Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី លើកទឹកចិត្តឱ្យមានការរៀបចំពិព័រណ៍សៀវភៅឱ្យបានច្រើន

បានផុស

នៅ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល នាំកូនៗទៅចូលរួមពិព័រណ៌សៀវភៅឱ្យបានច្រើន និងបានជំរុញឱ្យក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍បែបនេះបន្តទៀត ដើម្បីលើកកម្ពស់ការអាននៅកម្ពុជា។

ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចនាយករដ្ឋមន្រ្តី បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានឃើញមាតាបិតា អាណាព្យាបាលនាំកូនៗទៅចូលរួមពិព័រណ៌សៀវភៅច្រើនកុះករ។ សម្តេចបញ្ជាក់ថា​៖«ខ្ញុំសប្បាយចិត្តកន្លែងពិព័រណសៀវភៅម្តងៗមនុស្សចូលរួមច្រើន ឪពុកម្តាយ នាំកូនទៅទិញសៀវភៅ។  ខ្ញុំសូមលើកទឹកចិត្តឱ្យនាំកូនទៅចូលរួម ហើយរៀបចំពិព័រណសៀវភៅឱ្យកាន់តែច្រើន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ សម្តេចធិបតី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអាន ហើយជំរុញឱ្យកូនៗ និងចៅៗអាន ឱ្យបានច្រើន ដោយកត់សម្គាល់ថា បច្ចុប្បន្ននេះមានសៀវភៅច្រើនប្រភេទ ដែលជួយដល់ការលើកកម្ពស់ចំណេះដឹង បើធៀបនឹងជំនាន់មុន ។ សម្តេចលើកឡើងថា៖«កាលពី ១០ ឬ ២០ ឆ្នាំ​មុន សៀវភៅនៅយើងមិនសូវមានទេ ឥឡូវមានសៀវភៅគ្រប់ប្រភេទ។ ខ្ញុំសូមជំរុញឱ្យក្មួយៗរៀន អានសៀវភៅ ព្រោះអានជក់ ពីក្មេងឡើយយើងមិនដែលមានសៀវភៅអានគ្រប់ទេនៅសាលា។ មួយសាលាក្នុងបណ្ណាល័យមានសៀវភៅ ៥ក្បាល មានសិស្សរាប់រយនាក់  ហើយមានតែកត់ត្រាពីគ្រូយកមកទន្ទេញ។ ឥឡូវសិស្សតាំងពីថ្នាក់មតេ្តយ្យ ថ្នាក់បឋមមានសៀវភៅម្នាក់មួយក្បាល»។

ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី​ ១៩ ខែធ្នូ ឆ្នាំ ២០២៤ បានសហការរៀបចំពិព័រណ៍សៀវភៅកម្ពុជា លើកទី ១១ ក្រោមប្រធានបទ “អ្នកអានជាអ្នករៀនពេញមួយជីវិត”។ តាមរយៈកម្មវិធីនេះមានការតាំងសៀវភៅដ៏សម្បូរបែប និងមានមនុស្សចូលរួមយ៉ាងច្រើនបានជាវសៀវភៅយកទៅអានថែមទៀតផង។

លោក លី តារា អ្នកនិពន្ធ ដែលបានចូលរួមព្រឹត្តិការណ៍ខាងលើ មើលឃើញថា ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ឆ្នាំ២០២៤នេះ មានការរៀបចំបានកាន់តែល្អ និងធំទូលាយជាងមុន ដែលអាចឱ្យអ្នកទស្សនាមានភាពងាយស្រួលច្រើន ហើយក៏ជាកត្តានាំឱ្យមានភាពទាក់ទាញពីមហាជន មកចូលរួមការពិព័រណ៍ឆ្នាំនេះកាន់តែច្រើន។ លោកក៏បានលើកទឹកចិត្តដល់មាតាបិតា នាំកូនៗមកចូលរួមពិព័រណ៍សៀវភៅឱ្យបានច្រើន ដើម្បីតម្រង់ទិសឱ្យកុមារចូលចិត្តអានសៀវភៅបង្កើនចំណេះដឹង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម