Connect with us

សន្តិសុខសង្គម

ស្ពានអាកាស មរតកតេជោ ជាន់ទី១បើកឲ្យដំណើរការបណ្តោះអាសន្នដើម្បីសម្រួលលំហូរចរាចរណ៍

បានផុស

នៅ

បច្ចុប្បន្ននេះ ស្ពានអាកាស «មរតកតេជោ» ជាន់ទី១ នៅផ្នែកមួយចំនួនត្រូវបានអនុញ្ញាតបើកឱ្យដំណើរការចរាចរណ៍ជាបណ្តោះអាសន្នហើយ ពោលគឺតាមផ្នែកខ្លះៗ ដើម្បីជួយសម្រួលដល់លំហូរចរាចរណ៍ ខណៈក្រុមការងារបច្ចេកទេសជំនាញ ក៏កំពុងបន្តពន្លឿនក្នុងការសាងសង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុញ្ញាតឱ្យប្រើប្រាស់បណ្តោះអាសន្ននេះ គឺសម្រាប់តែលំហូរចរាចរណ៍ធ្វើដំណើរពីទិសដៅមកពីមហាវិថីព្រះមុនីវង្ស ឡើងទៅកាន់ចំណុចរង្វង់មូល នៃស្ពានអាកាសជាន់ទី១ បន្តឆ្ពោះសំដៅទៅមហាវិថីកងយោធពលខេមរភូមិន្ទ 271 និងមួយទិសទៀត ឆ្ពោះទៅស្ពានអាកាសក្បាលថ្នល់ ចំណែកផ្នែកជាច្រើនទៀត នឹងអនុញ្ញាតឲ្យប្រើប្រាស់ជាបន្តបន្ទាប់។

ប្រជាពលរដ្ឋជាអ្នកដំណើរបានបង្ហាញភាពរីករាយពេលបានប្រើប្រាស់សមិទ្ធផលថ្មីស្ពានអាកាស មរតកតេជោ នេះ ដោយស្ពានអាកាសនេះ បានជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ពួកគាត់បានលឿនរហ័សមិនចំណាយពេល និងអាចបញ្ចៀសបានពីការកកស្ទះចរាចរណ៍ ដែលកន្លងទៅតែងរំខាន់ដល់ការធ្វើដំណើរពេលមកដល់ចំណុចនេះ និងប៉ះពាល់ដល់ពេលវេលាធ្វើដំណើររបស់ពលរដ្ឋទូទៅ។

សិស្សនិស្សិតដែលឧស្សាហ៍ធ្វើដំណើរឆ្លងកាត់តំបន់នេះបានលើកឡើងថា កន្លងទៅការធ្វើដំណើរឆ្លងចំណុចនេះ គឺមានការកក់ស្ទះចរាចរណ៍យ៉ាងខ្លាំង ខាតពេលវេលា ពេលធ្វើដំណើរមកសាលាត្រូវមកមុនម៉ោង ដោយគិតថា ត្រូវចំណាយពេលវេលាកកស្ទះចរាចរណ៍នេះតំបន់។ ក្រោយមានស្ពានអាកាសនេះឡើងជារូបរាង ពិតជាកាត់បន្ថយការកកស្ទះបានច្រើនចំណេញពេលវេលា។ បន្ថែមទៀតនោះស្ពានអាកាសមរតកតេជោ មានហេដ្ឋារចនាសម្ព័ន្ធស្អាត ប្លែកពីស្ពានអាកាសមុនៗ ដោយស្ពាននេះ មានរង្វង់មូលនៅជាន់ទី១ មើលទៅពិតស្អាត។

សូមបញ្ជាក់ថា ស្ពានអាកាស «មរតកតេជោ»ជំហានទី២នេះ គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការដែលនៅ​សល់​តែ១០៩ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនឹងបញ្ចប់មុនពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។

ស្ពានអាកាស “មរតកតេជោ” បានដំណើរការបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានអាកាសនេះ ទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) ដោយគ្រោងចំណាយថវិការសាងសង់សរុប ជាង៣៦លានដុល្លារអាមេរិក៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥០ វិនាទី មុន

ស្ពានអាកាស មរតកតេជោ ជាន់ទី១បើកឲ្យដំណើរការបណ្តោះអាសន្នដើម្បីសម្រួលលំហូរចរាចរណ៍

ព័ត៌មានជាតិ១ នាទីute មុន

ជប៉ុន ផ្ដល់រថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត គាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

វៀបណាម អនុម័តសេចក្តីសម្រេចហាមឃាត់ការលក់ នាំចូល និងប្រើប្រាស់បារីអេឡិចត្រូនិចនៅឆ្នាំក្រោយ

សន្តិសុខសង្គម៣ នាទីutes មុន

សាលាឆាន់នៅវត្តដំរីផុង ភ្លើងឆេះកាលពីយប់មិញ ខូចខាតគិតជាទឹកប្រាក់ប្រមាណជា ២៥ ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អតិផរណាស្នូលសិង្ហបុរី ​កើន​ឡើង​​ទាប​បំផុត​ក្នុងរយៈពេល​ ៣ ឆ្នាំ​

Sokha Hotels

ព័ត៌មានពេញនិយម