Connect with us

សេចក្ដីជូនដំណឹង

LISCC-WITHHEBRON បានបញ្ចប់ដោយជោគជ័យនូវការចែកជូនសម្ភារៈបង្រៀន និងកម្មវិធីបណ្តុះបណ្តាលអំពីសុខភាពដល់កុមារកម្ពុជា

បានផុស

នៅ

WITHHEBRON បានបញ្ចប់ដោយជោគជ័យនូវការអប់រំសុខភាពសម្រាប់កុមារនៅក្នុងសាលាបឋមសិក្សាចំនួន 10 នៅទូទាំងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 7 ខែធ្នូ ដល់ថ្ងៃទី 21 ខែធ្នូ។ គម្រោងនេះបានចាប់ផ្តើមជាមួយនឹងការបណ្តុះបណ្តាលលោកគ្រូបង្រៀនពីសាលាបឋមសិក្សាចំនួន១០ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ហើយបានចែកចាយ សៀវភៅរូបភាពសម្រាប់អប់រំសុខភាព និងសម្ភារៈជំនួយក្នុងការបង្រៀន។ គម្រោងនេះត្រូវបានគាំទ្រដោយ LISCC (Life Insurance Social Contribution Committee) Kyobo Life Insurance និង Social Solidarity Bank ដែលជាផ្នែកមួយនៃ “គម្រោងអភិវឌ្ឍន៍ និងចែកចាយសម្ភារៈអប់រំសុខភាពមូលដ្ឋានឆ្នាំ 2024 សម្រាប់កុមារក្នុងប្រទេសកម្ពុជា (អាយុ 6-10 ឆ្នាំ) ” ដែលដំណើរការនេះមានរយៈពេលមួយឆ្នាំរាប់ ចាប់ពីខែមករា ឆ្នាំ 2024 មកម្ល៉េះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលាបឋមសិក្សាជាច្រើនក្នុងប្រទេសកម្ពុជាមានកង្វះខាតសម្ភារៈអប់រំសុខភាពស្តង់ដារ និងវិធីសាស្រ្តបង្រៀនជាប្រព័ន្ធ។ ដើម្បីដោះស្រាយបញ្ហានេះ WITHHEBRON បានបង្កើតសៀវភៅរូបភាព និងសម្ភារៈជំនួយក្នុងការបង្រៀនដែលត្រូវបានរចនាឡើងដើម្បីឱ្យកុមារអាចអនុវត្តផ្ទាល់ ហើយអាចឱ្យពួកគេរៀនចំណេះដឹងសុខភាពសំខាន់ៗតាមរបៀបដែលគួរឱ្យចាប់អារម្មណ៍។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយកុមារបង្កើតទម្លាប់ដែលមានសុខភាពល្អតាមរយៈការអប់រំសុខភាពជាក់ស្តែង។

កាលពីថ្ងៃទី៧ ខែធ្នូ វគ្គបណ្តុះបណ្តាលអំពីសុខភាពសម្រាប់គ្រូបង្រៀនមកពីតាមសាលា បានធ្វើឡើងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ដោយមានអ្នកចូលរួមសរុប៣៦នាក់ រួមមានគ្រូបឋមសិក្សាមកពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ព្រមទាំងបុគ្គលិកមកពីក្រសួងអប់រំ យុវជន និងកីឡា និងបុគ្គលិកការិយាល័យអប់រំមូលដ្ឋាន។ វគ្គបណ្តុះបណ្តាលបានផ្តល់នូវការបណ្តុះបណ្តាលស្តីអំពីការប្រើប្រាស់សៀវភៅរូបភាព និងសម្ភារៈជំនួយការបង្រៀនប្រកបដោយប្រសិទ្ធភាព ជាមួយនឹងវិធីសាស្រ្តអនុវត្តដើម្បីអោយលោកគ្រូអ្នកគ្រូអាចបង្រៀនសិស្សនៅក្នុងថ្នាក់រៀនរបស់ពួកគេ។

គ្រូបង្រៀន និងមន្ត្រីអប់រំដែលចូលរួមបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្ភារៈជំនួយ និងវិធីសាស្រ្តក្នុងការបង្រៀន។ ពួកគេបានស្នើសុំសម្ភារៈដែលប្រើប្រាស់ក្នុងវគ្គបំណ្តុះបណ្តាល ហើយបានសួរសំណួរផ្សេងៗអំពីការអនុវត្តមេរៀនប្រកបដោយប្រសិទ្ធភាព។ សាលារៀនមួយចំនួនបានបន្តបណ្តុះបណ្តាលគ្រូបង្រៀននៅតាមសាលារបស់ពួកគេ ដោយផ្អែកលើយុទ្ធសាស្ត្របង្រៀនដោយប្រើសៀវភៅរូបភាព និងសម្ភារៈជំនួយការបង្រៀន។

សិស្សានុសិស្សប្រមាណ ២,១០០នាក់ ពីថ្នាក់ទី១ ដល់ទី៣ នៅសាលាបឋមសិក្សាចំនួន ១០ ក្នុងរាជធានីភ្នំពេញ បានចូលរួមក្នុងកម្មវិធីអប់រំរបស់កុមារ។ កម្មវិធីនេះផ្តោតលើប្រធានបទសំខាន់ៗចំនួនបី – អនាម័យចំណីអាហារ សុខភាពមាត់ធ្មេញ និងការថែរក្សាភ្នែក ដោយមានការបង្ហាញ និងអនុត្តដោយផ្ទាល់ជាមួយនឹងការប្រើប្រាស់សៀវភៅរូបភាព និងសម្ភារៈជំនួយការបង្រៀន។

កុមារបានបង្ហាញពីការចាប់អារម្មណ៍ និងការចូលរួមយ៉ាងសកម្មក្នុងអំឡុងពេលវគ្គបណ្តុះបណ្តាល។ ជាពិសេស សម្ភារៈជំនួយការបង្រៀនបានធ្វើឱ្យមានការចាប់អារម្មណ៍ និងសប្បាយ ដោយសិស្សានុសិស្សបានចូលរួមយ៉ាងសកម្ម និងបង្ហាញពីឆន្ទៈក្នុងការអនុវត្តនូវអ្វីដែលពួកគេបានរៀន។

ដើម្បីគាំទ្រការអប់រំសុខភាព និងការអភិវឌ្ឍន៍ទម្លាប់ដែលមានសុខភាពល្អ WITHHEBRON បានចែកចាយសៀវភៅរូបភាព សម្ភារៈជំនួយការបង្រៀន សៀវភៅណែនាំគ្រូ (បីប្រភេទ) គំរូធ្មេញ និងទឹកលាងដៃដល់សាលារៀននីមួយៗ។ លើសពីនេះ សិស្សានុសិស្សដែលចូលរួមទាំងអស់បានទទួលនូវឈុតច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញ ដើម្បីលើកទឹកចិត្តដល់ការអនុវត្តអនាម័យល្អ។

WITHHEBRON គ្រោងនឹងពង្រីកកម្មវិធីអប់រំសុខភាពរបស់ខ្លួនសម្រាប់កុមារកម្ពុជា តាមរយៈកម្មវិធីថែទាំសុខភាពរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron (CAP) និងគំនិតផ្តួចផ្តើមផ្សេងៗទៀត។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសហគមន៍មូលដ្ឋាន WITHHEBRON មានគោលបំណងផ្តល់ការអប់រំសុខភាពដែលមានរចនាសម្ព័ន្ធ និងជាក់ស្តែងបន្ថែមទៀតដល់កុមារ ដោយផ្តោតលើអនាគតដែលមានសុខភាពកាន់តែល្អប្រសើរនៅក្នុងប្រទេសកម្ពុជា។

* មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន (HMC) បានចាប់ផ្តើមនៅឆ្នាំ 2007 ជាមួយនឹងការបើកគ្លីនិកឥតគិតថ្លៃមួយនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ វាជាមន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺប្រហែល 60,000 នាក់ជារៀងរាល់ឆ្នាំ ដោយមានគ្រែអ្នកជម្ងឺចំនួន 100 បន្ទប់វះកាត់ចំនួន 3 និងបន្ទប់ព្យាបាលជំងឺចំនួន 12 ព្រមទាំងផ្តល់ការវះកាត់ជម្ងឺបេះដូង និងមហារីក។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន  ខិតខំគាំទ្រដល់សុខភាពអ្នកជំងឺក្រីក្រ ដោយប្រតិបត្តិការការវះកាត់នៅប្រទេសកូរ៉េដោយបានអញ្ជើញគ្រូពេទ្យវះកាត់ និងជួយដល់កុមារដែលត្រូវការការវះកាត់បេះដូង តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបុគ្គលិកពេទ្យនៃប្រទេសកូរ៉េ និងកម្ពុជា។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ក៏បានរួមចំណែកដល់ការបណ្តុះបណ្តាលគ្រូពេទ្យជំនាញ ផ្នែកវេជ្ជសាស្ត្រប្រកបដោយនិរន្តរភាពនៃប្រទេសកម្ពុជា តាមរយៈប្រតិបត្តិការនៃមហាវិទ្យាល័យគិលានុបដ្ឋាយិកា និង Residency Program។

* WITHHEBRON ដែលមានមូលដ្ឋាននៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង គឺជាអង្គការមិនរកប្រាក់ចំណេញសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ដែលគាំទ្រជាប្រព័ន្ធដល់ប្រតិបត្តិការ និងសកម្មភាពរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន   Hebron នៅកម្ពុជាដែលផ្តល់ការព្យាបាល អាហារូបករណ៍ និងការគាំទ្រផ្នែកថែទាំសុខភាពក្នុងស្រុកសម្រាប់សហគមន៍ដែលខ្វះខាតនៅជុំវិញពិភពលោក។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៤ វិនាទី មុន

LISCC-WITHHEBRON បានបញ្ចប់ដោយជោគជ័យនូវការចែកជូនសម្ភារៈបង្រៀន និងកម្មវិធីបណ្តុះបណ្តាលអំពីសុខភាពដល់កុមារកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

កូនស្រី លោក​ ដូណាល់ ត្រាំ​​ ប្រកាសបោះបង់​​​នយោបាយ​ក្នុងរដ្ឋបាល​ឪពុក​

កីឡា២៣ នាទីutes មុន

កីឡាករ​​គុនខ្មែរ​៣​រូប​ នឹង​ទៅប្រកួតដណ្តើមខ្សែក្រវាត់ ផ្សព្វផ្សាយគុនខ្មែរ នៅម៉ាឡេស៊ី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

អាកាសចរណ៍ម៉ាឡេស៊ីផ្អាកយន្តហោះ Airbus ប្រភេទថ្មី ក្រោយមានបញ្ហាសុវត្ថិភាព

ព័ត៌មានជាតិ៣២ នាទីutes មុន

ទូតឥណ្ឌាចប់អាណត្តិ មានសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀត

Sokha Hotels

ព័ត៌មានពេញនិយម