Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី គ្រោង​មិន​ដាក់​ទោស​មន្ត្រី​​ពុករលួយ ឲ្យ​តែ​ព្រម​ប្រគល់​ទ្រព្យ​ដែល​ស៊ីសំណូក​ចូល​រដ្ឋ​វិញ

បានផុស

នៅ

ជា​វិធីសាស្ត្រ​ថ្មី​មួយ​ដើម្បី​បង្ក្រាប​អំពើ​ពុករលួយ ប្រទេស​ឥណ្ឌណេស៊ី​ គ្រោង​​នឹង​លើកលែងទោសទណ្ឌិត និងជនសង្ស័យ​ណា ដែលយល់ព្រមប្រគល់ទ្រព្យសម្បត្តិដែលត្រូវបានលួច​ត្រឡប់​ចូល​ទៅរដ្ឋ​វិញ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​របស់​ CNA នៅ​ថ្ងៃ​ទី​២៣​ខែ​​ធ្នូ​ឆ្នាំ​២០២៤ លោក Yusril Ihza Mahendra រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​ច្បាប់ ​បាន​និយាយ​ថា ​ក្រោម​វិធីសាស្ត្រ​ថ្មី គោលបំណង​ចម្បង​គឺ​ដើម្បី​យក​មកវិញ​នូវ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​លួច ​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ។ លោក​ថា៖ «យើង​ចង់​ឲ្យ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ ដោយ​ប្រគល់​ប្រាក់​ដែល​លួច​ទៅ​ក្នុង​ទ្រព្យ​សម្បត្តិ​រដ្ឋ​វិញ។ បើ​ទណ្ឌិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ត្រូវ​ដាក់​ក្នុង​ពន្ធនាគារ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ប្រជាពលរដ្ឋ​យើង?»។

មែនទែន​ទៅ គំនិត​ថ្មីនេះ ​ដើម​ឡើយ​ត្រូវបានលើកឡើង​​​​ដោយប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Prabowo Subianto កាលពីថ្ងៃពុធសប្តាហ៍មុន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអេហ្ស៊ីប ប៉ុន្តែ​ក៏​មាន​ការ​រិះគន់​ពី​មនុស្ស​​មួយចំនួន​ផង​ដែរ។

លោក Prabowo បាន​ប្រាប់​ថា រដ្ឋាភិបាលរបស់លោកអាចនឹងផ្តល់មធ្យោបាយក្នុង​រយៈពេល​ប៉ុន្មានសប្តាហ៍ខាងមុខ ឬប៉ុន្មានខែខាងមុខ សម្រាប់​ជន​សង្ស័យ​និង​​អ្នក​ទោស​ពុករលួយ ដើម្បីប្រគល់មកវិញដោយសម្ងាត់នូវអ្វីដែលពួកគេបានលួច។

លោក Prabowo បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​កំពុង​ផ្តល់​ឱកាស​ដល់​ពួកគេ​ ដើម្បី​​កែប្រែ​កំហុស។ ហេ៎!អ្នក​ពុករលួយ​ទាំង​ឡាយ ឬ​ក៏​អ្នក​ដែល​មាន​​អារម្មណ៍​ថា​ខ្លួន​បាន​លួច​ពី​ប្រជាជន ប្រសិន​បើ​អ្នក​ប្រគល់​អ្វី​ដែល​អ្នក​បានលួច យើង​ប្រហែល​លើកលែង​ទោស​ឲ្យ​​អ្នក»។

លោក​រដ្ឋមន្ត្រី Yusril បាន​​បញ្ជាក់​ថា រដ្ឋាភិបាលកំពុងរៀបចំសេចក្តីព្រាងក្រឹត្យប្រធានាធិបតី ដើម្បីអនុវត្ត​ការ​លើកលែង​ទោស ដែលនឹងរួមបញ្ចូលពេលវេលាកំណត់ជាក់លាក់មួយ។

បើ​តាម​សារព័ត៌មាន Jakarta Globe លោក Yusril បាន​ប្រាប់​ថា៖ «ការលើកលែងទោសរបស់ប្រធានាធិបតី នឹងត្រូវបានផ្តល់ បើពួកគេប្រគល់ទ្រព្យសម្បត្តិដែលបានលួចត្រឡប់មកវិញនៅ​ត្រឹម​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០២៥»។ លោក Yusril បាន​សង្កត់​ធ្ងន់​ថា ប្រធានាធិបតីមានសិទ្ធិអំណាចក្នុងការលើកលែងទោសទណ្ឌិត ឬជនសង្ស័យនៅក្រោមមាត្រា១៤​ នៃរដ្ឋធម្មនុញ្ញឆ្នាំ​១៩៤៥។

លោក​បាន​បន្ត​ថា ការ​លើក​លែង​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ គឺ​ជា​ផ្នែក​មួយ​នៃ​​​ដំណោះស្រាយ​​​បញ្ហា​ចង្អៀត​​​ពន្ធនាគារ​​​​​​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៦ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៤ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម