សន្តិសុខសង្គម
នាយករដ្ឋមន្ត្រីបញ្ជាឱ្យបង្ក្រាបក្មេងទំនើងឱ្យអស់
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាសម្ដេចសម្រេចមិនអនុញ្ញាតឱ្យមានការស្នើសុំបន្ថូរបន្ថយ និងលើកលែងទោសដល់ក្មេងទំនើងដែលត្រូវបានឃុំឃាំងនោះទេ ក្នុងន័យបន្សុទ្ធយកតែមនុស្សល្អសម្រាប់សង្គមជាតិ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ព្រឹកថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅ រាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅក្មេងទំនើងទាំងអស់ដែលមិនទាន់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសូមកែខ្លួនឱ្យល្អឡើងវិញ ព្រោះថាសម្ដេចបានបញ្ជាទៅគ្រប់ខេត្តរាជធានីទាំងអស់ «ក្មេងទំនើងចេញមកត្រូវតែបង្ក្រាប»។
សម្ដេចថា៖ «ចេញមកបង្ក្រាបៗទាល់តែអស់តែម្ដងទុកតែអ្នកដែលល្អនៅក្នុងសង្គមបានហើយ»។

សម្ដេចថារដ្ឋាភិបាលពិតជាមិនចង់ដាក់វិធាននេះនោះទេ តែប្រសិនជាគ្មានវិធានការគឺក្មេងទំនើងទាំងនេះនឹងបន្តខូច ហើយធ្វើឱ្យប៉ះពាល់ដល់សណ្ឋាប់ធ្នាប់សង្គម និងពលរដ្ឋផ្សេងទៀតដែរ។
បើតាមសម្ដេចធិបតី បច្ចុប្បន្នមានក្មេងទំនើងជាង២០០នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែ។

សម្ដេចនាយករដ្ឋមន្ត្រីថារដ្ឋាភិបាលក្នុងអាណត្តិថ្មីបានដាក់ចេញគោលនយោបាយពង្រឹងឥរិយាបថក្មេងៗនៅក្នុងសាលាជាពិសេសនៅថ្នាក់បឋម។
សម្ដេចថា៖ «៦ឆ្នាំនេះ(ថ្នាក់បឋម)បើបានអប់រំល្អគឺកាត់បន្ថយភាពឈឺក្បាលនៅ៦ឆ្នាំក្រោយនៅអនុវិទ្យាល័យ នៅវិទ្យាល័យ។ ហើយបើ១២ឆ្នាំនេះលែងសូវឈឺក្បាលរឿងរញ៉េរញ៉ៃរឿងឥរិយាបថចប់ទី១២យើងនឹងបានធនធានមនុស្សដែលល្អនិងរឹងមាំដែលអាចគិតគូរនូវអ្វីដែលអាក្រក់ ដែលអាចចូលរួមកាន់តែសកម្មក្នុងសង្គមជាតិកាន់តែល្អប្រសើរ»។

សម្ដេចជំរុញការភ្ជាប់ទំនាក់ទំនងរវាងគ្រូនិងអាណាព្យាបាលដើម្បីចែករម្លែកព័ត៌មាន និងបង្កើនជំនឿទុកចិត្ត ដែលត្រូវពង្រឹងឱ្យបានដើម្បីកែប្រែក្មេងៗដើរផ្លូវត្រូវឡើងវិញ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក