ព័ត៌មានជាតិ
ជនជាតិដើមភាគតិចមួយចំនួននៅមណ្ឌលគិរី នៅរក្សាទម្លាប់ពីដូនតា យកពោតលាយអង្ករដាំបាយហូប
មកដល់ពេលបច្ចុប្បន្ននេះ ដោយសារតែស្រុកទេសមានសុខ សន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា រស់នៅយ៉ាងសុខសាន្ត និងក្នុងជីវភាពសមរម្យ។ មិនថាតែពលរដ្ឋទូទៅទេ សូម្បីតែប្រជាពលរដ្ឋជនជាតិដើមភាគតិចក៏មានការផ្លាស់របៀបរបប និងជីវភាពនៃការរស់នៅផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ ក៏នៅមានប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយចំនួននៅក្នុងខេត្តមណ្ឌលគិរី នៅតែរក្សាទម្លាប់ពីដើមរបស់ពួកគេយកដំឡុងហូបជំនួសបាយ ឬយកពោតលាយជាមួយអង្ករដាំបាយហូប។
ទម្លាប់បរិភោគបែបនេះ គេធ្លាប់តែឃើញមានកាលពីសម័យមុនៗ ពោល គឺនៅក្នុងគ្រាដែលស្រុកទេសមានសង្រ្គាមរាំងជល់ ឬជួបគ្រោះទុរ្ភិក្ស ប្រជាពលរដ្ឋមួយចំនួនតែងតែមានភាពខ្វះខាតនៅក្នុងជីវភាពរស់នៅ ជាពិសេស ទៅលើការហូបចុប ដោយសារពិបាកក្នុងការធ្វើស្រែចំការ ឬប្រកបរបររកស៊ីផ្សេងៗបាន។ ពលរដ្ឋទាំងនោះ ជាពិសេស ជនជាតិដើមភាគតិចដែលលាយឡំជាមួយទំនៀមទម្លាប់ ប្រពៃណីផង តែងតែដើររកជីកមើមដំឡូង មើមក្តួច ដើម្បីបរិភោគជំនួសបាយ ឬលាយជាមួយបាយ ដើម្បីបរិភោគចម្អែតក្រពះ។ ប៉ុន្តែ មកដល់សម័យទំនើប ជឿនលឿន សម្បូរសប្បាយនេះទៅហើយ ក៏នៅមានជនជាតិដើមភាគតិចព្នងមួយចំនួនរស់នៅខេត្តមណ្ឌលគិរីនៅតែបន្តហូបបែបនេះទៀត។
ជាក់ស្តែង អ្នកស្រី ខ្វៀវ អិរីប អាយុ៤១ ឆ្នាំរស់នៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី គឺជាជនជាតិដើមភាគតិចមួយរូបក្នុងចំណោមជនជាតិដើមភាគតិចដទៃៗទៀតដែលនៅរក្សាទម្លាប់ហូបចុកបែបនេះ។ អ្នកស្រីរៀបរាប់ថា តាំងពីជំនាន់ឪពុកម្តាយរបស់គាត់តែងយកអាហារ៣ប្រភេទបរិភោគជំនួសបាយ និងលាយជាមួយបាយហូប មានដូចជា មើមដំឡូង ពោតទំ និងពោតមួយប្រភេទទៀតដែលភាសាជនជាតិព្នងហៅថា អំបរគែ។ មកដល់ជំនាន់បច្ចុប្បន្ននេះ គាត់នៅតែបន្តបរិភោគជាលក្ខណៈប្រពៃណីបន្តពីឪពុកម្តាយរបស់គាត់ដដែល។
អ្នកស្រី ខ្វៀវ អិរីប បានរៀបរាប់ឱ្យដឹងថា ដំបូងឡើយ គេយកគ្រាប់ពោតទុំទៅបុក ហើយអុំយកតែចុងរបស់វា រួចលាយជាមួយអង្កររួចដាំហូបបាន។ គាត់បានបញ្ជាក់ថា មូលហេតុដែលក្រុមគ្រួសារគាត់ចូលចិត្ត យកអាហារទាំង៣ប្រភេទនេះលាយជាមួយអង្ករដាំបាយហូប ពីព្រោះវាមានរសជាតិឆ្ងាញ់ ជាងមិនបានលាយជាមួយអង្ករពេលបរិភោគម្តងៗ៕
ដោយ ៖រៀម សុខហេង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?