Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​​ហៅ​​ការ​ពង្រីក​ផ្លូវដល់​ ៣០ ម៉ែត្រ​ក្នុង​ក្រុង​ក្រចេះ ជាទ្រព្យដ៏មហាសាលបម្រើ​ប្រយោជន៍​ពលរដ្ឋ​​

បានផុស

នៅ

ប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ បានសាទរពេញចិត្តចំពោះការអភិវឌ្ឍន៍កសាងស្ថាបនា ស្ពាន ផ្លូវ ដោយចាត់ទុកថា ជាទ្រព្យដ៏មហាសាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធវឌ្ឍនភាពនៃការស្ថាបនាពង្រីកកំណាត់ផ្លូវខេត្តលេខ ៣៧៧ ចាប់ពីរង្វង់មូលព្រាបសរហូតដល់រង្វង់មូលខ្លាស្ទុះ លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឬស្សី បានបង្ហាញការយល់ឃើញថា ចំពោះស្ថានភាពនៅក្នុងខេត្តក្រចេះបច្ចុប្បន្ននេះ ការស្ថាបនា ពង្រីកផ្លូវខេត្ត១ខ្សែនេះ គឺជាទ្រព្យដ៏មហាសាល ដែលកើតចេញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល។

ក្នុងនាមលោកជាប្រជាពលរដ្ឋក្នុងខេត្តក្រចេះ​មួយ​រូប គឺមានការសាទរពេញចិត្ត និង​ដឹងគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានបញ្ជាក់ថា ផ្លូវ១ខ្សែនេះ គឺតភ្ជាប់ពីរង្វង់មូលព្រាបស រហូតដល់រង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងក្រុងក្រចេះ និង​មានប្រវែងជាង ៥ គីឡូម៉ែត្រ និងទំហំទទឹង ៣០ ម៉ែត្រ ជាផ្លូវភ្លោះមានសួនច្បារនៅចំកណ្តាល។ ផ្លូវនេះត្រូវបានកំណត់ដាក់ឈ្មោះថា ផ្លូវមហាវិថីសម្ដេចតេជោ ហ៊ុនសែន។

ក្រោយពេលផ្លូវនេះសាងសង់រួចរាល់ លោករំពឹងថា គុណប្រយោជន៍ទី១ គឺបានបញ្ជៀសចរាចណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចណ៍។ ទី២ គឺលើកស្ទួយសោភណភាពខេត្ត ដោយមានសួន មានកន្លែងហាត់ប្រាណ ដែលជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ៕

អត្ថបទ៖ ប្រុញវិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម