KPT+
ស្នេហាងាយបង្កើតលំបាករក្សា!នេះនែ៎គន្លឹះ ៨ យ៉ាងដើម្បីនៅជាមួយគ្នាបានយូរអង្វែង
មានគូស្នេហ៍មិនតិចគូទេ ដែលផ្ដើមទាក់ទងគ្នាងាយៗតែក៏បែកគ្នាទៅវិញងាយដូចគ្នា។ វិធីថែរក្សាស្នេហាជារឿងស្មុគស្មាញ។ បើគូស្នេហ៍ពិតជាស្រឡាញ់គ្នាមែន ហើយអ្នកទាំងពីរចង់បានទំនាក់ទំនងយូរអង្វែង អាចអនុវត្តតាមគន្លឹះទាំង ៨ ខាងក្រោមនេះ៖
១. រកពេលវេលាទាក់ទងគ្នាឲ្យទៀងទាត់
មិនចាំបាច់ផ្ញើសារ ឬជជែកគ្នាស្ទើរតែ ២៤ ម៉ោង និង ៧ ក្នុងមួយសប្ដាហ៍នោះទេ។ ពេលតែឲ្យទុកគ្នាចោលមិនរវល់អ្វីសោះទៅបានហើយ។ ពេលខ្លះអាចឆ្លៀត Call វីដេអូរកគ្នាក៏រឹតតែប្រសើរ ធ្វើយ៉ាងណាកុំឲ្យទំនាក់ទំនងអ្នកទាំងពីរក្លាយជា ឃ្លាតកាយ ណាយចិត្ត។
២. ធ្វើរឿងតូចៗសម្រាប់គ្នា
ជួនកាល ស្នេហាក៏មានពេលវេលាខ្លះ អាចធុញទ្រាន់គ្នាដែរ។ ប៉ុន្តែជាគូស្នេហ៍មិនគួរយកការធុញទ្រាន់មួយពេលដាក់ពីមុខដោយបណ្ដោយឲ្យស្នេហាប្រេះឆាទេ។ យើងគួរធ្វើអ្វីដែលទុកជាការចងចាំសម្រាប់គ្នាដូចជា ថតសារសំលេង សរសេរសំបុត្រ ផ្ញើរកាតជូនពរ ឬអំណោយតិចតួចក៏បាន។ ទោះបីរឿងទាំងនេះហាក់ដូចជាតូចតាច តែវានឹងផ្ដល់សុភង្គលធំដុំដល់ទំនាក់ទំនងអ្នកទាំងពីរឲ្យកាន់ស្អិតរមួត។
៣. ចៀសវាងការឈ្លោះប្រកែកឲ្យបានតិច
គ្មាននរណាមិនធ្លាប់ឈ្លោះគ្នានោះទេ ទោះក្នុងការងារ គ្រួសារ ឬស្នេហាក៏ដោយ។ ប៉ុន្តែមិនមែនដោយសារហេតុផលនេះ អ្នកទាំងពីរឈ្លោះមិនឈប់ ហើយយកលេសសុំទោសឲ្យរួចខ្លួនទេ។ កាលណាមានជម្លោះ វានឹងនាំបញ្ហាផ្សេងទៀតចូលក្នុងជីវិតស្នេហារបស់យើងដែរ។ ដូច្នេះចៀសបាន គួរតែចៀស ដើម្បីកុំឲ្យមានបញ្ហាកាន់តែធំ។
៤. និយាយគ្នាបើកចំហរ
យើងត្រូវព្យាយាមបើកចំហនិងស្មោះត្រង់ពីអារម្មណ៍រៀងខ្លួន។ ទោះបីយើងនៅជិតគ្នា ឬឆ្ងាយគ្នាក៏ដោយ មានបញ្ហាអ្វីគួរនិយាយគ្នាត្រង់ៗដើម្បីជួយគិតគ្នា ជួយដោះស្រាយគ្នា ហើយក៏ត្រូវទុកចិត្តគ្នាទៅវិញទៅមកដោយមិនលាក់លៀមក្រោយខ្នងដែរ។
៥. ចោលទម្លាប់មិនល្អខ្លះដើម្បីគ្នា
មនុស្សម្នាក់ៗមានចរិតនិងទម្លាប់ផ្សេងគ្នា ហើយវាពិតជាពិបាកក្នុងការកែប្រែអ្វីដែលយើងស៊ប់ទៅហើយ។ យ៉ាងណាបើយើងស្រឡាញ់គ្នាពិត ត្រូវចេះលះបង់ចរិតមិនល្អរបស់ខ្លួន និងមិនធ្វើអ្វីដែលគូស្នេហ៍មិនចូលចិត្តនោះទេ។ យើងប្រាកដជាមិនអាចធ្វើបានទាំងអស់ឡើយ តែត្រូវព្យាយាម។ ចំណែកដៃគូម្ខាងទៀតក៏ត្រូវលះបង់បង់ដូចគ្នាដែរ ដើម្បីក្ដីសុខអ្នកទាំងពីរ។
៦. បង្កើតអនុស្សាវរីយ៍ជាមួយគ្នា
កំដរគ្នាដើរកម្សាន្ត ទៅកន្លែងណាដែលមិនធ្លាប់ទៅ ថតរូបស្អាតៗជាមួយគ្នា សុទ្ធតែវិធីជួយឲ្យស្នេហាកាន់តែផ្អែមល្ហែម។ បើមិនអាចទៅណាបានឆ្ងាយៗ ក៏អាចទៅទីណាដែលនៅជិតៗ ឬឧស្សាហ៍ញ៉ាំអាហារពេលល្ងាចជាមួយគ្នា និងមើលកុនជាដើម។
៧. ចេះអត់ឱន មិនចាប់កំហុសគ្នា
ស្នេហាមិនមែនជាសង្គ្រាមដែលតម្រូវឲ្យមានអ្នកឈ្នះឬមានអ្នកចាញ់ឡើយ។ មានបញ្ហាកើតឡើងត្រូវទប់កំហឹង អត់ធ្មត់ សង្កត់ចិត្ត និងរួមគ្នាដោះស្រាយ។ មួយទៀតសោត កុំអង្គុយចាំមើលកំហុសគ្នា ព្រោះចង់ឈ្នះឲ្យសោះ វាគ្មានបានប្រយោជន៍អី ក្រៅបែកបាក់ទេ។
៨. រៀនទុកចិត្តគ្នា
កុំចាំបាច់តាមដានគេគ្រប់ជំហាន នាំពិបាកចិត្តខ្លួនឯង។ ស្រឡាញ់គ្នា ត្រូវទុកសិទ្ធិឲ្យគ្នា ដោយឲ្យគេធ្វើអ្វីដែលគេចង់។ រៀនជឿជាក់លើគ្នាថា បើគេស្រឡាញ់យើង សូម្បីតែគិតក៏គេមិនហ៊ានក្បត់ដែរ ព្រោះគេខ្លាចយើងឈឺចាប់។ ប៉ុន្តែបើគេបម្រុងក្បត់ ទោះបីហួងហែងយ៉ាងណាក៏មិនអាចរក្សាគេបានដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EF
ចុចអាន៖ បានភរិយាដែលចេះអត់ធន់ទុកកិត្តិយសឲ្យគ្រួសារ បុរសជាច្រើនបែរជាភ្លេចថាខ្លួនមានសំណាង កាន់តែបំពាន
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច