Connect with us

ព័ត៌មានអន្ដរជាតិ

គុណភាពខ្យល់នៅ​ ហាណូយ ធ្លាក់ដល់កម្រិតគ្រោះថ្នាក់បំផុត សាជាថ្មី

បានផុស

នៅ

តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤ គុណភាពខ្យល់ក្នុងទីក្រុង ហាណូយ បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត សម្រាប់រយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ដោយនៅតំបន់ខ្លះ សន្ទស្សន៍គុណភាពខ្យល់ (AQI) បានឈានដល់កម្រិត ៣៨០ឯណោះ។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមធម្មតាក្នុងមូលដ្ឋានរបស់ AQI, ខ្យល់ដែលមានកម្រិតគុណភាពល្អគឺនៅត្រឹមឬក្រោម ១០០ ប៉ុន្តែកាលណាបើឡើងលើស១០០ហើយនោះ គឹចាត់ទុកថា វាគ្មានសុវត្ថិភាពឬមានគ្រោះថ្នាក់ហើយ។

កន្លែងដែលមានគុណភាពខ្យល់អាក្រក់បំផុតក្នុងទីក្រុងហាណូយគឺ សង្កាត់ Bac Tu Liem ដោយកម្រិត AQI បានឡើងដល់ចំណុចគ្រោះថ្នាក់បំផុត ៣៨០ ចាប់ពីម៉ោង៩យប់ដល់ម៉ោង១១យប់ថ្ងៃអាទិត្យទី២២ខែធ្នូឆ្នាំ២០២៤។

ពាក់ព័ន្ធនឹងគុណភាពខ្យល់នេះដែរ ប្រព័ន្ធស្ថិតិដែលចងក្រងទិន្នន័យពីស្ថានីយ៍គុណភាពខ្យល់ជាង ៣០ ០០០កន្លែងនៅជុំវិញពិភពលោក បានដាក់ទីក្រុងហាណូយ នៅចំណាត់ថ្នាក់ទី៤ ក្នុងចំណោមទីក្រុងដែលមានខ្យល់ពុលខ្លាំងបំផុតជាសកល ពោលគឺ AQI មាន ២៧៦។

(រូបថត៖ Nation)

កាលពីដើមខែវិច្ឆិកា ស្ថានីយតាមដានគុណភាពខ្យល់ទាំងអស់ក្នុងទីក្រុងហាណូយ ក៏សុទ្ធតែប្រកាសពីគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់បំផុតផងដែរ ដោយ AQI បានឈានដល់ ចន្លោះពី១០០ទៅ២០០ ដែលបង្កហានិភ័យដល់សុខភាពមនុស្ស។

ក្រុមអ្នកជំនាញវៀតណាម ក៏ធ្លាប់ព្រមានដែរថា គុណភាពខ្យល់នៅហាណូយ អាចនឹងបន្តស្ថានភាពដ៏អាក្រក់ រហូតដល់ខែមីនាឆ្នាំក្រោយ។

យោងតាមអ្នកជំនាញ មូលហេតុទីក្រុងហាណូយ មានផ្សែងអ័ព្ទក្រាស់និងខ្យល់ពុលដ៏គ្រោះថ្នាក់បែបនេះ គឺដោយសារបម្រែបម្រួលអាកាសធាតុ និងការហប់ខ្យល់ ធ្វើឲ្យកំហាប់ភាគល្អិតនិងធូលី មិនបែកខ្ញែក។ មិនត្រឹមប៉ុណ្ណឹង កត្តានេះក៏បណ្តាលមកពីផ្សែងយានយន្ត រោងចក្រ ការដុតកាកសំណល់ ចំបើង និងផលកសិកម្មនៅតាមវាលស្រែចម្ការ ដែលកាន់តែរីករាលដាលនិងញឹកញាប់ដោយគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ គុណភាពខ្យល់នៅហាណូយ ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់បំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម