Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់​កើន​ឡើង​ដល់​៩៤​នាក់​​​នៅម៉ូសំប៊ិក ដោយសារព្យុះស៊ីក្លូន Chido​

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍​ថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសម៉ូសំប៊ិក​នៅ​តំបន់​អាហ្វ្រិក​​ខាង​កើត​ដោយសារព្យុះស៊ីក្លូនក៏កាចសាហាវ​ Chido បានកើនឡើងដល់​៩៤នាក់។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះស៊ីក្លូនដ៍សាហាវដែលបានបោកបក់នៅភាគខាងជើងប្រទេសម៉ូសំប៊ិកកាលពីមួយសប្តាហ៍មុន បានបណ្តាលឲ្យ​​ចំនួនអ្នក​ស្លាប់មានចំនួនកើនឡើងពី៧៣នាក់ដល់៩៤នាក់។ ជាមួយគ្នានេះប្រជុំកោះ Mayotte នៃមហាសមុទ្រឥណ្ឌា បានទទួលរង​នូវឥទ្ធិពលដ៏ខ្លាំងនៃព្យុះនេះ ដោយមន្ត្រីនៅក្នុងទីក្រុង Mayotte ដែលជាទឹកដីក្រៅប្រទេសដ៏ក្រីក្របំផុតមួយរបស់ប្រទេសបារាំង ទើបតែអាចបញ្ជាក់បានត្រឹមតែ៣៥នាក់ប៉ុណ្ណោះដែលបានស្លាប់ដោយសារ Chido ប៉ុន្តែមានការ​ភ័យ​ខ្លាច​ថាអាចមានមនុស្សរាប់សិបនាក់បន្ថែមទៀតត្រូវបានសម្លាប់ដោយសារព្យុះនេះ។

លោក Olamide Harrison តំណាងអ្នកស្រុកម៉ូសំប៊ិករបស់មូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយកាលពីថ្ងៃពុធថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះឆ្នាំ​២០២៤ ទំនងជាត្រូវបានកែសម្រួលធ្លាក់ចុះពីការព្យាករណ៍ពីមុនចំនួន ៤.៣% ដោយសារតែឥទ្ធិពលនៃព្យុះស៊ីក្លូន និងភាពចលាចលស៊ីវិលក្រោយការបោះឆ្នោត។ កាលពីខែតុលា លោក Daniel Chapo បេក្ខជននៃគណបក្សកាន់អំណាចរបស់ Mozambique Frelimo ត្រូវបានប្រកាសថាជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតី។

បន្ទាប់ពីបានបោកបក់លើប្រទេស ម៉ូសំប៊ិក ព្យុះស៊ីក្លូននេះបានផ្លាស់ប្តូរចូលទៅក្នុងប្រទេសម៉ាឡាវី បានសម្លាប់មនុស្ស ១៣ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនោះ។ អាជ្ញាធរ​បារាំងបាននិយាយថា ក្នុងពេលជាមួយគ្នានេះដែរខ្លួនក៏បានព្យាយាមផ្ដល់ជំនួយដល់ប្រជាជននៅក្នុងទឹកដីក្រៅប្រទេស​របស់​បារាំង Mayonette ជាង ១៥០០នាក់ដែលបានរងរបួស ក្នុងនោះមានជាង២០០នាក់ធ្ងន់ធ្ងរ ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម