Connect with us

ព័ត៌មានជាតិ

អ្នកបង្កគ្រោះថ្នាក់ ហើយរត់គេច សមត្ថកិច្ចនឹងតាមស៉ើបយកមកអនុវត្តតាមច្បាប់ជាដាច់ខាត

បានផុស

នៅ

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បញ្ជាឲ្យស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ រត់គេចខ្លួន គឺត្រូវបន្តស៊ើបអង្កេត និងតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ជាដាច់ខាត។

ការដាក់បញ្ជានេះ ត្រូវបាននាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ធ្វើឡើងតាមរយៈសេចក្ដីណែនាំមួយចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមនាយឧត្តមសេនីយ៍ នេត សាវឿន ការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ ៣៩ អនក្រ.បក នាឆ្នាំ២០២០កន្លងទៅ បានទទួលលទ្ធផលល្អប្រសើរជាវិជ្ជមាន ដោយបានកាត់បន្ថយចំនួនហេតុការណ៍គ្រោះថ្នាក់ចំនួនអ្នកស្លាប់ អ្នករបួស និងការខូចខាតទ្រព្យសម្បត្តិ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាប្រឈមយូរអង្វែង កំពុងបង្កហានិភ័យជារៀងរាល់ថ្ងៃដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយើង។

ដើម្បីសម្រេចឲ្យបានតាមផែនការរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ សំដៅកាត់បន្ថយចំនួនគ្រោះថ្នាក់ ចំនួនអ្នកស្លាប់អ្នករបួស និងការខូចខាតទ្រព្យសម្បត្តិ ឲ្យបានជាអតិបរមា អគ្គស្នងការដ្ឋាននគរបាលជាតិបានណែនាំ៥ ចំណុចដល់នាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលរួមមាន៖

ទី១, ត្រូវផ្អែកលើបទពិសោធន៍ល្អ ដែលសម្រេចបានក្នុងឆ្នាំ២០២០ នៅតាមភូមិសាស្រ្តរាជធានី ខេត្តនីមួយៗ ដោយធ្វើការកំណត់ឲ្យបានច្បាស់អំពីគោលដៅ មុខសញ្ញា មូលហេតុ និងពេលវេលាបង្កគ្រោះថ្នាក់ ឬការប្រព្រឹត្តអំពើល្មើសច្បាប់ ដើម្បីពង្រឹងវិធានការក្នុងការរឹតបន្ដឹងអនុវត្ត ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកតាមស្មារតីអនុក្រឹត្យលេខ៣៩ អនក្រ.បក។

ទី២, ត្រូវបន្តធ្វើការត្រួតពិនិត្យរឹតបន្ដឹងប្រភេទបទល្មើស ចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន០៧ និងប្រភេទបទល្មើស ចំពោះរថយន្តគ្រប់ប្រភេទចំនួន០៩ ដូចបានណែនាំអនុវត្តកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។ ដោយឡែក ចំពោះរថយន្តគ្រប់ប្រភេទ ដែលបានឃាត់ត្រួតពិនិត្យក្នុងករណីប្រព្រឹត្តល្មើសណាមួយក្នុងចំណោម០៩ បទល្មើសត្រូវធ្វើការត្រួតពិនិត្យ និងចាត់ការបន្ថែមតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក តាមករណីល្មើសដូចជា៖បើកបរយានយន្តដោយគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ឬប្រើវិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសហួសសុពលភាព (មាត្រា៧ថ្មី ចំណុចទី៤ ក), បើកបរយានយន្តផ្ទាល់ខ្លួន ឬនីតិបុគ្គល មិនបានស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម ឬប្រើលិខិតអនុញ្ញាតធ្វើអាជីវកម្មហួសសុពលភាព (មាត្រា៧ថ្មី ចំណុចទី៣ «គ» និងមាត្រា១១), បើកបរយានយន្តធុនធ្ងន់ យានយន្តុបករណ៍ យានយន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក បិទស្លាកសញ្ញាចាំងពន្លឺខុសបទដ្ឋានកំណត់ ឬមិនមានបិទស្លាកសញ្ញាចាំងពន្លឺ (មាត្រា៧ថ្មី ចំណុចទី១ «ច»)។

ទី៣, ត្រូវបង្កើនថែមទៀតក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ចំពោះរថយន្តដឹកកម្មករ រថយន្តដឹកអ្នកដំណើរ រថយន្តដឹកដី ថ្ម ខ្សាច់ និងរថយន្តដឹកទំនិញគ្រប់ប្រភេទ ដើម្បីធានាថា អ្នកបើកបរគ្រប់រូបមានបណ្ណបើកបរត្រឹមត្រូវរថយន្ត មានឯកសារអនុញ្ញាតតាមច្បាប់គ្រប់គ្រាន់ មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងការផ្ទុក ឬដឹកជញ្ជូនធានាសុវត្ថិភាពតាមច្បាប់កំណត់។

ទី៤, ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលរត់គេចខ្លួន ដោយត្រូវបន្តស៊ើបអង្កេត និងតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ជាដាច់ខាត។ ទន្ទឹមនេះ ត្រូវបញ្ចូលទិន្និន័យជនបង្កគ្រោះថ្នាក់ទាំងនេះ ក្នុងប្រព័ន្ធគ្រប់គ្រងតាមបែបបច្ចេកវិទ្យាទំនើប និងផ្សព្វផ្សាយដល់ស្ថាប័នរដ្ឋ និងឯកជនដែលពាក់ព័ន្ធ។

ទី៥, ត្រូវបង្កើនការអប់រំជាប្រចាំដល់មន្ត្រីនគរបាលក្រោមឱវាទ បំពាក់ជាប់នូវជំហរស្មោះត្រង់ ទន់ភ្លន់ សុភាពរាបសារ តែម៉ឺងម៉ាត់ ក្នុងការបំពេញភារកិច្ច។ ជាមួយនេះ ត្រូវតាមដានជាប្រចាំនូវប្រតិកម្មសាធារណមតិក្នុងបណ្តាញសង្គម ដើម្បីបំភ្លឺ ដោះស្រាយសំណូមពរ ឆ្លើយតបចំពោះព័ត៌មានមិនពិត និងចាត់តាំងធ្វើការត្រួតពិនិត្យជាប្រចាំ សំដៅទប់ស្កាត់ទាន់ពេលនូវបាតុភាពអសកម្ម៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម