Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ស្នើ មន្ត្រីជំនាញពាក់ព័ន្ធ ជួសជុលជង្ហុកលើផ្លូវ ២០០៤ រងការខូចខាតយូរហើយ និងបង្ក​ការលំបាកដល់អ្នកដំណើរ

បានផុស

នៅ

ប្រជាពលរដ្ឋ​ខណ្ឌ​សែន​សុខ ស្នើ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជួយ​ជួសជុល​ជង្ហុក​លើ​ផ្លូវ ២០០៤ ប្រវែង​ជាង ១០ ម៉ែត្រ ដែល​រង​ការ​ខូចខាត​យូរ​ហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ​មក​ជួសជុល​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​តាម​បណ្ដោយ​ផ្លូវ ២០០៤ ដែល​រង​ការ​ខូចខាត​ប្រវែង​ជាង ១០ ម៉ែត្រ នេះ ស្ថិត​ក្បែរ​ស្ថានីយ​ប្រេង​ឥន្ធនៈ ភី​ធី​ធី សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ កំពុង​បង្ក​ការ​លំបាក​ក្នុង​ពេល​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

លោក សំ ថារ័ត្ន ប្រជាពលរដ្ឋ​ខណ្ឌ​សែន​សុខ បាន​ប្រាប់​ឲ្យ កម្ពុជា​ថ្មី ដឹង​ថា ផ្លូវ​ជង្ហុក​ខាង​លើ​នេះ រង​ការ​ខូចខាត​យូរ​គួរសម​ដែរ​ហើយ ហើយ​ចំណុច​នេះ​គឺជា​ផ្លូវ​មាន​ចរាចរណ៍​មមាញឹក ដែល​បង្ក​ការ​លំបាក​រាល់​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ម្តងៗ។

ប្រជាពលរដ្ឋ​ខណ្ឌ​សែន​សុខ រូប​នេះ បន្ត​ថា គាត់​ឧស្សាហ៍​ឃើញ​មាន​អ្នក​បើកបរ​ម៉ូតូ​ឆ្លង​កាត់ តែង​ជិះ​ធ្លាក់​ចូល​ជង្ហុក​នេះ​ម្តងៗ ស្ទើរតែ​ដួល​ទៅ​ហើយ ទោះបី​ចំណុច​នេះ​ខូច​ជាង ១០ ម៉ែត្រ ក៏​ពិត​មែន ប៉ុន្តែ​ជង្ហុក​មាន​រាង​ជ្រៅ ដែល​ជា​ហេតុ​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ។

ដោយឡែក ប្រជាពលរដ្ឋ​ម្នាក់​ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ និង​ជា​អ្នកដំណើរ​ឆ្លងកាត់​ជាប្រចាំ បាន​បញ្ជាក់​ដែរ​ថា គាត់​តែងតែ​ឆ្លងកាត់​ចំណុច​នេះ ជួប​ផល​លំបាក​គួរសម​ដែរ ដោយសារ​តែ​ផ្លូវ​នេះ​ជា​ផ្លូវ​ធំ មាន​ជង្ហុក​ជ្រៅ ធ្វើ​ឲ្យ​រាល់​ពេល​ធ្វើដំណើរ​ជួប​បញ្ហា​ស្ទើរតែ​ដួល​ចូល​រថយន្ត​ថែមទៀត។

ប្រជាពលរដ្ឋ​ដដែល បន្ត​ថា ជង្ហុក​ខាង​លើ​នេះ បើ​មើល​ពី​ចម្ងាយ​គឺ​មិន​ឃើញ​នោះ​ទេ ទាល់តែ​ពេល​ជិះ​ឆ្លង​កាត់​ជិត​ដល់​ទើប​មើល​ឃើញ ដែល​ងាយ​នឹង​អាច​កើត​មាន​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​នៅ​ពេល​ណា​មួយ​សម្រាប់​រូប​គាត់​ផ្ទាល់ ក៏ដូចជា​ពលរដ្ឋ​ឆ្លងកាត់​តំបន់​នេះ។

ទាក់ទិន​ចំពោះ​ផ្លូវ​កំពុង​ខូចខាត​នេះ កម្ពុជា​ថ្មី បាន​ទំនាក់ទំនង​ទៅ​កាន់ លោក យឹម រ័ត្ន ចៅសង្កាត់​អូរ​បែក​ក្អម តាមរយៈ​ទូរស័ព្ទ​ដៃ ចំនួន ០៧ ដង ហើយ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយតប​នោះ​ឡើយ។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ ប្រជាពលរដ្ឋ ក៏បាន​ស្នើ​សុំ អាជ្ញាធរ និង មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សូម​ជួយ​ស្ថាបនា​ផ្លូវ​ដែល​កំពុង​រង​ការ​ខូចខាត​នេះ​ផង ដើម្បី​ជួយ​សម្រួល​ផល​លំបាក​រាល់​ពេល​ធ្វើដំណើរ និង​ការពារ​កុំ​ឲ្យ​កើត​មាន​នូវ​គ្រោះថ្នាក់​ណាមួយ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ព័ត៌មានជាតិ២៤ ម៉ោង មុន

តុលាការផ្ដន្ទាទោស ជនដៃដល់ ស្រី ស៊ីណា វ័យ៥១ឆ្នាំ ដាក់ពន្ធនាគារ ៣១ ឆ្នាំ និងសងសំណងជូនអ្នកស្លាប់២លានដុល្លារ និងអ្នករងរបួស៥០ម៉ឺនដុល្លារ

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម