ជីវិតកម្សាន្ដ
Liu Shishi បដិសេធពាក្យចចាមអារ៉ាមលែងលះជាមួយតារាប្រុស Nicky Wu
តារាសម្ដែងស្រីចិន Liu Shishi បាននិយាយអំពីពាក្យចចាមអារ៉ាមលែងលះជាមួយតារាសម្ដែង Nicky Wu ដែលបណ្តាលឲ្យមានការចាប់អារម្មណ៍ជាសាធារណៈកាលពីពេលថ្មីៗនេះ។ យ៉ាងណា ដើម្បីឆ្លើយតបនឹងពាក្យចចាមអារ៉ាមដែលផ្សព្វផ្សាយអំពីការលែងលះ ក្រុមហ៊ុនគ្រប់គ្រងរបស់តារាស្រីបានបដិសេធជាផ្លូវការថាជាព័ត៌មានមិនពិតឡើយ។
ឯកសារដែលចេញនោះបញ្ជាក់ថាព័ត៌មាននេះមិនពិត និងបង្កឲ្យមានការយល់ច្រឡំជាច្រើន។ ក្រុមហ៊ុនក៏បានផ្ញើសំណើរលុបព័ត៌មានមិនពិត រួមទាំងមតិអវិជ្ជមានអំពីរូបរាងរបស់ Liu Shishi ផងដែរ។ឯកសារក្រុមហ៊ុនរបស់ តារាស្រីវ័យ៣៧ឆ្នាំបានចង្អុលបង្ហាញយ៉ាងច្បាស់ នូវខ្លឹមសារមិនពិតដែលកំពុងត្រូវបានផ្សព្វផ្សាយ រួមមាន នាងត្រូវបានលែងលះគ្នា និង រូបរាងរបស់នាងផ្លាស់ប្តូរជាដើម។
ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតរបស់អ្នកបោះពុម្ពផ្សាយបានធ្វើឲ្យប៉ះពាល់ដល់នាង យ៉ាងធ្ងន់ធ្ងរ ទាក់ទាញការចាប់អារម្មណ៍ និងការបញ្ចេញមតិមិនពិតពីអ្នកលេងអ៊ីនធឺណិត រំលោភលើសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ ជាមួយគ្នានេះ ព័ត៌មាននេះក៏បង្កើតឥទ្ធិពលអវិជ្ជមានលើមតិសាធារណៈផងដែរ។
មុននេះ ពាក្យចចាមអារ៉ាមអំពីការលែងលះរវាង Liu Shishi និង Nicky Wu បានធ្វើឲ្យមានការចាប់អារម្មណ៍ជាសាធារណៈនៅក្នុងប្រទេសចិន។ ពាក្យគន្លឹះស្វែងរកអំពីគូស្នេហ៍បានឡើងដល់លេខ១នៅលើចំណាត់ថ្នាក់ Hotsearch របស់ Weibo ។
ព័ត៌មាននេះបានមកពីអ្នកសរសេរប្លក់មួយរូប ដោយមានតម្រុយថា «តារាស្រីដែលទើបតែឈ្នះពានរង្វាន់ «ទេពធីតាខៀវ» របស់ អាយឃ្យូ យី បានបញ្ចប់នីតិវិធីលែងលះជាមួយស្វាមី ដោយរង់ចាំថ្ងៃប្រកាស។ អ្នកដែលទទួលបានពានរង្វាន់នេះនោះគឺ Liu Shishi។
បន្ទាប់ពីការសង្ស័យអំពីការលែងលះបានកើតឡើង ប្រព័ន្ធផ្សព្វផ្សាយចិនបានរកឃើញព័ត៌មានថាក្រុមហ៊ុនរួមគ្នារវាង Liu Shishi និង Liu Shishi ហាក់ដូចជាបានឈប់ដំណើរការហើយ។ ទោះបីជាយ៉ាងណាគូស្នេហ៍មួយគូនេះនៅតែរក្សាភាពស្ងៀមស្ងាត់នៅចំពោះមុខពាក្យចចាមអារ៉ាមពីមហាជន។
គួរបញ្ចាក់ដែរថា Liu Shishi និង Liu Shishi បានណាត់ជួបគ្នាជាសាធារណៈក្នុងឆ្នាំ ២០១៣ បន្ទាប់ពីបានសហការគ្នាក្នុងរឿង Bu Bo Kinh Tam ។ ក្នុងឆ្នាំ ២០១៥តារាសម្តែងរូបនេះបានបញ្ចប់នីតិវិធីចុះបញ្ជីអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសរបស់នាងដែលមានអាយុ ១៧ ឆ្នាំ។ ប្តីប្រពន្ធនេះមានកូនប្រុសតែមួយ។ ក្នុងរយៈពេលជាង ១០ ឆ្នាំជាមួយគ្នា តារាគូស្នេហ៍មួយគូនេះ ត្រូវបានលេចឮពាក្យចចាមអារ៉ាមថា បែកគ្នាម្តងហើយម្តងទៀត។ យ៉ាងណា អ្នកទាំងពីរបានបដិសេធដោយបញ្ជាក់ថាទំនាក់ទំនងនៅតែល្អប្រសើរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គូស្នេហ៍តារាថៃ៥ដួង ប្រកាសចែកផ្លូវគ្នាក្នុងឆ្នាំ ២០២៤ ទោះធ្លាប់មើលចិត្តគ្នាដល់ទៅ១៥ឬ២០ឆ្នាំក្ដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សន្តិសុខសង្គម៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ