Connect with us

សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បន្តអនុវត្តយន្តការពិគ្រោះ ជាមួយ​ប្រទេស​សហ​ភាគីពីរដងក្នុងមួយឆ្នាំ

បានផុស

នៅ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែ​នាំ​ឱ្យក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បន្តអនុវត្តយន្តការពិគ្រោះជាមួយសហភាគីរួមមាន ប្រទេសជប៉ុន កូរ៉េខាងត្បូង សហ​រដ្ឋ​អាមេរិក និងសហភាពអឺរ៉ុប ឱ្យបានពីរដងក្នុងមួយឆ្នាំ ព្រមទាំងសិក្សាវាយតម្លៃ និងធ្វើ​អាទិភាវូប​នីយ​កម្មសម្រាប់ការលើកទឹកចិត្ត វិនិយោគតាមវិស័យ និងទីតាំងភូមិសាស្ត្រ ស្របតាម​គោល​នយោ​​បាយ​របស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ នៅវិមានរដ្ឋាភិបាល។

នៅក្នុងឱកាសនោះ សម្ដេចធិបតីក៏បានណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​រៀបចំយន្តការ​តាម​ដាន​​ត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ. ឬ QIP)​ ក្រោយទទួលបានវិញ្ញាបនបត្រជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងរៀប​ចំយន្តការប្រទាក់ក្រឡា​ធ្វើឱ្យមាន​សង្គតិភាព នៃលំហូរការងារវិនិយោគ រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការពិគ្រោះ​យោ​បល់​​ជា​​មួយរដ្ឋបាលរាជធានី ខេត្ត ដោយឈរលើស្មារតីសហការគ្នា ក្នុងអភិក្រម “ជវភាពនៃ​ប្រព័ន្ធ​តួ​អង្គ​តែមួយ”។

សម្ដេច ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអនុវត្តឱ្យបានពេញលេញលើការប្រើប្រាស់​ប្រព័ន្ធគ្រប់​គ្រង​គម្រោង​វិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) ទាំងនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់​ក្រោម​ជាតិ តាមរយៈអនុគណៈកម្មាធិការវិនិ យោគរាជធានី ខេត្ត ព្រមទាំងធ្វើសន្ធានកម្មតភ្ជាប់តាមថ្នាល​ បច្ចេកវិទ្យាអេកូឡូស៊ី ដែលមានស្រាប់ ដើម្បីចែករំលែកទិន្នន័យជាមួយអន្តរក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សំដៅបង្កើតជាបណ្តុំទិន្នន័យរួមសព្វជ្រុងជ្រោយមានសក្តានុពល បម្រើជាប្រយោជន៍​ដល់​​វិនិយោគិន ក៏ដូចជាសម្រួលការផ្តល់សេវាសាធារណៈពាក់ព័ន្ធជំរុញការរៀបចំ​ការផ្តល់ព័ត៌មាន​វិនិយោគ សម្បូរបែប ចំគោលដៅ និងមានភាពទាក់ទាញ ដើម្បីឱ្យវិនិយោគិន បណ្តាដៃគូអភិវឌ្ឍន៍ និង​គ្រប់ភាគីពាក់ព័ន្ធ ទទួលបាន បច្ចុប្បន្នភាពកាន់តែស៊ីជម្រៅអំពីសក្តានុពលរបស់កម្ពុជា និង​នីតិ​វិធីពាក់ព័ន្ធការស្នើសុំវិនិយោគ។

ជាមួយគ្នានេះ សម្ដេចក៏បានណែនាំឱ្យ ពង្រឹងការលើកកម្ពស់ធនធានមនុស្សសម្រាប់ការផ្តល់សេវាជូនវិនិយោគិនប្រកប ដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយហេតុថា ធនធានមនុស្សរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនត្រឹមតែជះឥទ្ធិពលកម្រិតអន្តរក្រសួង ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែការលើកកម្ពស់ធនធានមនុស្សនេះ នឹងផ្តល់លទ្ធផលជាវិជ្ជមានដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ តាមរយៈការទាក់ទាញវិនិយោគ បង្កើតការងារ និងបង្កើនផលចំណូលសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ។

នៅឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៤ គម្រោង កើនឡើង ១៤៦ គម្រោង ស្មើនឹង ៥៤% ធៀបនឹងឆ្នាំ ២០២៣។ ក្នុងនោះទំហំទុនវិនិយោគ មានចំនួន ៦ ៩០០ លានដុល្លារ កើនឡើង ៤០%  និងបង្កើតការ​ងារ​ប្រ​មាណ ៣៣ ម៉ឺនកន្លែង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម