Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ ៧ មករា ជំរុញ មន្ត្រីពាក់ព័ន្ធ យកចិត្តទុកដាក់ជាប់ជានិច្ចពី ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ក្នុងមូលដ្ឋាន

បានផុស

នៅ

លោក​អភិបាល​ខណ្ឌ ៧ មករា តែងតែ​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជំនាញ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ថ្នល់ បរិស្ថាន​អនាម័យ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការ​បម្រើ​សេវា​សាធារណៈ​ជាដើម ឲ្យ​យកចិត្តទុកដាក់​ជាប់​ជាប្រចាំ ដើម្បី​តម្រូវការ​របស់​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​ធ្នូ ឆ្នាំ ២០២៤ នេះ លោក ថេង សុថុល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ ៧ មករា បាន​ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ និង​កែសម្រួល​ផែនការ​លទ្ធកម្ម ឆ្នាំ ២០២៥ របស់​រដ្ឋបាល​ខណ្ឌ ៧ មករា និង​ការងារ​វាយតម្លៃ​លទ្ធផល​ប្រគល់​ទទួល​ការងារ​ជួសជុល​លុប​ជង្ហុក​សំបុក​មាន់​ដោយ​អ៊ុត​កៅស៊ូ​(AC) លើ​កំណាត់​ផ្លូវ​ចំនួន ២ ខ្សែ នៅ​ផ្លូវ​លេខ ១៦៣ និង​ផ្លូវ​លេខ ១៦៩ ស្ថិត​ក្នុង​សង្កាត់​អូរឫស្សី​ទី ២ សង្កាត់​មិត្តភាព និង​សង្កាត់​វាលវង់ ឆ្នាំ ២០២៤។

លោក​អភិបាល​បាន​សង្កត់​ធ្ងន់​ថា គ្រប់​ការដ្ឋាន​ក្រុមហ៊ុន​វិនិយោគ ត្រូវ​តែ​គោរព​តាម​កិច្ចសន្យា ជួសជុល​ឲ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ពន្លឿន​ការងារ​ឲ្យ​​ឆាប់រហ័ស ធានា​បាន​នូវ​គុណភាព មិន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​មាន​លំនៅដ្ឋាន​ក្បែរ​ទីតាំង​ការដ្ឋាន។

ប្រជាពលរដ្ឋ​ខណ្ឌ ៧ មករា បាន​សម្ដែង​ក្ដី​រីករាយ និង​សាទរ​ចំពោះ​សកម្មភាព​អាជ្ញាធរ​ខណ្ឌ ៧ មករា ជាពិសេស លោក​អភិបាល​ខណ្ឌ តែងតែ​ចុះ​ដឹកនាំ​ត្រួតពិនិត្យ​ផ្ទាល់ៗ គ្រប់​ការដ្ឋាន​កន្លង​ទៅ ក្នុង​មូលដ្ឋាន និង​បាន​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ផង​ដែរ។

ជាមួយ​នេះ អាជ្ញាធរ ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​មូលដ្ឋាន សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ថែរក្សា​បរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់​សាធារណៈ​ទាំងអស់​គ្នា ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ សោភ័ណភាព​ទីក្រុង​ស្រស់​ស្អាត បរិស្ថាន​ល្អ ពលរដ្ឋ​ល្អ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៧ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម