Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ប្រកាស​នឹង​ទិញ​ប្រព័ន្ធ​មីស៊ីល Typhon អាមេរិក ទុក​ការពារ​ដែន​ទឹក

បានផុស

នៅ

យោធាហ្វីលីពីន បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ទី​២៣​ខែ​ធ្នូ​ឆ្នាំ​២០២៤​ថា ខ្លួនគ្រោងនឹងទិញប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាមេរិក ដើម្បីការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ដែលផ្នែកខ្លះ​ក៏​ត្រូវ​​បាន​អះអាង​ដោយ​ចិន​ផង​ដែរ។

ប្រព័ន្ធមីស៊ីល Typhon (រូបភាព៖ U.S Army)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពអាមេរិក បានដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនៅភាគខាងជើងប្រទេសហ្វីលីពីន កាលពីដើមឆ្នាំ​២០២៤ សម្រាប់សមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា ប៉ុន្តែបានសម្រេចចិត្ត​ទុក​ប្រព័ន្ធ​មីស៊ីល​ទាំង​នោះ​នៅ​លើ​ទឹក​ដី​​ហ្វីលីពីន​ដដែល បើទោះបីជាមានការរិះគន់ពីទីក្រុងប៉េកាំងថា វា​បង្ក​អស្ថិរភាពដល់អាស៊ីក៏ដោយ។

ចាប់តាំងពីពេលនោះមក ប្រព័ន្ធ​មីស៊ីល Typhon ត្រូវបានប្រើប្រាស់ដោយកងកម្លាំងហ្វីលីពីន ដើម្បីហ្វឹកហាត់សម្រាប់ប្រតិបត្តិការរបស់ខ្លួន។

លោក Roy Galido មេបញ្ជាការកងទ័ពហ្វីលីពីន បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «វាត្រូវបានគ្រោងនឹង​ទិញ​យក ពីព្រោះយើងឃើញពីលទ្ធភាព និងមុខងាររបស់វា ដោយ​​ទទួល​ស្គាល់​ពី​ការអនុវត្តការការពារប្រជុំកោះ»។

លោក​បន្ត​ថា៖ «ខ្ញុំរីករាយក្នុងការរាយការណ៍ទៅជនរួមជាតិរបស់យើងថា កងទ័ពរបស់អ្នកកំពុងអភិវឌ្ឍសមត្ថភាពនេះ សម្រាប់ផលប្រយោជន៍ការពារអធិបតេយ្យភាពរបស់យើង»។ មន្ត្រី​ជាន់​ខ្ពស់​ហ្វីលីពីន​រូប​នេះ បន្ថែម​ថា ចំនួន​ទិញ​ជាក់លាក់ នឹង​ត្រូវ​ពិចារណា​ដោយ​ផ្អែក​លើ​ទំហំ​សេដ្ឋកិច្ច​​ជាក់​ស្ដែង ហើយ​ការ​ទិញ​អាច​នឹង​ចាប់ផ្ដើម​ក្នុង​រយៈពេល​២​ឆ្នាំ​ទៅ​មុខ ឬ​អាច​យូរ​ជាង​នេះ​ក៏​ថា​បាន។

ប្រព័ន្ធ​មីស៊ីល Typhon ត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុនអាមេរិក Lockheed Martin សម្រាប់កងទ័ពសហរដ្ឋអាមេរិ ដែល​អាច​បាញ់​​​ក្នុង​រយៈ​ចម្ងាយ ៤៨០​គីឡូម៉ែត្រ។

វត្តមាននៃប្រព័ន្ធមីស៊ីលរបស់អាមេរិកនៅលើដីហ្វីលីពីន បានធ្វើ​ឲ្យ​ទីក្រុងប៉េកាំង​ក្ដៅ​ស្លឹក​ត្រចៀក​ជា​ខ្លាំង។ កងកម្លាំង​ចិន និង​ហ្វីលីពីន បានបង្កើនការប្រឈមមុខដាក់គ្នា ក្នុង​រយៈពេល​ប៉ុន្មានខែថ្មីៗនេះ​ជុំវិញបញ្ហាថ្មប៉ប្រះទឹក និងដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង។

រដ្ឋមន្ត្រីការពារជាតិចិន​ លោក Dong Jun បានព្រមានកាលពីខែមិថុនាថា ការដាក់ពង្រាយ​ប្រព័ន្ធ​មីស៊ីល​ Typhon គឺ «បំផ្លាញសន្តិសុខ និងស្ថិរភាពក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ វិនាទី មុន

បទល្មើសព្រហ្មទណ្ឌនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២៤ ថយចុះជិត៦០លើក ខណៈការបង្ក្រាបក្រុមក្មេងទំនើងឃាត់ខ្លួនបានជិត១៥០០នាក់

ព័ត៌មានជាតិ៧ នាទីutes មុន

NEA សហការជាមួយក្រុមហ៊ុនធំៗ ៥ រៀបចំវេទិកាការងារ ដោយនាំយកឱកាសការងារជាង ១ ពាន់កន្លែង សម្រាប់យុវជន

នយោបាយ២១ នាទីutes មុន

អ្នកតាមដានស្ថានការណ៍សង្គមថាក្រុមប្រឆាំងកំពុងធ្វើអាជីវកម្មលើការស្លាប់របស់លោក លិម គិមយ៉ា

ព័ត៌មានជាតិ៣៦ នាទីutes មុន

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញឱ្យបាន

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច តម្រូវឱ្យអ្នកជាប់ពន្ធ ទូទាត់សងជាប្រាក់រៀល

ព័ត៌មានជាតិ១៩ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

នយោបាយ២៤ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

សន្តិសុខសង្គម២ ម៉ោង មុន

រថយន្ត ១ គ្រឿង ដឹកបុរសម្នាក់ ទម្លាក់ចោលមុខវត្តទួលសុភាឃួន ព្រឹកឡើងប្រទះឃើញស្លាប់បាត់បង់ជីវិត

Sokha Hotels

ព័ត៌មានពេញនិយម