Connect with us

ព័ត៌មានអន្ដរជាតិ

ដំរី​ព្រៃ​រាប់​​សិបក្បាល​​ងាប់​​ព្រោះ​ឆក់​​ខ្សែ​ភ្លើង​​​តាមរបង​ដី​ឯកជន​នៅស្រីលង្កា

បានផុស

នៅ

រហូតមកដល់ពេលនេះ​ក្នុងឆ្នាំ​នេះ​ ដំរីព្រៃប្រហែល​៥០ក្បាល​​បាន​ឆក់​​ងាប់​​​​ដោយសារ​របងអគ្គិសនី​ឬខ្សែភ្លើងដែលត្រូវ​បាន​បំពាក់​នៅ​តាមរបង​ដី​​ឯកជន​ ក្នុង​ជម្លោះ​រវាង​សត្វ​ដំរី​ព្រៃ​និង​​​មនុស្ស​ ទោះបី​ជា​​អាជ្ញាធរ​​ប្រឹង​ទប់ស្កាត់​មិន​​ឲ្យ​ធ្វើ​បែបនេះ​ក៏ដោយ​។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សាអគ្គិសនី Ceylon (CEB) បាននិយាយថា ដំរីព្រៃដែលជានិមិត្តរូបនៃជីវចម្រុះរបស់ប្រទេស​ដែន​កោះ​​​នៅ​​អាស៊ី​ខាងត្បូង​​នេះ កំពុងស្ថិតនៅក្រោមការគំរាមកំហែងស​កាន់តែ​ធ្ងន់​ធ្ងរ​​នៃការផុតពូជ​ដោយសារតែសកម្មភាពរបស់មនុស្ស។ CEB បានចាត់វិធានការសមស្របជាច្រើនទាក់ទងនឹងទង្វើខុសច្បាប់នេះ​ក្នុង​ពេល​កន្លង​មក​ ហើយវារំពឹងថានឹងមានការគាំទ្រជាសាធារណៈដើម្បីការពារដំរីព្រៃ។

នាយកដ្ឋានអភិរក្សសត្វព្រៃ​​នៃ​ប្រទេស​ស្រីលង្កា បានឲ្យ​ដឹង​ថា​ នៅឆ្នាំ២០២៣ ការឆក់អគ្គិសនីបានឆក់យកជីវិតដំរីព្រៃចំនួន៧២ក្បាល​នៅ​ប្រទេសស្រីលង្កា ដែលកើនឡើងពីការស្លាប់ចំនួន៥០​ក្បាល​ដែលត្រូវបានរាយការណ៍ក្នុងឆ្នាំ ២០២២។ យោងតាមនាយកដ្ឋាននេះ ការសាងសង់របងអគ្គិសនីឯកជននៅតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះរវាង​មនុស្ស​និងសត្វដំរី បានបណ្តាលឲ្យដំរីងាប់បែបនេះ​​ជារឿយ​​ៗ​​។

នាយកដ្ឋានបានសម្រេចចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះការដាក់របងអគ្គិសនី និងអន្ទាក់ដើម្បីសម្លាប់ដំរីព្រៃ ហើយនឹងចាត់វិធានការប្រឆាំងនឹងការដំឡើងរបងអគ្គិសនីដែលមិនមានស្តង់ដារ។

ដំរីសរុបចំនួន​៤០០ក្បាលបាន​​ងាប់​នៅក្នុងប្រទេសស្រីលង្កាក្នុងឆ្នាំ​២០២៣ ហើយប្រហែលពាក់កណ្តាលនៃការ​បាត់បង់​ជីវិត​នេះ​បានកើតឡើងដោយសារតែជម្លោះមនុស្សនិងសត្វ​ដំរី។​ ប្រទេស​ស្រីលង្កាក៏​បាន​ប្រកាស​ថា​ខ្លួន​នឹង​ដាក់​ពង្រាយ​មន្ត្រី​អភិវឌ្ឍន៍​ចំនួន​៤៥០០នាក់​ដើម្បី​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​អភិរក្ស​សត្វ​ដំរី។

យោងតាមក្រសួងបរិស្ថានរបស់ប្រទេសស្រីលង្កា ចំនួននៃការងាប់​សត្វ​ដំរីបានធ្លាក់ចុះ​៥០ភាគរយមកទល់ពេលនេះក្នុងឆ្នាំនេះ បើធៀបនឹងរយៈពេលដែលត្រូវគ្នាកាលពីឆ្នាំមុន។ ក្រសួង​បានឱ្យ​ដឹង​ថា​ចំនួនអ្នកស្លាប់ដោយសារជម្លោះជាមួយដំរីព្រៃបានធ្លាក់ចុះ២០​ភាគរយក្នុងរយៈពេល​ដូច​គ្នា​នេះ​​៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងអធិការ​នគរបាលស្រុកដំណាក់ចង្អើរ ឲ្យមកជាមន្ត្រីធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម