KPT+
យុវវ័យដែលចង់ប្រលូករកលុយ គួរអានអត្ថបទនេះ
មិនថា អ្នកក្មេងប៉ុណ្ណា អ្នកអាចមានសេរីភាពហិរញ្ញវត្ថុបានដោយវិធីត្រឹមត្រូវ ដែលចាស់ជំនាន់មុនមិនដែលមានឱកាសដូចសម័យកាលនេះឡើយ។
កិច្ចការរកប្រាក់ជាគោលដៅរបស់មនុស្សគ្រប់គ្នា តែយុវវ័យសម័យនេះ មានសេចក្ដីប្រាថ្នាខ្ពស់ជាងសម័យណាណាទាំងអស់ក្នុងការក្លាយជាអ្នកមាន ទាំងដែលពេលខ្វះពួកគេនៅជំនាញនិងចំណាយពេលច្រើនហួសទៅលើដ្រាម៉ាតាមបណ្ដាញសង្គម។
ជាមួយKPT plus អ្នកអាននឹងអភិវឌ្ឍន៍ប្រសើរជាងមុន ក្នុងការត្រៀមលក្ខណៈក្លាយជាអ្នករកប្រាក់ដ៏ចំណាន។ប្រសិនបើយើងនៅក្មេង មិនទាន់សូវចេះអត់ធ្មត់ មិនសូវរឹតត្បិតខ្លួនឯងរឿងវិន័យហើយខ្វះផែនការវែងចូលចិត្តប្រញាប់ៗហើយបោះបង់ចោល កុំភ័យ!មិនអីទេ។
យើងអាចចាប់ផ្តើមអានអត្ថបទនេះដើម្បីសមាធិចិត្ត។ ដើម្បីរកលុយបានយើងអាចចាប់ផ្តើមដោយ៖
១ ស្វែងរកការងារក្រៅម៉ោង
ហេតុអ្វី? មនុស្សគ្រប់គ្នាគួរតែធ្វើការយ៉ាងហោចណាស់មួយទោះការងារអ្វីក៏ដោយឲ្យតែស្របច្បាប់ វាមិនដែលថោកទាបទេ។ ដើម្បីទទួលបានសាច់ប្រាក់រហ័សគួរតែចាប់ផ្តើមការងារពីតូចតាច តែត្រូវជ្រើសរើសថា ការងារណាដែលយើងងាយជួបIdolហើយបានរៀនពីគាត់។ ឧទាហរណ៍ កីឡាវាយកូនគោលក្លិបអ្នកមានៗ ឬនៅតាមតំបន់រមណីយដ្ឋាននានាដែលយើងងាយបានឃើញជីវិតឯកជនរបស់ ក្រុមមនុស្សប្រភេទជោគជ័យ ដែលយើងចង់ក្លាយទៅដូចពួកគេនៅថ្ងៃណាមួយ។ លើសពីប្រាក់ដែលយើងទទួលយើងថែមទំាងបានការអប់រំពីជីវិតពិតៗដូចកំពុងរៀនដោយមិនចាំបាច់បង់លុយ។
២ ការសរសេរអត្ថបទលើបណ្តាញសង្គម
យើងរស់នៅក្នុងយុគសម័យកាលដែលមាតិកាលើអ៊ីនធើណេតជាដុំមាស។ ប្រសិនបើយើងមានចរិតអ្នកងប់ងល់នឹងការសរសេរហើយសរសេរមិនចេះនឿយណាយ នេះអាចជាសក្តានុពលដ៏ល្អឥតខ្ចោះមួយសម្រាប់ការរកប្រាក់នៅលើបណ្តាញសង្គម។អាជីវកម្មទំាងអស់ត្រូវការគេហទំព័រហើយគ្រប់គេហទំព័រត្រូវការអត្ថបទ ចំណែកអត្ថបទដែលអាចផ្សាយចេញលឿនគឺអត្ថបទដែលត្រូវចិត្តអ្នកអានហើយគេជួយចែករំលែកវាចេញឲ្យយើង។
សូម្បីតែKPTPlusយើងកំពុងស្វែងរក អ្នកពូកែសរសេរដែលមានទេពកោសល្យជាមួយនឹងជំនាញជាក់លាក់ស្តីពីការរស់នៅផ្សារភ្ជាប់នឹងអនាគតកាល មកចូលរួមជាមួយក្រុមយើងដែរ។
៣ ឈ្មួញកណ្តាល
ការទិញមកលក់បន្តនៅតែជាមធ្យោបាយរកប្រាក់មួយដ៏ល្អមកទល់នឹងពេលនេះ។ សហគ្រិនពិតប្រាកដកើតមកជាមួយហ្សែនដែលចូលចិត្តទិញរបស់មកលក់បន្តយកចំណេញ។ ពួកគេឃើញទំនិញអ្វីក៏ជាប្រាក់ចំណេញដែរដូច្នេះគេតែងតែជក់ចិត្តក្នុងការស្វែងរកវត្ថុល្អមកលក់បន្តទោះចំណេញតិចតួចយ៉ាងណក្តីការទិញទំនិញរបស់គេមិនមែនខាតលុយទេគឺបានលុយ។ ជំនាញនេះអាចធ្វើឱ្យក្លាយជាអ្នកមានបានយ៉ាងស្រលដោយហេតុផលពីរមួយshopping សប្បាយចិត្ត មិនអស់លុយហើយទីពីរបានលុយថែមពីការលក់បន្ត។
ពីដំបូងស្តី្រពាណិជ្ជករអាមេរិកវ័យក្មេង Sophia Amoruso ម្ចាស់ Nasty Gal បានចាប់ផ្តើមគំនិតរកស៊ីរបស់នាងជាមួយលុយក្រោម១០០ដុល្លារ ដោយ ទិញសម្លៀកបំពាក់ថោកៗមកនៅលើ ebay ក្រោយមកអ្វីៗ ដំណើរការ បានល្អឡើងៗ នាងបានចាប់ផ្តើមបើកហាងលក់តាមអ៊ិនធឺរណែតដ៏សាមញ្ញមួយឈ្មោះNasty Gal។ឆ្នាំ២០១៩នេះ នាងមានទុនសរុបដល់តម្លៃ ២៨០ លានដុល្លារហើយ។
ឧទាហរណ៍ដ៏អស្ចារ្យមួយទៀតយើងអាចរៀនបានដែរ គឺBenjamin Keit អាយុត្រឹមតែ ១៦ ឆ្នាំ បានក្លាយជា សេដ្ឋីដោយសារការដើរប្រមូលទិញនិងលក់បន្តស្បែកជើងកីឡា។
៤ បង្រៀនឯកជនសម្រាប់អ្នកមានប្រាក់
ឥឡូវនេះ ការរៀនបន្ថែមជារឿងចាំបាច់គ្រប់គ្នាចង់រៀននិងចង់អភិវឌ្ឍន៍មិនថាកុមារឬមនុស្សពេញវ័យ។ ប្រសិនបើយើងមានជំនាញមួយដែលអ្នកផ្សេងទៀតចង់រៀន ពួកគេឬឪពុកម្តាយពួកគេនឹងចំណាយប្រាក់មិនខានឧទាហរណ៍ គ្រូបង្វឹកភាសា ឬកាយសម្បទា យូហ្គា ឌីសាញ ថតរូប ឬសន្តិសុខអនឡាញ តន្ត្រី ។ល។ដែលទទួលប្រាក់ម៉ោង កាន់តែខ្ពស់ឡើងៗ ។
៥ សិល្បៈច្នៃប្រឌិតលើបណ្តាញសង្គម
ឥឡូវយើងកំពុងរស់នៅក្នុងយុគសម័យនៃនិទានកថាដែលបើកភ្នែកឡើង ហ្វេសប៊ុកនិងInstagram គឺជាដំបូងគេ មួយ។ជាមួយជំនាញថតរូប យើងនឹងក្លាយជាមនុស្សសំខាន់សម្រាប់បណ្តាតារាៗឬយុវវ័យដែលចង់ទទួលល្អជាមួយរូបថតស្អាតៗ។ ពួកគេមិនខ្លាចនឹងបង់ប្រាក់ដើម្បីការថតរូបបង្អួតលើបណ្តាញសង្គមនោះឡើយ។
ក្រៅពីនោះយើងអាចរកស៊ីជាមួយហ្វេសប៊ុកនិងហ្គូហ្គោលដោយបង្កើតអ្វីមួយដែលអ្នកដទៃចង់មើលចូលចិត្តតាមដានដើម្បីចែកប្រាក់ជាមួយបណ្តាញពីរនេះ។អ្វីដែលបង្កើតមកត្រូវតែមានលក្ខណៈពិសេសមិនច្រំដែល មិនចម្លង និងមិនសាំញ៉ាំផង។
ការកសាងទស្សនិកជនលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវការដឹងពីវិធីដើម្បីបង្កើនលំហូរទស្សនិកជននិងclick។ទោះបីស្រុកយើងនិយមលេងហ្វេសប៊ុកជាងគេប៉ុន្តែជាក់ស្តែងទីផ្សារល្អបំផុតសម្រាប់លក់មាតិកាឬផលិតផលនាអនាគតដ៏ខ្លីខាងមុខនេះ instagram ។ ប្រសិនបើយើងអាចបង្កើតសហគមន៍មួយ (Follower)នៅលើ Instagram គឺអាចរកប្រាក់បានយ៉ាងឆាប់រហ័ស។
៦ ការធ្វើប្លុក
ប្រសិនបើ Instagram មិនមែនជាចំណូលចិត្តរបស់យើង អាចសាកចាប់ផ្តើមបង្កើតប្លុកក៏បាន ។ធម្មតានឹងមិនរីកចម្រើនលឿនដូចបណ្តាញសង្គមទេប៉ុន្តែ ប្រសិនបើកសាងវាត្រឹមត្រូវវានឹងមានតំលៃវែងឆ្ងាយ។
ហេតុអ្វី? ព្រោះវាជារបស់យើង មិនមែនយើងរស់ពឹងលើMark Zuckerberg នោះទេ។បើយើងធ្វើវាបានល្អ វាក្លាយជាទ្រព្យសម្បត្តិឌីជីថលផ្ទាល់ខ្លួនមួយដែលក្រោយៗទៅនឹងកើតចេញនូវវិធីរាប់លានដើម្បីរកប្រាក់បានមិនថា PR ឬផ្សាយពាណិជ្ជកម្ម ឬលក់ផលិតផលផ្ទាល់ខ្លួន។
៧ Podcast
វិទ្យុសម័យថ្មីដែលគេហៅថាPodcastកំពុងតែរំកិលមកគ្របលើយុគសម័យអ៊ីនធឺណេត ហើយ ទីបំផុតអ្នកដែលពូកែនិយាយ និងរស់បានស្រួល។យើងអាចប្រើទូរស័ព្ទ iPhone ជាឧបករណ៍ថតសំលេង។ ឬអាចវិនិយោគលើមីក្រូហ្វូនកម្រិតស្តង់ដារដែលមានការណែនាំនៅលើអ៊ីនធឺណិត។គុណសម្បត្តិនៃPodcastគឺវាដើរលឿនសម្រាប់រាល់ឃ្លីបណាដែលនិយាយរឿងរ៉ាវជុំវិញជីវិតពិតរបស់មនុស្សយើង។ អាជីវកម្មនេះអាចរីកលូតលាស់បានល្អបំផុតប្រសិនបើមាតិការយើងល្អ ងាយស្តាប់ងាយយល់ ។
ការងារទំាងនេះយើងអាចចាប់ផ្តើមឡើងតំាងពេលដែលយើងកំពុងរៀន និងមិនទាន់មានជំនាញអ្វីមួយជាក់លាក់។ គ្រាន់តែយើងមានទេពកោសល្យនិងមានការតំាងចិត្តដាក់ខ្លួនទទួលយកមតិកែលំអរនិងត្រៀមលក្ខណៈសម្រាប់ទទួលយកការរិះគន់យើងនឹងអាចឆ្ពោះទៅរកគោលដៅបាន។
អានចប់គិតថាចាប់ផ្តើមមួយណាដែរ?
ប្រែសម្រួល៖Mr Tomorrow
ចុចអាន៖មានទម្លាប់ចង់បានអ្វីលឿនៗ ហ៊ឺហានិងខ្ជិលច្រអូស ជីវិតលំបាកនៅរង់ចាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍១៥ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី