Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹកនាំ​អ៊ុយក្រែន៖ នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី ជួយរុស្ស៊ី​រក​លុយ​ធ្វើ​សង្គ្រាម

បានផុស

នៅ

នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico ត្រូវ​បាន​​លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ចោទ​ប្រកាន់​​ថាចង់ «ជួយ» ​លោក Vladimir Putin ដោយបន្តការនាំចូលឧស្ម័នពី​ប្រទេស​រុស្ស៊ី។

លោក Robert Fico និង​​លោក Vladimir Putin (រូបភាព៖ ហ្វេសប៊ុក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បាននិយាយ​កាល​ពី​ថ្ងៃ​ចន្ទ​​ទី​២៣​ធ្នូ​ថា មេដឹកនាំសហភាពអឺរ៉ុបបានសង្កេតឃើញថា លោក Fico ដែលបានទៅ​ធ្វើ​ទស្សនកិច្ច​​នៅ​ទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យ បានជំទាស់​​នឹង​រឿង​កាត់បន្ថយ​ការពឹងផ្អែក​ថាមពល​​ពី​រុស្ស៊ី ដែល​«មានន័យថា គាត់ចង់ជួយលោក ពូទីន រកប្រាក់ដើម្បីផ្តល់មូលនិធិដល់សង្រ្គាម និងធ្វើ​ឲ្យ​អឺរ៉ុប​ចុះខ្សោយ»។

មេ​ដឹក​នាំ​អ៊ុយក្រែន បានសរសេរ​សារ​នៅលើ​បណ្ដាញ​សង្គម X ថា៖ «យើងជឿថា ជំនួយបែបនេះដល់ ពូទីន គឺ​​ជា​រឿង​អសីលធម៌»។

ស្លូវ៉ាគី ពឹងផ្អែកខ្លាំងលើឧស្ម័នរបស់រុស្ស៊ី ហើយបានលើកឡើងពីក្តីបារម្ភអំពីលទ្ធភាពនៃការបាត់បង់ការផ្គត់ផ្គង់ បន្ទាប់ពីកិច្ចសន្យាសម្រាប់ការដឹកជញ្ជូនឧស្ម័នឆ្លងកាត់​អ៊ុយក្រែន ផុតកំណត់នៅថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០២៤។

អ៊ុយក្រែន បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនបន្តកិច្ចសន្យាជាមួយរុស្ស៊ីឡើយ។

លោក Zelensky បាន​ប្រាប់​ថា៖ «យើងបានផ្តល់ជូនគាត់នូវដំណោះស្រាយទាក់ទងនឹងសំណងសក្តានុពលសម្រាប់ស្លូវ៉ាគី សម្រាប់ការខាតបង់ពីការដឹកជញ្ជូនរបស់រុស្ស៊ី ក៏ដូចជាជម្រើសសម្រាប់ការដឹកជញ្ជូនឧស្ម័នផ្សេងទៀត មិនមែន​ពី​រុស្ស៊ី តាមសំណើរបស់គណៈកម្មការអឺរ៉ុប»។

លោក Zelensky បាន​បន្ថែម​ថា៖ «លោក Fico មិនចង់បានសំណងសម្រាប់ស្លូវ៉ាគីទេ។ ហើយគាត់មិនចង់សហការជាមួយគណៈកម្មការអឺរ៉ុបឡើយ»។

អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ «នេះគឺជាស្ថានភាពដ៏លំបាកមួយ ដែលទាមទារឲ្យ​មានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង»។

លោក Fico គឺជាមេដឹកនាំអឺរ៉ុបមួយរូបក្នុងចំណោមមេដឹកនាំអឺរ៉ុបមួយចំនួន ដែលលោក ពូទីន បានរក្សា​ចំណង​មិត្តភាពជាមួយ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅឆ្នាំ​២០២២​លើអ៊ុយក្រែន។

ដំណើរ​ទស្សនកិច្ច​​នៅ​រុស្ស៊ី​របស់​​នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី ដែល​ជា​​សមាជិក​អង្គការ​​ណាតូ និង​សហភាព​អឺរ៉ុប មិន​ត្រូវ​បាន​គេ​ប្រកាស​​ជា​​មុន​ទេ។

បន្ទាប់ពី​ទស្សនកិច្ច លោក Fico បាននិយាយថា កិច្ចប្រជុំកាលពីថ្ងៃអាទិត្យ គឺជាការឆ្លើយតបទៅនឹងលោក​ Zelensky ប្រឆាំងនឹងការដឹកជញ្ជូនឧស្ម័នឆ្លងកាត់អ៊ុយក្រែនទៅកាន់ទឹកដី​ស្លូវ៉ាគី។

លោក Fico បាន​ឲ្យ​ដឹង​ថា លោក ពូទីន បានបញ្ជាក់ពី​ការត្រៀមខ្លួ​ន​រួច​ហើយ ដើម្បី​បន្ត​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​កាន់​លោក​ខាង​លិច និង​ស្លូវ៉ាគី ទោះ​អ៊ុយក្រែន​មិន​ព្រម​បន្ត​កិច្ច​សន្យា​​ក៏​ដោយ។

លោក Fico ក៏​បាន​ប្រកាស​ដែរ​ថា មេដឹកនាំទាំង​២​ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីជម្លោះនៅអ៊ុយក្រែន និងលទ្ធភាពនៃការបញ្ចប់​សង្គ្រាម​ដោយសន្តិវិធី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៣៩ នាទីutes មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២០ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម