Connect with us

សេដ្ឋកិច្ច

អ្នកដំណើរជាង ៥,៥ លាននាក់ ចេញ-ចូល កម្ពុជាតាមជើងហោះហើរក្នុងរយៈពេល ១១ ខែ ឆ្នាំនេះ

បានផុស

នៅ

លោក ស៊ីន ចាន់សេរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នក​ដំណើរ​ចេញ-ចូលតាម​ជើង​ហោះ​ហើរ​ជាង ៥ លាននាក់ (៥ ៥៩៩ ៨៣១) មានការកើនឡើង ២១ ភាគរយ បើធៀបនឹង​រយៈពេល​ដូច​គ្នា​នៅឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិក (PATA) បានថ្លែងសាទរចំ​ពោះ​កំណើនអ្នកដំណើរចេញ-ចូល ​តាមជើង​អាកាស ប៉ុន្តែរូបលោកបានផ្ដល់យោបល់ឱ្យរាជរដ្ឋា​ភិបាល និងវិស័យ​ឯកជន​​ត្រូវខិតខំ​ប្រឹង​ប្រែង​​បន្ថែម​ទៀត នៅចំពេលដែលពិភពលោកកាន់តែរួមតូចនៅក្នុងទីផ្សារ ដែល​មាន​ការ​ប្រកួត​​​ប្រ​ជែង​​​កាន់តែខ្លាំង។

ការអភិវឌ្ឍន៍​វិស័យ​​អាកាស​ចរណ៍នៅតែជារបៀបវារៈនៃគោលនយោបាយ​របស់រាជរដ្ឋា​ភិបាល​​​​​កម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ជំរុញវិស័យទេសចរណ៍ និង​ពាណិជ្ជ​កម្ម, ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគបរទេស និងបង្កើតការងារ។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាស​ចរណ៍ស៊ីវិល គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា​ឆ្នាំ ២០២៤​កម្ពុជាទទួល​បាន​ជើង​ហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៥ ម៉ឺនជើង (៥២ ៧៣២) កើនឡើង ១៤% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទីutes មុន

អ្នកដំណើរជាង ៥,៥ លាននាក់ ចេញ-ចូល កម្ពុជាតាមជើងហោះហើរក្នុងរយៈពេល ១១ ខែ ឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

វៀតណាម​គ្រោងចេញច្បាប់ ហាមឃាត់​អ្នកជំពាក់​ពន្ធលើសពី​ ២ ០០០ ដុល្លារ​ មិន​ឱ្យចេញ​ពី​ប្រទេស​

ព័ត៌មានជាតិ១៣ នាទីutes មុន

ប្រព័ន្ធគាំពារសង្គម គ្រោងបញ្ចេញថវិកាជិត ៣០លានដុល្លារទៀត ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់សិស្សក្រីក្រប្រមាណ ៤៥ម៉ឺននាក់

សន្តិសុខសង្គម១៦ នាទីutes មុន

ក្រសួងប្រៃសណីយ៍បង្កើតគម្រោង «ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ» ដើម្បីលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹងអំពីទិន្នន័យឯកជនភាព

ជីវិតកម្សាន្ដ២៦ នាទីutes មុន

តារា​ស្រី​សិចស៊ី ​​​Blake ចោទតួប្រុសសម្ដែងរឿងរួមគ្នា ​ពី​បទ​បៀតបៀន​ផ្លូវ​ភេទនាង

Sokha Hotels

ព័ត៌មានពេញនិយម