Connect with us

សន្តិសុខសង្គម

បន្លំខ្លួនជាបុគ្គលិកលាងរថយន្ដ បើករថយន្ដអតិថិជនទៅប្លុងចោល

បានផុស

នៅ

ជនសង្ស័យម្នាក់បន្លំខ្លួនជាបុគ្គលិករបស់យានដ្ឋានលាងរថយន្ដមួយកន្លែង បើករថយន្ដរបស់អតិថិជនយកទៅប្លុងចោលក្នុងយានដ្ឋានមួយផ្សេងទៀត និងបន្តយកម៉ូតូបុគ្គលិកម្នាក់ទៀតជិះគេចខ្លួនបាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចយានដ្ឋានលាងរថយន្ត Car Spa ស្ថិតតាមបបណ្ដោយផ្លូវ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីជនរងគ្រោះជាម្ចាស់រថយន្ត ម៉ាក Starex ណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-4431 បានអោយដឹងថា កាលពីវេលាម៉ោង៦និង៥១នាទីព្រឹក គាត់បានយករថយន្តមកលាងនៅយានដ្ឋាន Car Spa រួចក៏ចុះពីលើរថយន្ត ហុចសោទៅបុរសជនសង្ស័យដោយស្មានតែបុគ្គលិក តែដោយសារលាងយូរពេកក៏មកសួរទើបដឹងថា បុរសដែលទទួលសោរថយន្តពីខ្លួនមិនមែនជាបុគ្គលិកលាងរថយន្តទេ ទើបបង្កការភ្ញាក់ផ្អើលរត់ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលិត ដើម្បីស្រាវជ្រាវរករថយន្តខាងលើ។ ក្រោយមកជនសង្ស័យរូបនោះបានបើករថយន្តដែលលួចបាន ទៅប្លុងចោលនៅយានដ្ឋានមួយទៀតឈ្មោះ ឆាយហ៊ាង រួចជនសង្ស័យក៏បានប្រើល្បិចទុករថយន្ត សុំខ្ចីម៉ូតូបុគ្គលិក ហើយជិះគេចខ្លួនបាត់។

សមត្ថកិច្ចបានបញ្ជាក់ថា ពិតមានករណីខាងលើមែន ដែលជនរងគ្រោះបានហុចសោរថយន្តស្មានតែបុគ្គលិកលាងរថយន្តការពិតជនសង្ស័យធ្លាប់មកសុំថៅយានដ្ឋានលាងរថយន្តដើម្បីសុំការងារធ្វើ តែថៅកែមិនអោយធ្វើ ទើបឈរនៅមុខយានដ្ឋានបង្កហេតុបែននេះតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុនាំជនរងគ្រោះដែលជាម្ចាស់ម៉ូតូដែលត្រូវជនសង្ស័យខ្ចីម៉ូតូទៅដាក់ពាក្យបណ្ដឹង ដើម្បីធ្វើការស្រាវជ្រាវចាប់ជនសង្ស័យយកមកអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម