់ដល់ទីក្រុង និងខេត្តចំនួន ២៥រួមទាំងរដ្ឋធានីហាណូយ និងតំបន់ទេសចរណ៍ ព្រមទាំងមជ្ឈមណ្ឌលឧស្សាហកម្មជាច្រើនផងដែរ ដោយសម្លាប់មនុស្សរាប់រយនាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះភ្លៀងធ្ងន់ធ្ងរ ផ្តាច់ជីវិតមនុស្ស ៥១នាក់ នៅអេស្ប៉ាញ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត