ព័ត៌មានអន្ដរជាតិ
ចិនថា ផែនការដាក់ពង្រាយមីស៊ីលចម្ងាយមធ្យម របស់ហ្វីលីពីននឹងក្លាយជាទង្វើបង្កហេតុ
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP មហាយក្សចិនថា ផែនការរបស់ហ្វីលីពីនក្នុងការដាក់ពង្រាយមីស៊ីលចម្ងាយមធ្យម នឹងក្លាយជាទង្វើបង្កហេតុដែលបង្កភាពតានតឹងក្នុងតំបន់បន្ថែមទៀត។
មន្ត្រីយោធាកំពូលហ្វីលីពីន លោក Roy Galido បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងម៉ានីលកាលពីព្រឹកថ្ងៃចន្ទថា យោធាគ្រោងនឹងទិញប្រព័ន្មមីស៊ីលមធ្យម ដើម្បីការពារទឹកដីរបស់ប្រទេសនេះ ចំពេលមានភាពតានតឹងជាមួយចិននៅសមុទ្រចិនខាងត្បូង។
គួររម្លឹកថា សហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់ខ្លួននៅភាគខាងជើងប្រទេសហ្វីលីពីនកាលពីខែមេសា ហើយកងទ័ពមកពីប្រទេសទាំងពីរបានហ្វឹកហាត់រួមគ្នាសម្រាប់ការប្រើប្រាស់អាវុធធុនធ្ងន់។ ពួកគេបានយល់ព្រមរក្សាប្រព័ន្ធនេះក្នុងប្រទេសហ្វីលីពីនដោយគ្មានកំណត់ដើម្បីជំរុញការរារាំង។
ឆ្លើយតបទៅនឹងការប្រកាសរបស់មន្រ្តីហ្វីលីពីននេះអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមរបស់ហ្វីលីពីន នឹងធ្វើឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកភូមិសាស្ត្រនយោបាយ និងការប្រណាំងអាវុធកាន់តែខ្លាំង។
លោកស្រីបានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «វាគឺជាជម្រើសដែលមិនទទួលខុសត្រូវបំផុតសម្រាប់ប្រវត្តិសាស្ត្រ និងប្រជាជនខ្លួនឯង និងអាស៊ីអាគ្នេយ៍ទាំងមូល ក៏ដូចជាសម្រាប់សន្តិសុខក្នុងតំបន់»។
គួរបញ្ជាក់ថាប្រទេសចិន ដែលប្រឆាំងនឹងជំនួយយោធារបស់សហរដ្ឋអាមេរិក ដល់ប្រទេសហ្វីលីពីន មានការព្រួយបារម្ភជាខ្លាំងចំពោះការដាក់ពង្រាយប្រព័ន្ធ Typhon ដែលអាចបាញ់មីស៊ីល Tomahawk ប្រភេទវាយប្រហារលើដី ដោយ Tomahawk អាចធ្វើដំណើរបានជាង១៦០០គីឡូម៉ែត្រ។
ទោះបីជាយ៉ាងណាក្រោមការដឹកនាំរបស់ប្រធានាធិបតី Joe Biden សហរដ្ឋអាមេរិកបានពង្រឹងសម្ព័ន្ធភាពនៅឥណ្ឌូប៉ាស៊ីហ្វិកជាពិសេសជាមួយហ្វីលីពីន ដើម្បីទប់ទល់នឹងប្រទេសចិន រួមទាំងការប្រឈមមុខដាក់គ្នាលើកោះតៃវ៉ាន់ផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សន្តិសុខសង្គម៤ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ