ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា៖ ការវិនិយោគទៅលើកុមារ គឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការវិនិយោគទៅលើកុមារ គឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ ព្រោះប្រទេសជាតិត្រូវការធនធានមនុស្សដែលប្រកបទៅដោយសមត្ថភាព ចំណេះដឹង និងជំនាញ ព្រមទាំងប្រកបដោយគុណធម៌ សីលធម៌ និងសុខភាពមាំមួន។ សាលាបានចូលរួមធ្វើការបណ្តុះបណ្តាលចំណេះដឹងដល់សិស្សានុសិស្សតូច រហូតដល់សិស្សធំ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលបាននិងកំពុងធ្វើការវិនិយោគលើវិស័យអប់រំ ដែលជាគោលដៅអាទិភាពក្នុងការកំណត់ផែនការវិនិយោគ និងត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះថា ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគត។
ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនដល់សិស្សានុសិស្សជ័យលាភីនៃសាលា អេ អ៊ី ធី អន្តរជាតិ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅអគារសាលាជាតិគយ មហាវិថី វិចិត្រសិល្បៈ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
លោក នេត្រ ភក្ត្រា មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និងការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេស ដោយរាជរដ្ឋាភិបាលបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានាឱ្យអនុវត្តសម្រាប់បង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តម្លៃដ៏សំខាន់បំផុតរបស់មនុស្សគ្រប់រូបមាន ៣រួមមាន“ សុខភាព ចំណេះដឹង និងសីលធម៌ សម្រាប់ការរស់នៅក្នុងសង្គម “ ហើយការខិតខំប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះដឹង គឺដើម្បីបង្កើនតម្លៃនៃខ្លួនយើង និងមានអនាគតល្អ ហើយការសិក្សារៀនសូត្រ គឺជាកាតព្វកិច្ចដែលត្រូវបំពេញ ព្រោះការសិក្សា គឺជាផ្នែកមួយនៃជីវិត។
តាមរយៈនេះ លោក នេត្រ ភក្ត្រា ស្នើដល់អាណាព្យាបាល ឳពុក ម្តាយរបស់សិស្សានុសិស្សទាំងអស់ជំរុញអោយកូនៗបានទៅសិក្សារៀនសូត្រ បើសិនជាអោយកូនចៅបោះបង់ការសិក្សា នឹងជួបការលំបាករយៈពេលយូរ តែបើសុខចិត្តទ្រាំលំបាករយៈពេលខ្លីក្នុងការសិក្សារៀនសូត្រនឹងទទួលបានចំណេះដឹងជ្រៅជ្រះ គឺអាចផ្លាស់ប្តូរវាសនារបស់ខ្លួនឯងបានល្អ ជួយដល់គ្រួសារ និងសង្គមជាតិ។ លោករដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ កុំប្រើប្រាស់ពេលវេលាច្រើនដើរលេង មើលទូរសព្ទ័ ត្រូវប្រើប្រាស់ពេលវាលាច្រើនក្នុងការអានសៀវភៅ និងសិក្សារៀនសូត្រ ហើយត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន។
លោក គុយ ម៉េង អគ្គនាយកសាលា AET អន្តរជាតិ បានជម្រាបជូនពីប្រវត្តិសង្ខេបនៃសាលានេះ ត្រូវបានបង្កើតឡើងនៅថ្ងែទី២០ ខែសីហា ឆ្នាំ២០០០ ដែលមានឈ្មោះដើមជា មជ្ឍមណ្ឌល KIC (Khmer International Centre) ដោយមានការគាំទ្រពីសំណាក់មាតា បិតាសិស្ស និងការជឿទុកចិត្តលើសេវាកម្ម ក៏ដូចជាគុណភាពអប់រំ នៅឆ្នាំ២០០៣ KIC បានប្រែក្លាយទៅជាវិទ្យាស្ថាន អេអ៊ីធី (AMERICAN ENGLISH INSTITUTE ) ហើយនៅកាលនោះ អេ.អ៊ី.ធី បានជ្រកក្រោមការជួលអាគារសិក្សារបស់គេ។ ដោយឈរលើគុណភាព និងការប្រកាន់ខ្ជាប់នូវ វិន័យ និងចក្ខុវិស័យវែងឆ្ងាយជាមួយគោលដៅច្បាស់លាស់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១០ អេ.អ៊ី.ធី បានមានលទ្ធភាពទិញអាគារផ្ទាល់ខ្លួន។ ដោយសារចំនួនសិស្សមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ រហូត ៣ ៤១១នាក់ និងមានការសំណូមពរពីមាតាបិតាសិស្ស នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ អេ.អ៊ី.ធី បានពង្រីកសាខាថ្មីបន្ថែមមួយទៀត។
ជាគម្រោងបន្ទាប់នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ អេ.អ៊ី.ធី នឹងធ្វើពិធីបញ្ចុះបឋមសិលាសាងសង់សាលាថ្មីមួយទៀតដើម្បីបំពេញទិសដៅឲ្យស្របទៅតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវវិស័យអប់រំជាវិស័យអទិភាពចម្បង។ សិស្សានុសិស្សដែលបានទទួលវិញ្ញាបនបត្រ និងលិខិតសរសើរនាឱកាសនេះ មានចំនួន ៤០៣នាក់៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ចរាចរណ៍១៣ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ