Connect with us

ព័ត៌មានជាតិ

បឹងកន្សែង បន្ថែមភាពទាក់ទាញជាមួយខ្សែរ៉កថ្មី អាចជិះលេងកម្សាន្តផង និងឈ្វេងយល់ពីទំនៀមទម្លាប់ជនជាតិដើមភាគតិចផង

បានផុស

នៅ

នៅចុងឆ្នាំ២០២៤ មុនឈានចូលឆ្នាំ២០២៥ មានការប្រែមុខមាត់ថ្មីនៅលើទឹកដីជនជាតិដើមភាគតិចនៃប្រទេសកម្ពុជា គឺនៅក្នុងខេត្តរតនគិរី។ ខ្សែរ៉កបឹងកន្សែង នៅកណ្តាលក្រុងបានលុង គឺជាកន្លែងសម្រាប់យុវជន យុវនារី ជិះលេងកម្សាន្ត មើលទេសភាពបឹងកន្សែងដោយផ្ទាល់ភ្នែកពីខាងលើ ហើយអាចបណ្តែតអារម្មណ៍ បន្ថយភាពតានតឹងនៅលើអាកាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ខ្សែរ៉កនេះ ចែកជាពីរស្ថានីយ៍ ស្ថានីយ៍ទី១ គឺផ្ទះកូនកម្លោះ ទៅជួបកូនក្រមុំ ដោយឆ្លងកាត់វាលស្មៅ និងដើមឈើស ជីវៈចម្រុះ បន្ទាប់មកឆ្លងកាត់បឹងឈូក ហើយក៏ឆ្លងកាត់បឹងធំ ជាទីបញ្ចប់ទើបទៅដល់ផ្ទះកូនក្រមុំ។ សម្រាប់បុរសចង់ទៅរកកូនក្រមុំ គឺនៅស្ថានីយទី២ ដែលជាផ្ទះកូនក្រមុំនៅចាំទទួលកូនកម្លោះ។ លោកបន្តទៀតថា ខ្សែរ៉កបឹងកន្សែង មានប្រវែងប្រហែល ៤០០ ម៉ែត្រ ដែលមានរយៈចម្ងាយវែងជាង ខ្សែរ៉កនៅកន្លែងដទៃទៀតនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាសំណង់ធ្វើឡើងតាមរបៀបប្រពៃណីជនជាតិដើមភាគតិច។

អត្ថន័យស្ថានីយខ្សែរ៉កនេះ ចង់បង្ហាញភ្ញៀវជាតិ និងអន្តរជាតិមកខេត្តនេះ បានយល់ បានស្គាល់ប្រពៃណីយកគ្នាជាប្តីប្រពន្ធរបស់ខ្មែរលើ របស់ជនជាតិដើមភាគតិច នៅពេលផ្ទះណាមានកូនក្រមុំ គឺបុរសណាដែលស្ម័គ្រចិត្តស្រឡាញ់កូនក្រមុំរបស់ជនជាតិដើមភាគតិច ដោយក្តីស្នេហា ពេលចូលទៅចែចូវនាង រមែងនាងរៀបចំខ្លួនដោយបោសសម្អាតផ្ទះសម្បែង នៅចាំទទួលភាគីខាងសាម៉ីខ្លួនបុរសដែលព្រមនាំឪពុកម្តាយ សាច់សាលោហិត ចូលទៅស្តីដណ្តឹងនាងដល់ផ្ទះ។ ការទទួលយល់ព្រមរៀបការតាមផ្លូវច្បាប់ ដោយឥតប្រកាន់រើសអើង ប្រកាន់វណ្ណៈ អ្នកមាន ឬអ្នកក្រ ភាសានិយាយអ្វី ពណ៌សម្បុរឡើយ។ លុះស្រុះស្រួលយកគ្នាជាគូរស្វាមីភរិយា ភាគច្រើនផ្នត់គំនិតដូនតា និងប្រពៃណី កូនប្រុសកូនស្រីរៀបការរួច ឪពុកម្តាយ ចាស់ទុំ បងប្អូន តែងតែអប់រំឱ្យគោរពគ្នា ទៅវិញទៅមក ស្រឡាញ់គ្នាមិនបោះបង់គ្នា នៅពេលឈឺថ្កាត់ ឬជួបទុក្ខ តែងតែនៅជាមួយគ្នាជាដរាបដល់ចាស់កោងខ្នង ស្លាប់ទៅតែរៀងខ្លួន។

សមិទ្ធផលខ្សែរ៉កនេះ ស្តែងឡើងពីគំនិតថ្នាក់ដឹកនាំខេត្តទាំងមូល អមជាមួយវប្បធម៌របស់ជាតិដើមភាគតិច ដែលមានវប្បធម៌ដ៏យូរលង់ដែលសាធារណជនទូទៅ ពីមុនកម្របានមកលេងកម្សាន្ត និងទស្សនា បើបានមកលេងហើយ បានទាំងសប្បាយរីករាយ និងបានយល់ខ្លះពីអរិយធម៌របស់ខេត្តរតនគិរី។ ពួកគេអាចលំហែអារម្មណ៍ដោយភ្ជាប់ខ្លួនជាមួយទេសភាព និងវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិច និងថតរូបភាពសម្រាប់ទុកជាអនុស្សាវរីយ៍ផង។ នេះ បានបង្គប់នូវផ្នត់គំនិតស្រឡាញ់ធម្មជាតិ ទឹកដីត្បូងពេជ្រ និងប្រជាជន  ប្រកបដោយភាពរំជើបរំជួល សប្បាយក្នុងចិត្ត និងមិនអាចបំភ្លេចបាន៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម២ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១១ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការផ្ដន្ទាទោស ជនដៃដល់ ស្រី ស៊ីណា វ័យ៥១ឆ្នាំ ដាក់ពន្ធនាគារ ៣១ ឆ្នាំ និងសងសំណងជូនអ្នកស្លាប់២លានដុល្លារ និងអ្នករងរបួស៥០ម៉ឺនដុល្លារ

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម