Connect with us

ព័ត៌មានជាតិ

២០ ឆ្នាំ ជាសមាជិក​អង្គការ​ពាណិជ្ជកម្មពិភពលោក WTO កម្ពុជាសម្រេចបានសមិទ្ធផលធំៗ ៥

បានផុស

នៅ

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥ បានគូសបញ្ជាក់ឱ្យដឹងថា រយៈ​ពេល ២០ ឆ្នាំ​​ចាប់​តាំង​ពី​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​សមាជិក​ពេញ​លេញ​ទី​១៤៨ ​របស់អង្គការពាណិជ្ជកម្មពិភពលោក​ (WTO) ក្នុង​រយៈ​ពេល​ជាង ២ ទសវត្សរ៍ កម្ពុជា​អាច​សម្រេច​បាន​សមិទ្ធផល​ធំ​ៗចំនួន ៥​ ដែលបានជួយជំរុញដល់កំណើនសេដ្ឋកិច្ច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកភាពរបស់កម្ពុជានៅក្នុងអង្គការ WTO ជាង ២ ទសវត្សរ៍មកនេះ បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដោយធ្វើឱ្យប្រសើរឡើងនូវឱកាសពាណិជ្ជកម្ម, ជំរុញការវិនិយោគ និងគាំទ្រការអភិវឌ្ឍតាមរយៈសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល។ ក្នុង​នោះ សមិទ្ធផល​ធំ​ៗ ទាំង ដែល​កម្ពុជា​អាច​សម្រេច​បាន​នោះ​រួម​មាន​៖

-ផលិតផល​​ក្នុងស្រុកសរុប (GDP) ក្នុង​ឆ្នាំ២០០៤ មាន​ប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈឆ្នាំ២០២២ បាន​កើនរហូតដល់ ២៩,៦១ ពាន់លានដុល្លារអាម៉េរិក

-ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ អត្រាភាពក្រីក្របានធ្លាក់ចុះ ជាលំដាប់ក្នុង​អត្រា​មធ្យម​ប្រចាំឆ្នាំ ១,៦% ពី ៦០% ក្នុងឆ្នាំ ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២ ហើយ​សេដ្ឋកិច្ច​របស់​កម្ពុជា បាន​កើនឡើង​ជាង ៧% ក្នុងមួយឆ្នាំ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥

-ការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងពី ១១០លានដុល្លារ អាម៉េរិក នៅឆ្នាំ២០០០ រហូតដល់ ៤,៩ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣

-ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ពាន់លានដុល្លារ អាម៉េរិក នៅឆ្នាំ២០០៤ ហើយបានកើនឡើងជាបន្តបន្ទាប់រហូត ដល់ ៤៧,៨៨ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ក្នុងនោះ ការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២៣,៤៧ពាន់លាន ដុល្លារអាម៉េរិក

-ទំនិញនាំចេញរបស់កម្ពុជាត្រូវធ្វើពិពិធកម្មជាបន្តបន្ទាប់ ដោយ បន្ថែមពីលើទំនិញសម្លៀកបំពាក់ ដែលជាទំនិញនាំចេញចម្បង កម្ពុជាបានបង្កើនមុខទំនិញនាំចេញបន្ថែម ដូចជា អង្ករ សម្ភារ ធ្វើដំណើរនិងកាបូប ស្បែកជើង គ្រឿងអេឡិចត្រូនិក និងភាគបង្គំ និងកង់ ព្រមទាំងផលិតផលជាច្រើនទៀត។ ក្នុងឆ្នាំ២០២៣ ទំហំនាំចេញនៃទំនិញសំខាន់ៗរបស់កម្ពុជា រួមមាន៖សម្លៀកបំពាក់ ៧,៨៦ពាន់លានដុល្លារអាម៉េរិក, អង្ករ ១,៧២ពាន់លានដុល្លារអាម៉េរិក, សម្ភារធ្វើដំណើរនិងកាបូប ១,៦៣ពាន់លានដុល្លារអាម៉េរិក, ស្បែកជើងនិងស្រោមជើង ១,៣៦ពាន់លានដុល្លារអាម៉េរិក, គ្រឿងអេឡិចត្រូនិកនិងភាគបង្គំ ៣,១២ពាន់លានដុល្លារអាម៉េរិក និង​កង់ ៤៨៩,៦១លានដុល្លារអាម៉េរិក។

កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីការចរចាដ៏សកម្មរបស់ឥស្សរជនជាន់ខ្ពស់កម្ពុជា និងមន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ព្រមទាំងបើកបង្ហាញនូវការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក, សមិទ្ធផលសេដ្ឋកិច្ចសង្គម និងពាណិជ្ជកម្មសំខាន់ៗដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្ននេះ អង្គការ WTO មានសមាជិកចំនួន ១៦៦ ប្រទេស រួមទាំងប្រទេសទីម័រឡេស្តេរ និងកូម៉ូរ៉ូស ដែលទើបបានចូលជាសមាជិកពេញសិទ្ធិនៅក្នុងឆ្នាំ២០២៤ នេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម