ព័ត៌មានជាតិ
ផ្លូវចំនួន ៤ ខ្សែប្រវែង ៧៥ គីឡូម៉ែត្រ ស្ថាបនាក្រាលកៅស៊ូក្នុងស្រុកមោងឫស្សី
លោក ទេព ហន អភិបាលស្រុកមោងឫស្សីបានឲ្យដឹងថា ឆ្នាំ២០២៤នេះ សម្រាប់ស្រុកមោងឫស្សី នៃខេត្តបាត់ដំបង ទទួលបានផ្លូវជាច្រើនខ្សែ ពីគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូអភិវឌ្ឍអ៉ឺរ៉ុប ហើយគម្រោងទាំងនេះបានឆ្លើយ តបជាមួយផលលំបាករបស់ប្រជាពលរដ្ឋបានយ៉ាងធំធេង ខណះជាច្រើនឆ្នាំមកនេះពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ ជាពិសេសការដឹកជញ្ជូនរាល់កសិផលចូលទីផ្សារ។
លោកបន្តថា ផ្លូវទាំង ៤ ខ្សែដែលកំពុងដំណើរការស្ថាបនាក្រាលកៅស៊ូ មានប្រវែង ៧៥ គីឡូម៉ែត្រ ដោយខ្សែទី១ ប្រវែង ២៩.៣០០ គីឡូម៉ែត្រ ដែលតភ្ជាប់ទៅ ឃុំជ្រៃ ឃុំតាលាស់ និងឃុំកកោះ។ ខ្សែទី២ ប្រវែង ១៤.១០០ គីឡូម៉ែត្រ ភ្ជាប់ពី ឃុំកកោះ ទៅឃុំមោងឫស្សី។ ខ្សែទី៣ ប្រវែង ២២.១០០ គីឡូម៉ែត្រតភ្ជាប់ពី ឃុំរបស់មង្គល ទៅស្រុកគាស់ក្រឡ និងខ្សែទី ៤ ប្រវែង ៨ គីឡូ ម៉ែត្រ ចាប់ពីឃុំតាលាស់ ទៅភូមិម៉ាណោក ។
ក្រៅពីនេះស្រុកមោងឫស្សី ក៏ទទួលផ្លូវក្រាលគ្រួសក្រហម ៤ ខ្សែទៀត ខ្សែទី១នៅឃុំជ្រៃ ប្រវែង៩.១៣០គីឡូម៉ែត្រ, ខ្សែទី២នៅ ឃុំតាលាស់ ភូមិម៉ាណោក ប្រវែង ៨គីឡូម៉ែត្រ, ខ្សែទី៣ នៅឃុំរបស់មង្គល ប្រវែង ៤ គីឡូម៉ែត្រ និងខ្សែទី៤ នៅឃុំឫស្សីក្រាំង ភូមិបឹងព្រៃមានជ័យ ប្រវែងជាង ៤ គីឡូម៉ែត្រ ជាគម្រោងជួយស្ថាបនាឡើងដោយ ក្រសួងព្រះបរមរាជវាំង។
លោកថា សមិទ្ធិផលទាំងនេះបានជួយប្រជាពលរដ្ឋច្រើនណាស់ ក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក ខណះផ្លូវទាំងនេះមានភាពពិបាកណាស់ក្នុងការធ្វើដំណើរ ពិសេសពេលដែលមានភ្លៀងធ្លាក់ម្ដងៗដីស្អិត ជង្ហុកក៏ច្រើន តែពេលនេះបើទោះបីមិនទាន់ស្ថាបនារួចរា ល់ តែក៏បានចាក់ថ្មមិចក្រាលរួចរាល់ដែរហើយ មានភាពងាយស្រួលធ្វើដំណើរជាងគ្រាមុន។
លោកអភិបាលស្រុករូបនេះបន្ដថា ដោយឡែកសម្រាប់មូលនិធិរបស់ស្រុក ឆ្នាំនេះអភិវឌ្ឍបានផ្លូវបេតុងពីរខ្សែប្រវែង ១០៧៦ ម៉ែត្រ ខ្សែទី១ប្រវែង ៦៧០ ម៉ែត្រ នៅភូមិកន្សៃបន្ទាយ និង ខ្សែទី២ប្រវែង ៤០៦ ម៉ែត្រ នៅឃុំគារ ហើយផ្លូវចាក់បេតុងពីរខ្សែនេះ បានស្ថាបនារួចរាល់និងដាក់អោយប្រជាពលរដ្ឋប្រើប្រាស់ហើយដែរ។
លោកបានសំណូមពរដល់ប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមជួយថែរក្សាផ្លូវឲ្យបានល្អ ចៀសវាងដឹកលើសទម្ងន់ដែលបានកំណត់ នាំឲ្យខូចខាតផ្លូវ។
ប្រជាពលរដ្ឋសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការចាក់បេតុងផ្លូវ២ខ្សែរបស់រដ្ឋបាលស្រុក រួមនិងផ្លូវនានា ដែលកំពុងស្ថាបនា ក្នុងស្រុកមោងឫស្សីជាច្រើនខ្សែ សម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឲ្យមានភាពងាយស្រួលជាងមុន ជាពិ សេសចំពោះសិស្សានុសិស្ស ដែលត្រូវទៅរៀននៅអនុវិទ្យាល័យនិងវិទ្យាល័យមោងឫស្សីនោះតែម្ដង។
អ្នកស្រី សួន ថាន បានឲ្យដឹងថា “ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ពេលមានផ្លូវចាក់បេតុងនេះ កូនខ្ញុំឈប់ធ្វើដំណើរតាមផ្លូវជាតិលេខ ៥ ទៀតហើយ ហើយពេលកូនទៅរៀនម្តងៗបារម្មណ៍ណាស់ ព្រោះឆ្លងផ្លូវជាតិលេង ៥ រាល់ថ្ងៃខែនិងឆ្នាំ ព្រោះឡានបើកលឿនៗណាស់ ពេលបានធ្វើផ្លូវថ្មីផ្សេងចូលទៅសាលាបានចឹង គឺត្រេកអរខ្លាំង”។
ប្រជាពលរដ្ឋម្នាក់ទៀត គឺលោក ណុប ឡឹប បានឲ្យដឹងដែរថា “ពេលនេះខ្ញុំក៏ដូចជាកសិករផ្សេងៗដែរ លែងពិបាកទៀតហើយ កន្លងមកពេលដឹកបន្លែបន្តិចបន្តួចទៅផ្សារ ក៏ពិបាកដែរ ប្រើពេលយូរ ដឹកទៅម្តងៗទាល់តែក្រោកពីម៉ោង៥ឬ៥កន្លះ ទើបលក់ក្នុងផ្សារបានពីព្រឹក មិនថាតែខ្ញុំទេ កសិករគ្រ គ្រប់ៗគ្នាក៏សប្បាយចិត្តដែរ”៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ