Connect with us

ព័ត៌មានជាតិ

កេសរកូលព្រៃជាង ៥០០ប្រភេទ កំពុងលើកស្ទួយមុខមាត់កម្ពុជា

បានផុស

នៅ

ប្រទេសកម្ពុជាសំបូរទៅដោយធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃ រួមទាំងរុក្ខជាតិគ្រប់ប្រភេទ។ សម្បត្តិធម្មជាតិទាំងនេះ មិនត្រឹមតែបានផ្តល់នូវសោភ័ណភាពស្រស់ត្រកាលប៉ុណ្ណោះទេ តែវាថែម​ទាំង​បានរួមចំណែកទ្រទ្រង់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ខ្ពស់លើការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រទៅលើប្រភេទរុក្ខជាតិ រួមទាំងកេសរកូលព្រៃ អស់រយៈពេលជាច្រើនទសវត្ស​មកហើយ ដោយមានការសហការជាមួយដៃគូអភិវឌ្ឍនានា។ បច្ចុប្បន្ននេះ រដ្ឋបាលព្រៃឈើ​បានស្រាវ​ជ្រាវរកឃើញកេសរកូលព្រៃជាង ៥០០ប្រភេទ ដែលមានវត្តមាន​នៅក្នុងប្រទេសកម្ពុជា ហើយការសិក្សាស្រាវជ្រាវនេះនៅតែបន្តស្វែងរកប្រភេទថ្មីៗបន្ថែមទៀត។

ការសិក្សាស្រាវជ្រាវ ប្រមូលសំណាកកេសរកូលព្រៃ គឺវិភាគទានដ៏សំខាន់មួយសម្រាប់សិស្ស និស្សិត មន្ត្រីរាជការ និងដៃគូអភិវឌ្ឍន៍នានា ប្រើប្រាស់ជាមគ្គុទេសក៍ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ។

ការងារនេះ ក៏កំពុងលើកស្ទួយមុខមាត់របស់ប្រទេសកម្ពុជា ដែលមានឆន្ទៈមុត​ស្រួចក្នុងការការពារ ថែរក្សា ស្រាវជ្រាវ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រភេទកេសរកូល​ព្រៃទាំងនេះ ដែលខ្លះមានរក​ឃើញ​វត្តមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។

កញ្ញា ណៃ ស៊ីខឿន អនុប្រធានការិយាល័យ នៃរដ្ឋបាលព្រៃឈើ បានប្រាប់ថា ជាលទ្ធផលនៃការស្រាវជ្រាវ រកឃើញ កេសរកូលព្រៃ ជាច្រើនប្រភេទ ដែលគេគិតថា វាមិនមានវត្តមាននៅក្នុងស្រុកខ្មែរទេ ប៉ុន្តែ កញ្ញាបាន​យកមកដាក់នៅទី​តាំងមួយ​នៅកណ្ដាលរាជធានីភ្នំពេញ។

កិច្ចការស្រាវជ្រាវបានចាប់ផ្ដើមនៅឆ្នាំ ២០១៣ ក្រុមការងារបានចុះទៅខេត្តកោះកុង ដើម្បីចុះទៅសិក្សាអំពីជីវៈចម្រុះ ហើយគាត់បានប្រមូលសំណាក សិក្សាបង្ហាញឈ្មោះ ថាប្រភេទណា មាននៅក្នុងប្រទេស។

រហូតមកដល់បច្ចុប្បន្ន ក្រុមការងារក្រសួងកសិកម្ម នៅតែបន្តចុះស្រាវជ្រាវគ្រប់ខេត្តទាំងអស់នៅកម្ពុជា ខណៈប្រមូលបាន ៣០០០ សំណាក និងបានកំណត់អត្តសញ្ញាណឈ្មោះ ៣០០ ប្រភេទ។

កញ្ញា ណៃ ស៊ីខឿន បញ្ជាក់ថា៖ «ផ្កាកុលាប មានស្រទាប់ច្រើន តែកេសរកូលអត់ពិបាកចំណាំទេ ដោយសារត្របករបស់វាមាន ៣ ហើយស្រទាប់មាន ២ ហើយវាបានបម្លែងខ្លួនទៅជាអណ្តាត»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម