វប្បធម៌ ជំនឿ
រដូវបង្ហោះខ្លែង! តើប្រវត្តិ និងរដូវបង្ហើរខ្លែងខ្មែរមានពីពេលណាមក?
តាំងពីបុរាណកាលមក ប្រជាជនខ្មែរតែងតែហៅឧបករណ៍ម៉្យាងដែលចងខ្សែសម្រាប់បង្ហោះលេងជាល្បែងកំសាន្តនោះថា ជា “ខ្លែង ដូចគ្នានឹងហៅសត្វខ្លែងមួយប្រភេទថា “ខ្លែង”ដែរ។ តាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ ថា (១)-ខ្លែង” ជាឈ្មោះសត្វស្លាបមួយប្រភេទសម្បុរក្រហមក្រម៉ៅ ត្រង់កមានសំបុរស ចំពុះខុប ក្រញាំជើងមាំអាចចាប់សត្វតូចៗ ធ្វើជាចំណី។
(២) “ខ្លែង”ជារូបតំណាងសត្វខ្លែង ធ្វើដោយក្រដាសសម្រាប់បង្ហើរ។ ដូចនេះអ្នកស្រុកហៅខ្លែងបង្ហើរនេះថាជាខ្លែងនោះ ចង់សំដៅន័យភ្ជាប់ទៅនឹងសត្វខ្លែងម៉្យាងដែលហើរសំកាំងចុះឆាបកូនមាន់ ទា ពស់ ត្រី ឬកណ្តុរ និងសត្វតូចៗផ្សេងៗទៀតជាអាហារ នោះឯង។
ការបង្ហើរខ្លែងគឺជាទំនៀមទំលាប់ប្រពៃណីរបស់សង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយបន្តមកដល់បច្ចុប្បន្នដែលឆ្លុះបញ្ចាំងពីជីវិតផ្សារភ្ជាប់ទៅនឹងធម្មជាតិ។ ប្រពៃណីនៃការបង្ហោះខ្លែង មិនមែនធ្វើឡើងគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះទេ ក៏ជាពិធីមួយសម្រាប់ផ្សារភ្ជាប់និងជំនឿ សាសនា ដែលប្រជាជនខ្មែរធ្លាប់គោរពតាំងពីដើមរៀងមក។
យោងតាមសិលាចារឹកឆ្នាំ ៩៧២ “ខ្លែងជាវត្ថុសក្ការៈមួយក្នុងចំណោមវត្ថុសក្ការៈសំខាន់ៗ”។ តាមសៀវភៅព្រះរាជពិធី ទ្វាទសមាស រៀងរាល់ខែមិគសិរ គឺជាពិធីបង្ហើរខ្លែង។
ក្នុងរជ្ជកាលព្រះបាទអង្គឌួង តែងប្រារព្ធព្រះរាជពិធីបង្ហើរខ្លែងជារៀងរាល់ឆ្នាំ ពីថ្ងៃ១២កើត ដល់ថ្ងៃ១៥កើត ខែមិគសិរ តាមបែបព្រះពុទ្ធសាសនាដោយមានសង់រោងពិធី៥អន្លើ ហើយនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តដែលមានតាំងគោមនិងខ្លែងចំនួន៥ផង។ ពិធីនេះប្រារព្ធឡើងដើម្បីឧទ្ទិសដល់ព្រះចូឡាមណីចេតិយ និងដើម្បីបួងសួងកុំឱ្យមានភ្លៀង ឬទឹកជំនន់ក្នុងឱកាសច្រូតកាត់ ព្រមទាំង ដើម្បីសុភមង្គល និងសុខសន្តិភាពសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គទូទាំងនគរផង។
ដោយចង់អភិរក្ស និងថែរក្សាប្រពៃណីបង្ហើរខ្លែងឱ្យនៅគង់វង្ស នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ និងមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំមហោស្រពបង្ហើរខ្លែងខ្មែរក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិតាំងពីឆ្នាំ១៩៩៤ រហូតមកដល់សព្វថ្ងៃ។
នៅតាមជនបទ ស្រុកស្រែចំការគេនិយមបង្ហើរខ្លែងឯកពេលយប់ ពិសេសពេលទៀបភ្លឺនាដើមរដូវប្រាំង ព្រោះពេលនោះ មានខ្យល់ស្មើល្អ ខ្លែងហោះមានលំនឹងធ្វើឱ្យឯកបន្លឺសំឡេងឆ្លើយឆ្លងគ្នាយ៉ាងពីរោះរណ្តំ។ ឯប្រភេទខ្លែងមួយចំនួនដូចជាខ្លែង ហោប៉ៅ ឬខ្លែងប៉ៅ ឬខ្លែងប្របៅ ខ្លែងកណ្តូង ខ្លែងកូនមាន់ជាដើមដែលក្មេងៗចូលចិត្តលេងតែងបង្ហោះពេលថ្ងៃ និងខ្លែងគោមបង្ហោះពេលយប់៕
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ