Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីកសិកម្មឱ្យសិក្សាពីតម្រូវការទីផ្សារជ័រកៅស៊ូ និងទាក់ទាញការវិនិយោគ

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យ​ថ្នាក់ដឹក​នាំ​អគ្គ​នាយកដ្ឋានកៅស៊ូ គិតគូរពីវិស័យកៅស៊ូ​ស្របតាមគោលនយោបាយរបស់​រាជរដ្ឋា​ភិបាល​ មាន​​​​សេដ្ឋកិច្ច​មាត្រដ្ឋាន​ រៀបចំមូលដ្ឋានច្បាប់​ បច្ចេកទេសច្បាស់លាស់ សិក្សាពីតម្រូវការទីផ្សារ កាត់បន្ថយថ្លៃដើមផលិត និងផ្តល់ផលចំនេញសេដ្ឋកិច្ចពិតប្រាកដដល់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិត ទីណា​ បានលើកឡើងបែបនេះ នៅក្នុងពិធីបើក​កិច្ចប្រជុំបូក​សរុបលទ្ធផល​ការងារ​ឆ្នាំ​២០២៤​ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥​ របស់អគ្គនាយកដ្ឋានកៅស៊ូនៅថ្ងៃទី ២៣ ខែ​ធ្នូ ឆ្នាំ ២០២៤។

លោក​រដ្ឋ​មន្ដ្រី បានបញ្ជាក់បន្ថែមថា ការងារកៅស៊ូនេះ ត្រូវពិចារណាគិតគូរឱ្យបានវែងឆ្ងាយ មាន​​​​ភាព​ម្ចាស់​ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃ​ផលិត​ផល​​សម្រេច​ឱ្យ​មានភាពរឹងមាំ សំដៅជំរុញការពង្រឹងនូវផលិតកម្ម ដោយមិនមានការ​ពង្រីក​ឡើយ​។

លោករដ្ឋមន្ដ្រី​ បានណែនាំដល់អង្គពិធីត្រូវចូលរួមពិភាក្សាលើផែនការថវិកា​ ការប្រើប្រាស់ថវិកា និង​លទ្ធផលសូចនាករទាំងអស់​ប្រៀបធៀបនឹងផែនការរំពឹងទុក​ ព្រមទាំងពិនិត្យវាយ​តម្លៃឱ្យ​បានច្បាស់លាស់​ ឆ្លើយតបទៅនឹងកិច្ចសន្យាសមិទ្ធកម្ម​ជាមួយក្រសួងសេដ្ឋកិច្ច​ និងហរិញ្ញវត្ថុ ដែលជាបទពិសោធសម្រាប់ការអនុវត្តការងារឆ្នាំ២០២៥​ កាន់តែមានប្រសិទ្ធភាព​ និងដាក់​អាទិភាពចំគោលដៅ។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់អង្គប្រជុំត្រូវផ្តោតការពិភាក្សា​លើការ​កសាង​សហគមន៍កសិកម្មទំនើប ដែលប្រមូលផ្តុំនូវអ្នកដាំដុះកៅស៊ូ ជាបណ្តុំមួយមានភាពរឹងមាំ មាន​ផែន​​ការវិនិយោគ និងផលិតកម្មច្បាស់លាស់ ព្រមទាំងឆ្លើយតបទៅតាមតម្រូវការទីផ្សារ និង​មាន​ប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ ២០២៤ ការនាំចេញកៅស៊ូរបស់កម្ពុជា​សម្រេច​បានចំនួន ៣៩០ ០០០តោន ស្មើនឹងទឹកប្រាក់ចំនួនជាង ៦៤០លានដុល្លារ​សហរដ្ឋ​អាមេរិក ខណៈផលិតផលកៅស៊ូសរុបក្នុងសម្រេច​បានចំនួនជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) កើនឡើងចំនួន ១៥ ៤០៩ តោន ស្មើនឹង ៣.៩៣% ធៀបនឹងរយៈពេល​ដូចគ្នាក្នុងឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១២ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម