ព័ត៌មានជាតិ
រដ្ឋមន្រ្តីបរិស្ថាន បង្ហាញសុទិដ្ឋិនិយមថា ការដាក់ចេញយុទ្ធនាការសំអាតផ្លូវជាតិ នឹងទទួលបានជោគជ័យនៅទូទាំងប្រទេស
បន្ទាប់ពីបានប្រកាសដាក់ចេញនូវ «យុទ្ធនាការសំអាតផ្លូវជាតិ» កាលពីពេលកន្លងទៅ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការដាក់ចេញយុទ្ធនាការនេះ នឹងទទួលបានភាពជោគជ័យបន្ថែមទៀត នៅទូទាំងប្រទេស ដើម្បីឱ្យកម្ពុជាដែលជាផ្ទះរបស់យើងស្អាត «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិ ចាប់ពី ឆ្នាំ២០២៥»។
លោក អ៊ាង សុផល្លែត បានបង្ហាញសុទិដ្ឋិនិយមបែបនេះ ក្រោយពេលដែលចលនាមហាជនកាន់តែច្រើនឡើងបានចូលរួមគាំទ្រដល់គម្រោងសាកល្បងរបស់ក្រសួងបរិស្ថានដើម្បីសំអាតផ្លូវជាតិជាប្រចាំឆ្ពោះទៅកម្ពុជាសមានភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ។
គម្រោងសាកល្បងដើម្បីផ្លូវជាតិស្អាត គ្មានសំរាមរាយប៉ាយ កំពុងទទួលបានជោគជ័យ ដោយសារមហាជនបាននិងកំពុងចូលរួមចេញរើសសំរាម និងសំអាតតាមផ្លូវជាតិ យ៉ាងផុលផុសនាពេលកន្លងមក។
ជាក់ស្ដែង កាលពីថ្ងៃទី២២ ខែធ្នូ កន្លងទៅនេះ មន្រ្តីជំនាញក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យ និងវាយតម្លៃលើភាពស្អាត នៅតាមផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និង៥១ ហើយបានបញ្ជាក់ថា ផ្លូវជាតិទាំងនោះមានសម្រស់ស្រស់ស្អាតជាបណ្តើរៗ បន្ទាប់ពីមានការចូលរួមសំអាតពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស កម្មករ កម្មការិនី យុវជន តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ក្នុងនោះ ផ្លូវជាតិលេខ៣ ចាប់ពីគល់ស្ពានអាកាសចោមចៅ ដល់គីឡូម៉ែត្រលេខ៥០ ស្ថិតក្នុងភូមិសាស្រ្តស្រុកសំរោង ស្រុកត្រាំកក់ នៃខេត្តតាកែវ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងផ្លូវឆ្ពោះទៅស្រុកឈូក ស្រុកទឹកឈូ និងក្រុងកំពត ខេត្តកំពត មានសោភ័ណភាពល្អប្រសើរ មិនមានសំរាមរាយប៉ាយតាមសងខាងផ្លូវ និងគ្មានគំនរសំរាមនោះទេ។
ដោយឡែក តាមការចុះពិនិត្យផ្លូវជាតិលេខ៤១ ចន្លោះពីគីឡូម៉ែត្រលេ៣ ទៅគីឡូម៉ែលេ៣២ មានគំនសំរាម ដោយអន្លើៗ បន្ទាប់មក ចន្លោះគីឡូម៉ែត្រលេខ២៥ ដល់លេខ៣២ ក្នុងភូមសាស្រ្តខេត្តកំពង់ស្ពឺ និងចន្លោះពីគីឡូម៉ែត្រលេខ៣២ រហូតដល់ផ្លូវបំបែកផ្លូវជាតិលេខ៣ តាមដងផ្លូវមានសភាពល្អប្រសើរ មិនមានសំរាមរាយប៉ាយតាមផ្លូវទេ។
សូមបញ្ជាក់ថា គម្រោងសាកល្បងរៀបចំឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក រាយប៉ាយ បានចាប់ផ្តើមអនុវត្តតាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤ មកម្ល៉េះ ដោយមានការចូលរួមពីមហាជនគ្រប់ទិសទី ទូទាំងប្រទែស ជាពិសេសប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី សិស្សានុសិស្ស សម្អាតមូលដ្ឋាន លំនៅដ្ឋាន ទីប្រជុំជន និងតាមដងផ្លូវជាតិ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ